en     km
en     km

កងកម្លាំងរក្សាសន្ដិភាព UN ៨នាក់បានស្លាប់ក្នុងការប្រយុទ្ធនៅម៉ាលី

Share

សារព័ត៌មាន Reuters កាលពីថ្ងៃទី២០ មករា បានឱ្យដឹងថាក្រុម រក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិចំនួន៨នាក់បានស្លាប់ និង ជាច្រើនរូបទៀតរបួសក្នុងហេតុការណ៍វាយប្រហារតទល់គ្នាជាមួយនឹងក្រុមប្រដាប់អាវុធក្នុង ភាគខាងជើងនៃប្រទេសម៉ាលី។

កងកម្លាំងរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ និង កងកម្លាំងស្ម័គ្រចិត្តបារាំងបានតាំងមូលដ្ឋាននៅភាគខាងជើងនៃប្រទេសនេះក្នុងគោលបំណងជួយទបស្កាត់ការវាយប្រហារដ៏ អំពើឃោរឃៅរបស់ក្រុមឧទ្ទាមប្រដាប់អាវុធជីហាដដែលប្រើប្រាស់កាំជ្រួចផ្ទុះ ដែលកំពុងបំផ្លាញសន្ដិសុខសុវត្ថិភាពស្ទើរតែទាំងមូលនៃប្រទេសនៅអាហ្វ្រិកខាងជើងមួយនេះ។

គេចាំបានថា កងកម្លាំងរក្សាសន្តិភាពពីបារាំងបានដាក់ពង្រាយកងទ័ពខ្លួនលើទឹកដីនៃប្រទេស ម៉ាលីនេះ តាំងពីឆ្នាំ ២០១៣ ដើម្បីធ្វើការបង្ក្រាបក្រុមដែលបានបង្កឱ្យមាននូវការបះបោរមួយឈ្មោះថា TUAREGកាលពីឆ្នាំ២០១២ ក្នុងគោលបំណងផ្ដាច់រដ្ឋម៉ាលីភាគខាងជើង។មកទល់ពេលនេះ ជាង៤០០០នាក់នៃកងកម្លាំងប្រទេសបារាំងនៅតែបន្ដឈរជើងនៅទីនោះដោយមាននូវជំនួយកងកម្លាំង ពីអង្គការសហប្រជាជាតិបន្ថែមទៀត ក្នុងគោលដៅប្រឆាំងយុទ្ធនាការរបស់ទ័ពព្រៃ។

កាលពីឆ្នាំ ២០១៥ រដ្ឋាភិបាលម៉ាលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ដិភាពមួយនឹង ក្រុមបំបែកខ្លួន។ តែជាលទ្ធផលគ្មានការប្រែប្រួលជាវិជ្ជមានណានោះទេ។ក្រុមឥស្លាមជ្រុលនិយមទាំងនោះបន្ដវាយលុកទៅកាន់គោលដៅផ្សេងទៀតនៅ បាម៉ាកូ និង ប្រទេសជិតខាងនៃរដ្ឋធានី ប៊ូគីណាហ្វាសូ និង កូឌឺវ័រ៕

 

 

Share

Image
Image
Image