loader

​អ្នកជំនាញ​សាសនា​ ៖​ បុគ្គល​សាង​បាប​ កាប់សម្លាប់​គេ​ ជិះជាន់​គេ​ នឹង​ធ្លាក់ខ្លួន​ជា​ប្រេត​ (មានសំឡេង)

​ពាក្យ​ថា​ប្រេត​ គឺ​គេ​សម្គាល់​ដល់​មនុស្ស​ស្លាប់​ ឬ​ព្រលឹង​ ខ្មោច​។​ នៅ​ក្នុង​វចនានុក្រម​ខ្មែរ​ ពន្យល់​ថា​ ប្រេត​គឺជា​ សត្វ​ដែល​កើត​ក្នុង​អបាយភូមិ​ពួក​មួយ​។​ នៅ​ក្នុង​ជំនឿ​របស់​ពុទ្ធិ​សាសនិក​ ជឿ​ថា​ អ្នក​ដែល​បាន​ប្រព្រឹត្តិ​អំពើ​បាបកម្ម​ទាំងឡាយ​ នឹង​កើត​ទៅ​ជា​ប្រេត​ ឬ​ចាប់កំណើត​ទៅ​ជា​សត្វ​តិ​រិ​ច្ឆា​ន​ជាដើម​។​ ហេតុនេះ​ហើយ​ បានជា​ពេល​រស់រៀន​មានជីវិត​ មនុស្ស​ម្នាក់ៗ​ព្យាយាម​ធ្វើបុណ្យ​ សាង​កុសល​ ដើម្បី​ ជៀសវាង​កុំឱ្យ​អោយ​កើត​ ជា​ប្រេត​ ឬ​ធ្លាក់​ទៅ​ក្នុង​ស្ថាន​ នរក​ អ​វចី​។​

pret
​តែ​យ៉ាងណាមិញ​ លោភៈ​ ទោសៈ​ បាន​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​លែង​ខ្វល់​អំពី​ បាប​ ដោយ​ប្រព្រឹត្តិ​នូវ​អំពើ​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ធ្លាក់ខ្លួន​ទៅ​ជា​ប្រេត​ ឬ​ ធ្លាក់​ក្នុង​នរក​ជាដើម​។​តើ​បុគ្គល​ណាខ្លះ​ នឹង​ធ្លាក់ខ្លួន​ទៅ​ជា​ប្រេត​ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​?

​សូម​អញ្ជើញ​ស្តាប់​អត្ថាធិប្បាយ​របស់​កញ្ញា​ ឆេ​ង​ ណា​តា​ ដែល​បាន​ស្រង់​ការ​បកស្រាយ​ត្រួសៗ​ពី​អ្នកជំនាញ​កិច្ចការ​សាសនា​ ដូច​តទៅ​៖

 

​អោយ​តែ​ រដូវ​កាន់បិណ្ឌ​ឬ​គេ​ហៅ​ថា​ រដូវ​បុណ្យ​ភ្ជំ​ ចូល​មក​ដល់​ ដែល​មាន​មួយ​ឆ្នាំ​ម្ដង​ គឺ​ អ្នក​កាន់សាសនា​ ព្រះពុទ្ធ​ តែងតែ​ ធ្វើ​ចង្ហាន់​ យក​ ទ័យ​ ទាន​ ប្រគេន​ ព្រះសង្ឃ​គង់​ចាំ​វស្សា​នៅ​វត្ត​។​ ការ​ប្រគេន​ចង្ហាន់​ និង​វត្ថុ​ទ័យ​ទាន​នេះ​ គឺ​ម្យ៉ាង​គត់​សំដៅ​ ឧទិស​កុសល​ ជូន​ ញាតិសន្ដាន​ ដែល​បាន​ចែក​ឋាន​ទៅ​។​

