loader

​អាជ្ញាធរ​បញ្ជូន​ជនសង្ស័យ​ឡើង​តុលាការ​ករណី​ផ្តល់​សេវា​ពពោះ​ខុសច្បាប់​

​ភ្នំពេញ​៖​ អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​ ២៥​ ខែ​ មិថុនា​នេះ​ សម្រេច​បញ្ជូន​ជនសង្ស័យ​ជន​ ជាតិចិន​ម្នាក់​ និង​ ខ្មែរ​៤​នាក់​ឡើង​តុលាការ​ ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​សេវា​ពពោះ​ដោយ​ ខុសច្បាប់​។​

       អាជ្ញាធរសម្រេចបញ្ជូនជនសង្ស័យឡើងតុលាការករណីផ្តល់សេវាពពោះជំនួយដោយខុសច្បាប់។ photo: Freash News

​លោក​វរសេនីយ៍ឯក​ កែវ​ ធា​ ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​នៃ​ក្រសួងមហាផ្ទៃ​បញ្ជាក់​ថា​ ជនសង្ស័យ​ទាំងនោះ​សម្រេច​បញ្ជូន​ឡើង​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ ចន្ទ​នេះ​។​ លោក​ថា​ នគរ បាល​យុត្តិធម៌​ចោទ​ជនសង្ស័យ​នេះ​ពី​បទ​ជួញដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លង​ដែន​ និង​បទ​ធ្វើ​អន្តរការី​។​

​កាលពី​ស​ប្តា​ហ៍​មុន​ កងកម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ឆ្មក់​ចូល​ផ្ទះ​វីឡា​មួយ​ ស្ថិត​នៅ​សង្កាត់​ច្រាំង​ចំរេះ​ ១​ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ដោយ​ រក​ឃើញ​ស្រី្ត​មាន​ផ្ទៃពោះ​ចាប់ពី​២​ ខែ​ រហូត​ដល់​ ៨​ ខែ​ ចំនួន​ ៣៣​ នាក់​។​

​ករណី​នេះ​អាជ្ញាធរ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ​ Liu​ Qiang​ វ័យ​ ៤៩​ ឆ្នាំ​ និង​ជនជាតិ​ខ្មែរ​ ៤​ នាក់​។​ ជនសង្ស័យ​ទាំំ​ង​នោះ​ រួម​មាន​ ឈ្មោះ​ ស្វាយ​ ស៊ី​ណុ​ច​ ភេទ​ស្រី​ អាយុ​ ៣៤​ ឆ្នាំ​ និង​ ឈ្មោះ​ នឿ​ន​ ស្រី​ឡា​ង​ ភេទ​ស្រី​ អាយុ​ ២៧​ ឆ្នាំ​ ហើយ​ជនសង្ស័យ​ឈ្មោះ​ លឹ​ម​ សុភាព​ ភេទ​ស្រី​ អាយុ​ ១៩​ ឆ្នាំ​ និង​ឈ្មោះ​ ថៃ​ ភាព​ ភេទ​ស្រី​ អាយុ​ ៤៣​ ឆ្នាំ​។​

​កាលពី​ឆ្នាំ​ ២០១៦​ អាជ្ញាធរ​ចាប់ខ្លួន​ស្ត្រី​ជនជាតិ​អូស្ត្រាលី​ម្នាក់​ និង​ពលរដ្ឋ​ខ្មែរ​២​នាក់​ ដោយ​តុលាការ​ផ្តន្ទាទោស​អ្នក​ទាំង​ ៣​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ១៨​ ខែ​ ពាក់ព័ន្ធ​សំណុំរឿង​ជួល​ស្ត្រី​ខ្មែរ​ឲ្យ​ពពោះ​ជំនួស​។​

​លោកស្រី​ ជូ​ ប៊ុ​ន​អេ​ង​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ឲ្យ​ដឹង​ថា​ ក្រោយ​ពី​រក​ឃើញ​ស្ត្រី​ខ្មែរ​យ៉ាងតិច​ ៣០​ នាក់​បាន​ស៊ីឈ្នួល​ពពោះ​ជំនួស​ឲ្យ​ជនបរទេស​ ចាប់តាំងពី​ឆ្នាំ​ ២០១៦​ មក​។​

