en     km
en     km

កងទ័ព​អា​ហ្គា​នី​ស្ថាន​បាន​សម្លាប់​ពួក​សកម្មប្រយុទ្ធ​ ១០០​ នាក់​ក្នុង​រយៈពេល​ ២៤​ ម៉ោង​

Share

150914-dyna-internews-dara-ed_cover

ប្រតិបត្តិការ​យោធា​កងទ័ព​ជាតិ​អា​ហ្វ​ហ្គា​ន​បាន​សម្លាប់​ពួក​សកម្មប្រយុទ្ធ​ ១០០​ នាក់​ និង​៣៥​នាក់​ផ្សេង​ទៀត​រង​របួស​ ។​

​យោង​ប្រភព​ព័ត៌មាន​ CNN​ ផ្សាយ​កាលពី​ថ្ងៃ​ទី​ ១៣​ ខែ​ កញ្ញា​ ឆ្នាំ​២០១៥​ ឲ្យ​ដឹង​ថា​ កងទ័ព​ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​និយាយ​ថា​ កងកម្លាំង​របស់​ខ្លួន​សម្លាប់​សកម្មប្រយុទ្ធ​ ១០០​ នាក់​ក្នុងអំឡុងពេល​ប្រតិបត្ដិការ​យោធា​ជា​ច្រើន​អនុវត្ត​នៅ​ទូ​ទាំង​ប្រទេស​នៅ​ចុង​ស​ប្ដា​ហ៍​នេះ​។​

​ក្រសួងការពារជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ឲ្យ​ដឹង​ថា​ ប្រតិបត្ដិការ​នោះ​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​ចំនួន​ ១១​ នៃ​ខេត្ត​ទាំង​៣៤​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ ដោយ​ប្រើ​រយៈពេល​ ២៤​ ម៉ោង​ ពី​រសៀល​ថ្ងៃ​សៅរ៍​ចូល​ទៅ​ក្នុង​ថ្ងៃអាទិត្យ​ម្សិលមិញ​ ។​

​ក្រសួងការពារជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថា​ មាន​ទាហាន​ម្នាក់​របស់​កងទ័ព​ជាតិ​អា​ហ្វ​ហ្គា​ន​បាន​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នោះ​ ។​

​សេចក្តីថ្លែងការណ៍​នោះ​បានឱ្យ​ដឹង​បន្ថែម​ថា​ នៅ​ក្នុង​ការ​ប្រយុទ្ធ​នោះ​ក្រុម​ឧទ្ទាម​បាន​ស្លាប់​ ១០០​ នាក់​ហើយ​ ៣៥​ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​រង​របួស​ និង​ត្រូវ​បាន​គេ​យក​ទៅ​ឃុំឃាំង​។​ក្រុម​ទាហាន​ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​និយាយ​ថា​ កងកម្លាំង​របស់​ខ្លួន​បាន​កាន់កាប់​សមរភូមិ​ន​30​កន្លែង​ និង​រឹបអូស​កន្លែង​លាក់​សព្វាវុធ​ ព្រមទាំង​គ្រាប់​មីន​ផង​ដែរ​ ៕

Share

Image
Image
Image