​អ្វី​ដែល​សំខាន់​គឺ​មាន​២​ យ៉ាង​ ទី​មួយ​ អ្នក​ធ្វើបុណ្យ​ ឬ​ប្រគេន​ ចង្ហាន់​ ទ័យ​ទាន​ដល់​ព្រះសង្ឃ​ គឺ​ប៉ងប្រាថ្នា​ឱ្យ​ ញាតិសន្ដាន​ ឆាប់​ចាប់ជាតិ​មនុស្ស​ ឬ​ទៅ​កាន់​តាន់​ព្រះ​និ​ពា្វ​ន​ ដោយ​ កុំ​កើតជា​មនុស្ស​ តិរច្ឆាន​ ឬ​ប្រេត​ និង​ទី​២​ ខ្លួន​គេ​ ប្រាថ្នា​បាន​សេចក្ដីសុខ​ មាន​សុខភាព​ល្អ​ និង​ប្រាថ្នា​ទៅ​ ជាតិ​ខាង​មុខ​ កុំឱ្យ​ជួប​បាបកម្ម​ និង​ក្រ​ក្ស​ត់​ ព្រាត់ប្រាស់​គ្នា​ ។​

​តែ​ សេចក្ដី​ប្រាថ្នា​ទាំង​២​នេះ​ គឺជា​ប្រការ​មួយ​ឱ្យ​មនុស្ស​ ត្រូវ​សាង​តែ​អំពើ​ល្អ​ បរិសុទ្ធ​ពោល​គឺ​កុំ​ប្រព្រឹត្ត​អំពើអាក្រក់​ រឹបអូស​ដីធ្លី​ ឆក់​ប្លន់​ កុំ​ធ្វើបាប​ គាបសង្កត់​ អ្នក​ដទៃ​ ដោយ​ ត្រូវ​ផ្ដល់​យុត្តិធម៌​ ដល់​អ្នក​ដែល​ទន់ខ្សោយ​ជាង​ខ្លួន​ ហើយ​ បើ​ប្រព្រឹត្ត​  អ្នក​នោះ​ នឹង​កើតជា​ ប្រេត​ឬ​សត្វ​តិរច្ឆាន​។​

​តើ​ប្រេត​ឬ​តិរច្ឆាន​ ត្រូវ​បាន​ព្យ​ល់​ដូច​មេ្ដ​ច​ និង​មាន​ស្ថាន​បែប​ណា​ ?​

​តាម​ន័យ​នៅ​ក្នុង​គម្ពីរ​បេ​ត​វត្ថុ​ នៃ​គម្ពីរ​ព្រះ​ត្រៃ​បិដក​ របស់​ពុទ្ធសាសនា​និកាយ​ថេរវាទ​ ពាក្យ​ថា​ ប្រេត​ គឺជា​ បុថុជ្ជន​ ឬ​ ជន​សាមញ្ញ​ ដែល​ស្លាប់​រួច​បាន​កើតជា​សត្វ​ក្នុង​អបាយភូមិ​ ពោល​គឺ​អបាយភូមិ​បេ​ត​វិស័យ​ ដោយសារ​តែ​ពួក​គេ​បាន​ប្រ​ពឹត្ត​អកុសលកម្ម​ផ្សេងៗ​ កាលពី​នៅ​ជា​មនុស្ស​។​

pret1
បើ​តាម​គម្ពី​ព្រះពុទ្ធ​សាសនា​ បាន​ចែង​ថា​ មនុស្ស​ដែល​ស្លាប់​ទៅ​រមែង​ ទៅ​កើត​ទី​ផ្សេងៗ​តាម​កម្ម​ របស់​ខ្លួន​។​ មនុស្ស​ចិត្ដអាក្រក់​ ដែល​បាន​ធ្វើបាប​កម្ម​ផ្សេងៗ​ លុះ​ស្លាប់​ទៅ​តែងតែ​កើតជា​ប្រេត​ ៤​ ប្រភេទ​ គឺ​ ប្រេត​ដែល​ចិញ្ចឹមជីវិត​ដោយ​ខ្ទុះ​ឈាម​ (​ស​ត្ថ​ង្គ​ប្រេត​),​ ប្រេត​ស្រេកឃ្លាន​អាហារ​ជា​និច្ច​ (​បព្វ​ត​ង្គ​ប្រេត​),​ ប្រេត​ដែល​ភ្លើង​ឆេះ​ជា​និច្ច​ (​អគ្គិ​ជាល​មុខ​ប្រេត​)  និង​ប្រេត​ដែល​ចិញ្ចឹមជីវិត​ដោយ​ផល​ដែល​បុគ្គល​ដទៃ​ឧទ្ទិស​ទៅ​ឱ្យ​។​

​តើ​មនុស្ស​ដែល​ប្រព្រឹត្តិ​អំពើ​បាប​ ឬ​សាប​ព្រួស​អំពើ​បាប​កម្រិត​ណា​ ទើប​បណ្តាល​ឱ្យ​ធ្លាក់ខ្លួន​កើត​ទៅ​ជា​ប្រេត​?