ករណីនេះ រាជរដ្ឋាភិបាលសម្រេចឲ្យមានគោល​បណ្តោះអាសន្ន​មួួយ ដើម្បីអនុញ្ញាតឪពុកម្តាយដែលចង់បានទារកក្នុងផ្ទៃពោះទៅចិញ្ចឹម ប៉ុន្តែត្រូវដាក់​ពា​ក្ស​ស្នើ​សុំ​ពី​ក្រសួងមហាផ្ទៃ​ និង​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​ទៅ​តុលាការ​។​ ប៉ុន្តែ​ចាប់តាំងពី​ខែ​ក​ក្ដ​ដា​ ឆ្នាំ​ ២០១៧​ រហូត​ដល់​ ដើម​ខែមករា​ ឆ្នាំ​ ២០១៨​នេះ​ ក្រសួងមហាផ្ទៃ​ប្រកាស​ហាមប្រាម​មិន​មាន​សេវា​ស៊ីឈ្នួល​ពពោះ​ជំនួស​ទេ​។​

​លោកស្រី​ ជូ​ ប៊ុ​ន​អេ​ង​ អនុប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ បន្ថែម​ថា​ បើ​អាជ្ញាធរ​រក​ឃើញ​មាន​ករណី​ផ្តល់​សេវា​ស៊ីឈ្នួល​ពពោះ​ជំនួស​ ក្រោយ​ពី​ក្រសួងមហាផ្ទៃ​ បញ្ចប់​ការ​ដោះស្រាយ​ទារក​ដែល​កើត​ចុង​ក្រោយ​បំផុត​នៅ​ថ្ងៃ​ទី​ ៨​ ខែ​ មក​រា​ ឆ្នាំ​ ២០១៨​ មក​គឺជា​ករណី​ល្មើសច្បាប់​។​

​លោកស្រី​ ជូ​ ប៊ុ​ន​អេ​ង​៖​ «​យើង​ហាម​តាំងពី​ក្នុងអំឡុងពេល​ដែល​យើង​ចេញ​គោល​ការ​ណែនាំ​ឆ្នាំ​ ២០១៧​ មក​។​ យើង​ទទួល​ដោះស្រាយ​តែ​ទារក​ណា​ដែល​មាន​ផ្ទៃពោះ​ពេល​នោះ​រួច​ហើយ​ ត្រូវ​កើត​ចុង​ក្រោយ​បំផុត​នៅ​ថ្ងៃ​ទី​ ៨​ ខែ​ មក​រា​ ឆ្នាំ​ ២០១៨​។​អ្នកមាន​ផ្ទៃពោះ​បន្ត​ទៀត​មាន​ន័យ​គាត់​ថា​បំពាន​ហើយ​ មេខ្យល់​ ឬ​មួយ​អន្តរការី​ដទៃ​ទៀត​ ឬ​ក៏​អ្នក​ព្យាយាម​គេ​ហៅ​យក​ទារក​ចេញ​ដោយ​ខុសច្បាប់​ ហើយ​បើ​គាត់​ធ្វើ​អ​ញ្ចឹ​ង​មាន​ន័យ​ថា​គាត់​បំពាន​ច្បាប់​ យើង​អត់​យល់​ពី​គោលបំណង​ ថា​គាត់​យក​ទៅ​ធ្វើ​អ្វី​ទេ​ បាន​ព្យាយាម​យក​កូន​នឹង​ទៅ​ដោយ​ខុសច្បាប់​»​។​

​ដើម្បី​ទប់ស្កាត់​ករណី​នេះ​ រាជរដ្ឋាភិបាល​កំពុង​ដំណើរ​ពិភាក្សា​សេចក្តីព្រាងច្បាប់​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​សេវា​ពពោះ​ជំនួស​ដែល​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៧​ ហើយ​ត្រៀម​ដាក់​ឆ្លង​គណៈរដ្ឋមន្ត្រី​ ដើម្បី​សិក្សា​លម្អិត​បន្ថែម​ម​ទៀត​៕

ព័ត៌មានទាក់ទង

GMAC​ សហជីព​ បារម្ភ​ថា​ កម្មករ​ កម្មការិនី​ នឹង​ចំណាកស្រុក​ បើ​ EU​ បិទ​ការ​អនុគ្រោះ​ពន្ធ​

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ សហជីព​តំណាង[...]

សង្គមស៊ីវិល និងសហជីព៖ បើEUបិទពន្ធអនុគ្រោះគឺកម្មការិនីច្រើនលើសលុបនឹងរងផលប៉ះពាល់

ភ្នំពេញ៖ បន្ទាប់ពីសភាអឺរ៉ុបបានចេញសេចក្ដីថ្លែង[...]

សហភាព​អឺរ៉ុប​ផ្តល់​ជំនួយ​ជាង​២៩​លាន​ដុល្លារ​ដើម្បី​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​ជា​ស្ត្រី​

សហភាព​អឺរ៉ុប​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ជាង​ ២៩​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត