en     km
en     km

កងទ័ពអាមេរិកនិងកូរ៉េខាងត្បូង រឹបអូសនាវាចិនពីរគ្រឿងលូចដឹកប្រេងទៅកូរ៉េខាងជើង

Share

នាវាដឹកប្រេងពីរគ្រឿងដែលមកពីក្រុមហ៊ុនចិនត្រូវបានរឹបអូសនៅពេលវាកំពុងឆ្លងកាត់ចូលច្រកសមុទ្រឧបទ្វីបដោយសំដៅទៅកាន់សមុទ្រប្រទេសកូរ៉េខាងជើង។

ទីភ្នាក់ងារសារព័ត៌មានយុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍ថា ទោះបីជានាវារបស់ចិនក៏ដោយតែនាវាទាំងពីរនេះ បានដោយទង់ជាតិ ក្រុងហុងកុង និងមួយទៀតដោតទង់ជាតិ ប្រទេសប៉ាណាម៉ា។

នាវា ដឹកនាំប្រេងរបស់ប្រទេសចិនដែលត្រូវបានរឹបអូសនេះ គឺជាបំពានលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ២៣៩៧ ដែលហាមការដឹកនាំប្រេងទៅអោយរបបក្រុងព្យុងយ៉ាង ។

តាមប្រភពដដែល នាវាទាំង ២នេះ បានដឹកនាំប្រេងទៅផ្ទេរអោយនាវាដឹកប្រេងរបស់កូរ៉េខាងជើងដែលរង់ចាំរួចហើយដើម្បីបូមប្រេងពីនាវាទាំងពីរនោះនៅសមុទ្រកូរ៉េខាងជើង។ នាវាទាំង ២នេះ ផ្ទុកប្រេង ៦រយតោន ៕ YNA

Share

Image
Image
Image