​អតីត​គ្រូបង្រៀន​ព្រះសង្ឃ​ម្នាក់​ កឺ​លោកតា​អាចារ្យ​ រ៉ុ​ម​ បាន​ពន្យល់​ថា​ បុគ្គល​ដែល​ធ្លាក់ខ្លួន​ទៅ​កើតជា​ប្រេត​ គឺ​អ្នក​ដែល​បាន​សម្លាប់​ឪពុក​ម្តាយ​ខ្លួនឯង​ ឬ​សម្លាប់​អ្នក​ដទៃ​ សាង​អំពើ​បាប​ច្រើន​ហួសប្រមាណ​។​ ជាមួយ​គ្នា​នេះ​ដែរ​អ្នក​ដែល​បៀតបៀន​ជីវិត​អ្នក​ដទៃ​ ធ្វើ​ឱ្យ​គេ​រស់នៅ​មិន​បាន​ស្រួល​ រស់​ដោយ​វេទនា​ និង​ធ្វើ​ឱ្យ​គ្រួសារ​គេ​និរាស​ព្រាត់ប្រាស់​គ្នា​ គឺ​បុគ្គល​នោះ​ក៏​ធ្លាក់ខ្លួន​ទៅ​ជា​ប្រេត​ ដែរ​។​

​លោក​អា​ចា្យ​វ័យ​ជាង​៧០​ រូប​នេះ​ ពន្យល់​បន្ថែម​ថា​ បើ​តាម​ព្រះពុទ្ធ​សាសនា​  ទោះ​បុគ្គល​នោះ​មាន​ឋានៈ​ជា​អ្វី​ក៏​ដោយ​ ទោះជា​ ក្សត្រ​ មន្ត្រី​  ឧកញ៉ា​ គហបតី​ អ្នកបួស​ អ្នកមាន​ស្តុក​ស្តម​ ឬ​រាស្ត្រ​តូចតាច​ធម្មតា​ក៏​ដោយ​ ឱ្យ​តែ​បាន​សាប​ព្រួស​នូវ​អំពើ​បាប​ ប្រមាថ​ជីវិត​អ្នក​ដទៃ​ មិន​អាច​គេច​ផុត​ពី​ការ​ធ្លាក់​នរក​អវជ័យ​ ឬ​ទៅ​កើតជា​សត្វ​តិរច្ឆាន​ផ្សេងៗ​បាន​ទេ​។​

​លោក​អាចារ្យ​ពន្យល់​ ថា​៖«​ព្រោះ​មនុស្ស​កើតមក​តូច​ក្តី​ ធំ​ក្តី​ ក្រ​ក្តី​ មាន​ក្តី​ ជា​មនុស្ស​ចាស់​ ក្មេង​ក្តី​ឱ្យ​តែ​យើង​សម្លាប់​គេ​ គេ​ព្រាត់​ប្រាសនិរាស​ ម៉ែឪ​គេ​ ប្រពន្ធ​កូន​គេ​ គឺ​យើង​អត់​មាន​សប្បាយ​ទេ​ គឺ​យើង​កើតទុក្ខ​រហូត​ អ្នក​ដែល​សម្លាប់​គេ​ហ្នឹង​ក៏​មានទុក្ខ​ក្នុង​ខ្លួនឯង​ ទោះ​រស់នៅ​ក៏​មានទុក្ខ​ដែរ​ វា​តែង​ឱ្យ​យល់សប្ត​ វា​តែង​ឱ្យ​ភូត​ហេតុនេះ​ នោះ​ គ្រប់មុខ​ គ្រប់​ម៉ាក​»​។​

​ហេតុផល​ដូចដែល​បាន​រៀបរាប់​ដូច​ខាងលើ​នេះ​ហើយ​ ទើប​មនុស្ស​ទាំងអស់​ ប្រឹង​ព្យាយាម​ធ្វើបុណ្យ​ សាង​កុសល​ ដាក់​ទាន​ទៅ​ដល់​អ្នក​ក្រខ្សត់​ បើ​ទោះបីជា​ពេល​ខ្លះ​ពួក​គេ​បាន​ធ្វើអំពើ​បាប​ ដោយ​ប្រការ​ណាមួយ​ ចំពោះ​អ្នក​ដទៃ​ ដោយ​ចេតនា​ ឬ​អ​ចេតនា​ក៏​ដោយ​។​

​បែប​នេះ​ក្តី​ បើ​តាម​ធម៌​ព្រះពុទ្ធ​សាសនា​ គឺ​បុណ្យ​ និង​ បាប​ មិន​អាច​កាត់​សង​គ្នា​បាន​នោះ​ទេ​។​ អ្នក​សាប​ព្រួស​នូវ​អំពើ​បាប​ នឹង​ទទួលផល​ដែល​ខ្លួន​បាន​សាង​ ពួក​គេ​អាច​ធ្លាក់​នរក​ ឬ​ទៅ​កើត​ក្នុង​ទីណា​មួយ​ទៅ​តាម​កម្ម​អំឡុង​ខ្លួន​បាន​ប្រព្រឹត្ត​។​

​លោក​អាចារ្យ​ រ៉ុ​ម​ មាន​ប្រសាសន៍​ ពន្យល់​បន្ថែម​ថា​ បុណ្យ​ និង​បាប​ ដូច​ទឹក​និង​ប្រេង​ ដែល​មិន​អាច​លាយ​បញ្ចូល​គ្នា​បាន​ទេ​។​ លោក​បញ្ជាក់​ថា​ បើ​បុគ្គល​នោះ​ឯង​ បាន​សាង​អំពើ​បាប​ហើយ​ ទោះបីជា​ ខំ​ធ្វើបុណ្យ​ ដាក់​ទាន​ ដល់​អ្នក​ដទៃ​ ក៏​មិន​អាច​លុបលាង​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ដែរ​។​

​លោក​អាចារ្យ​រ៉ុ​ម​៖​ «​អាហ្នឹង​មិន​អាចយ​កមក​ប្រៀបធៀប​ជាមួយ​បុណ្យ​បាប​បាន​ទេ​ បើ​គ្រាន់​ឧបមា​ថា​ អាហ្នឹង​បើ​វា​ស្លាប់​ទៅ​កើតជា​អ្នក​ធ្វើអំពើ​បាប​ហ្នឹង​ វា​ស្លាប់​ទៅ​ កើតជា​នរក​ប្រេត​អ​វចី​ អ​ញ្ចឹ​ង​មាន​កូនចៅ​អាច​ធ្វើបុណ្យ​ប​ញ្ចូ​ន​ទៅ​ឱ្យ​ គ្រាន់តែ​ជា​រំដោះៗ​ទេ​។​ តែ​កម្ម​របស់​ខ្លួន​ដែល​បាន​ធ្វើ​មក​ គឺ​វា​មាន​ដិតដាម​រួច​ទៅ​ហើយ​។​ យើង​សច្ចា​ខ្លួន​យើង​ យើង​ចង់​សម្លាប់​គេ​ចង់​បៀតបៀន​គេ​ វា​មិន​អាច​ក្លាយជា​មនុស្ស​បាន​ទេ​ ព្រោះ​ច្រើន​ជាតិ​ណាស់​បាន​ បាន​ក្លា​យមក​ជា​មនុស្ស​ ព្រោះ​ព្រះ​អង្គ​ថា​កើតមក​ជា​មនុស្ស​ កសាង​ល្អ​បំផុត​បាន​បាន​មក​ជា​មនុស្ស​..»​។​

​ចំណែក​ព្រះសង្ឃ​មួយ​អង្គ​ដែល​គង់នៅ​វត្ត​ចម្ការអណ្តូង​ គឺ​ព្រះ​តេជគុណ​ចាន់​ សុជន​ មាន​ថេរៈ​ដីកា​រថា​ អំពើ​ល្អ​និង​អាក្រក់​គឺ​បែងចែក​ឆ្ងាយ​ពី​គ្នា​ ប្រ​សិន​បុគ្គល​នោះ​មាន​កម្លាំង​បុណ្យ​ច្រើន​ជាង​ នោះ​កម្លាំង​នៃ​អំពើ​បាប​ ដេញ​មិន​ទាន់​ទេ​។​ ដោយឡែក​ប្រ​សិន​ បុគ្គល​នោះ​សាង​អំពើ​បាប​ច្រើន​ ទោះ​ធ្វើបុណ្យ​ច្រើន​ប៉ុនណា​ក៏​មិន​អាច​កាត់កង​គ្នា​បាន​ដែរ​។​

​ព្រះ​តេជគុណ​ ចាន់​ សុជន​៖​ «​ល្អ​នឹង​អាក្រក់​ក៏​វា​ ដោយឡែក​គ្នា​ដែរ​ នៅ​ពេល​យើង​អស់បុណ្យ​ហ្នឹង​ គឺ​អំពើ​បាប​ នឹង​ចាប់ផ្តើម​ឱ្យ​ផល​។​ វា​មិន​ខុស​អី​ពី​អ្នកដឹកនាំ​ នៅ​ពេល​ដែល​គាត់​មាន​អំណាច​ មាន​ឥទ្ធិពល​គាត់​អាច​ចង្អុល​ពីឆ្វេង​ទៅ​ស្តាំ​ ពីស្តាំ​ទៅ​ឆ្វេង​បាន​តាម​ចិត្ត​ ប៉ុន្តែ​នៅ​ពេល​ដែល​គេ​ដឹង​គ្រប់​គ្នា​ទៅ​គឺ​ ចុង​ក្រោយ​អំពើអាក្រក់​ហ្នឹង​គឺរ​ត់ម​ករក​គាត់​ដោយ​ឯងៗ​ហ្មង​ដោយ​ មិន​អាច​បូក​ដក​គ្នា​បាន​ទេ​។​ មិន​អាច​ដូច​យើង​រកស៊ី​ យើង​សង​គ្នា​ទៅ​វិញ​ទៅ​មក​ទេ​ អត់​បាន​ទេ​»​។​

​ដើម្បី​ជៀស​ផុត​ កុំឱ្យ​ខ្លួនឯង​ធ្លាក់​នរក​ ឬ​ទៅ​កើតជា​ប្រេត​ ព្រះ​តេជគុណ​ ចាន់​ សុជន​ មាន​ថេរៈ​ដីកា​រថា​ មនុស្ស​ត្រូវ​មាន​សីល​៥​ ដែល​ជា​វិន័យ​របស់​មនុស្ស​ និង​សត្វ​ គឺ​ត្រូវ​ប្រកាន់ខ្ជាប់​ ការ​មិន​កាប់សម្លាប់​គ្នា​ មិន​ត្រូវ​ប្រើ​អំពើ​ហឹ​ង្សា​ មិន​ត្រូវ​លួច​ មិន​កេងប្រវ័ញ្ច​ ឬ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​។​ មនុស្ស​មិន​ប្រព្រឹត្ត​ខុស​នៅ​ក្នុង​កា​មេ​ ការ​មិន​កុហក​ ឆបោក​ ក៏​ដូច​ជា​ប្រើប្រាស់​គ្រឿង​ស្រវឹង​ជាដើម​ ហើយ​ទន្ទឹម​នឹង​នេះ​ដែរ​ក៏​ត្រូវ​ចេះ​ឱ្យទាន​ទៅ​ដល់​ក្រខ្សត់​ផង​ដែរ​។​

pret2
ចំពោះ​អ្នកមាន​អំណាច​ ត្រូវ​ចេះ​ ផ្ដល់​ យុត្តិធម៌​ ដល់​អ្នក​ទន់ខ្សោយ​ ជាង​ខ្លួន​ ទើប​គេ​មាន​ដឹកនាំ​មានគុណ​ធម៌​ ជា​មនុស្ស​ លោក​។​

​ព្រះ​អង្គ​មាន​ថេរៈ​ដីការ​បន្ត​ថា​៖«​យើង​ត្រូវ​បើក​ចិត្ត​ឱ្យ​ទូលាយ​ ហើយ​យើង​កុំ​ខឹង​កុំ​ក្រោធ​ច្រើន​ យើង​ត្រូវ​អធ្យាស្រ័យ​ច្រើន​ យក​ព្រហ្ម​វិហារធម៌​ មក​ដាក់​នៅ​ក្នុង​ខ្លួន​ ឃើញ​គេ​អ្នកមាន​យើង​ត្រេកអរ​ ឃើញ​គេ​អ្នកក្រ​យើង​ចេះ​អាណិតអាសូរ​អី​អ​ញ្ចឹ​ង​ យើង​ជួយ​ទៅ​តាម​លទ្ធិ​ភាព​ដែល​យើង​អាច​ជួយ​បាន​អ​ញ្ចឹ​ង​ទៅ​ បើ​ធ្វើ​ប៉ុណ្ណឹង​បាន​រួច​ផុត​ហើយ​នរក​នោះ​ »​។​

​តាម​ចាស់ៗ​បុរាណ​ គេ​ចែក​ប្រេត​ ជា​១២​ពួក​ ដោយ​មានឈ្មោះ​ខុសៗ​គ្នា​។​ យោង​តាម​ជំនឿ​និង​ការ​រៀបរាប់​ តំណាល​ តៗ​ មក​ ការ​តាំង​ឈ្មោះ​ប្រេត​ទាំងនោះ​ គឺ​អាស្រ័យ​មក​ពី​អំពើ​បាបកម្ម​ ដែល​ខ្លួន​បាន​សាង​ពី​ជាតិ​មុន​មក​។​ ម្យ៉ាងវិញទៀត​គេ​ថា​ប្រេត​ខ្លះ​ ក៏​មាន​រូប​សញ្ញា​ផ្ទាល់​របស់​ខ្លួន​ដែរ​។​ ព្រះពុទ្ធ​បាន​ទូន្មាន​ថា​ មាន​តែ​ការ​ប្រកាន់​សីល​៥​ គឺ​ធ្វើក​រិ​យា​មិន​បៀតបៀន​ ឬ​យាយី​ជីវិត​សត្វ​ កិរិយា​មិន​កាន់​យក​របស់ទ្រព្យ​ អ្នក​ដទៃ​ កិរិយា​មិន​ប្រ​ព្រិ​ត្ត​ខុស​នូវ​សីល​ធ​ម៏​ ក្នុង​ផ្លូវភេទ​ កិរិយា​មិន​ពោល​ពាក្យ​ក​ហុ​ក​ បោក​បញ្ឆោត​អ្នក​ដទៃ​ មិន​សេព​នូវ​ទឹកស្រវឹង​ ឬ​គ្រឿង​ដែល​ធ្វើ​អោយ​ប្រាជ្ញា​ថយ​ចុះ​។​

​បើ​ជន​ណា​ បាន​កាន់ខ្ជាប់​នូវ​សីល​ទាំង​ប្រាំ​ប្រការ​នេះ​ ក្តី​សុខ​និង​ការ​សោ​យស​ម្បិ​ត្ត​ ក្នុង​ភាព​ជា​មនុស្ស​ក៏​នឹង​បាន​សុខ​សប្បាយ​ សុភមង្គល​ ទៅ​ដល់​ បរលោក​ ខា​មុខ​ដែរ​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ទស្សនៈ៖តើកម្ពុជាមានមុខមាត់បែបណា២០ឆ្នាំទៀត?

ទស្សនៈ៖តើកម្ពុជាមានមុខមាត់បែបណា២០ឆ្នាំទៀត?

ថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៩

ឆ្ពោះទៅអនាគតដ៏រុងរឿងតែងមានជាចក្ខុវិស័យរបស់ប្រ[...]

បទវិភាគ៖តើស្ថានភាពនេះកម្ពុជាគួរធ្វើតាមឱវាទរបស់ប្រធានាធិបតីត្រាំថាដាក់ប្រជាធិបតេយ្យលើផ្លូវត្រឹមត្រូវវិញ

ចាប់តាំងពីសហរដ្ឋអាមេរិកមានឯកអគ្គរដ្ឋទូតថ្មីប្[...]

អ្នកជំនាញភូមិសាស្រ្ដនយោបាយអន្ដរជាតិ៖យុវជនកម្ពុជាស្ថិតលើវិថីនៃការផ្លាស់ប្ដូរផ្នត់គំនិតខណៈពួកគេសម្លឹងមើលការវិលមកវិញរបស់លោកសមរង្ស៊ី

កញ្ញា ពៅនិកាជូនសេចក្ដីប្រែសម្រួល៖ ក្នុងដំណើរម[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត