loader

​អង្គរវត្ត​ជាប់​ចំណាត់ថ្នាក់​លេខ ​១​ ជា​តំបន់​ប្រវត្តិសាស្ត្រ​ពិភពលោក​

ភ្នំពេញ៖ គេហទំព័រ​ TripAdvisor​ ផ្តល់​ចំណាតថ្នាក់​ប្រាសាទអង្គរវត្ត​ (Angkor​ Wat)​ ជាប់​លេខ​១​ ជា​តំបន់​ប្រវត្តិសាស្ត្រ​នៅ​លើ​ពិភពលោក​។​

                                      ភ្ញៀវបរទេសមកទស្សនាប្រាសាទអង្គរវត្តជាង១លាននាក់ក្នុងរយៈពេល ៤ ខែ ដើមឆ្នំា ២០១៨។

​គេហទំព័រ​ TripAdvisor​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ២៣ ​ឧសភា​នេះ​ ដោយ​ ប្រកាស​អំពី​អ្នក​ឈ្នះ​រង្វាន់​ឈ្មោះ​ថា​ ជម្រើស​សម្រាប់​អ្នក​ធ្វើ​ដំណើរ​នៃ​តំបន់​ប្រវត្តិសាស្ត្រ​ក្នុង​តំបន់​អាស៊ី​ និង​ពិភពលោក​ ដោយ​ប្រាសាទអង្គរវត្ត​ឈរ​លំដាប់​ទី​១​។​

​ប្រាសាទអង្គរវត្ត​ជាប់​ចំណាតថ្នាក់​លេខ​មួយ​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា​ជា​តំបន់​ប្រវត្តិសាស្ត្រ​ នៅ​លើ​ពិភពលោក​ ហើយ​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​ក៏​បាន​ឈរ​លំដាប់​ទី​ ១ ​នៅ​ទ្វីបអាស៊ី​ផង​ដែរ​។​

​ព្រះ​វិហារ​របស់​ប្រទេស​ឥណ្ឌា​ឈ្មោះ​ Taj​ Mahal​ និង​ប្រាសាទ​វត្ត​ភូ​ (Wat​ Pho)​ របស់​ ប្រទេស​ ថៃ​ បាន​ឈរ​នៅ​លំដាប់​ទី​២​ និង​លេខ​ ៣​ នៅ​ក្នុង​តំបន់​អាស៊ី​។​

​អ្នកទេសចរ​អាច​មើលឃើញ​ទីក្រុង​ចំណាស់ៗ​ជា​ច្រើន​នៃ​អាណាចក្រ​ខ្មែរ​ក្នុង​សតវត្ស​ទី​៩​ និង​ ១៥​ ដោយ​លាន​សន្ធឹង​លើ​ផ្ទៃដី​ ៤០០​ គីឡូ​ម៉ែត្រការ៉េ​។​

​លោក​ Janice​ Lee​ Fang​ នាយក​ផ្នែក​ទំនាក់ទំនង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ឲ្យ​ដឹង​ថា​ តំបន់​អាស៊ី​ ជា​ តំបន់​ប្រវត្តិសាស្ត្រ​ដ៏​ទាក់ទាញ​បំផុត​ដោយ​មាន​ប្រាសាទបុរាណ​​រចនាបថ​នៃ​ស្ថាបត្យកម្ម​ ដ៏​អស្ចារ្យ​ ហើយ​លោក​បាន​ណែនាំ​អ្នកទេសចរ​សឹ​ង្ហ​បុរី​អាច​ប្រើ​បញ្ជី​ឈ្មោះ​ នៃ​តំបន់​ប្រវត្តិ​សាស្ត្រ​ទាំងនោះ​ ប្រ​សិន​បើ​ចង់​ឃើញ​ប្រាសាទ​ទាំងនោះ​។​

គេហទំព័រ​ TripAdvisor​ ក៏​បង្ហាញ​ពី​តំបន់​កម្សាន្ត​ដែល​ មាន​អត្រា​ ខ្ពស់​ និង​បទ​ពិសោធន៍​ដែល​ជា​តំបន់​ ឈ្នះ​ ជ័យ​ លា​ភី​ជា​តំបន់​ប្រវត្តិសាស្ត្រ​ ហើយ​គេហទំព័រ​ នេះ​ ចុះ​ផ្សាយតំបន់​សម្រាប់​ដំណើរ​កម្សាន្ត​ និង​សកម្ម​ភាព​ទេ​ចរណ៍​ជាង ​១​សែន​ កន្លែង​នៅ​លើ​ពិភពលោក​ ដើម្បី​ជួយ​ដល់​អ្នក​ធ្វើ​ដំណើរ​ទស្សនា​ និង​សិក្សា​អំពី​កន្លែង​ដែល​ពួក​គេ​ចង់ទៅ​កម្សាន្ត​។​

​ក្នុង​រយៈពេល​ ៤ ​ខែ​ ដើមឆ្នាំ​ ២០១៨​ ភ្ញៀវ​ទេចរ​បរទេស​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ​ជាង​ ១​ លាន​ នាក់​ និង​រក​ចំណូល​បាន​ជាង​ ៤៨​ លាន​ដុល្លារ​អា​មេ​រិ​ក​។​ នេះ​តាម​របាយការណ៍​គ្រឹះស្ថាន​អង្គរ​ ចេញផ្សាយ​កាលពី​ដើមខែ​ ឧសភា​នេះ​។​

​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​សម្រាប់​ភ្ញៀវ​បរទេស​កើនឡើង​ ១១,​ ១៧​ ភាគរយ​ និង​ចំណូល​ពី​ការ​លក់​សំបុត្រ​កើនឡើង​ជិត​ ២៣​ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ កាលពី​ឆ្នាំ​ ២០១៧​ ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​ទស្សនា​អង្គរវត្ត​ទ​ទល​ ១០៧​ លាន​ដុល្លារ​ ដោយ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេចរ​ជាង​ ២​ លាន​ ៤​ សែន​នាក់​។​

​ប្រាសាទអង្គរវត្ត​ ត្រូវ​បាន​សាងសង់​ឡើង​ នៅ​ដើម​សតវត្សរ៍​ទី​១២​ ដោយ​មហាក្សត្រ​ខ្មែរ​ ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២​ នៅ​គ​.​ស​ ១១១៣​ ដល់​ ១១៥០​ និង​មាន​ព្រះមហាក្សត្រ​ខ្មែរ​ជា​ច្រើន​អង្គ​ទៀត​ បាន​ជួយ​ស្ថាបនារ​ហូ​ច​សម្រេច​ជា​ស្ថាពរ​ រួម​មាន​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ ជាដើម​។​ ប្រាសាទ​នេះ​ កសាង​ឡើង​ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះ​វិស្ណុ​លោក​ ក្នុង​ព្រហ្មញ្ញសាសនា​។

​ប្រាសាទអង្គរវត្ត​ មាន​លក្ខណៈ​ល្អ​វិចិត្រ​វិសេសវិសាល​ និង​បង្ហាញ​នូវ​សិល្បៈ​ខ្មែរ​ដ៏​អស្ចារ្យ​ដល់​កំពូល​នៃ​សតវត្សរ៍​នោះ​។​ ដោយសារ​ភាព​ល្បីល្បាញ​ប្រាសាទអង្គរវត្ត​ តែងតែ​ជាប់​ចំណាត់ថ្នាក់​ល្អ​ដាច់​គេ​ ទាំង​រចនា​បទ​និង​ ស្នាដៃ​វប្បធម៌​ប្រវត្តិសាស្ត្រ​៕

ព័ត៌មានទាក់ទង

ក្រសួងពាណិជ្ជកម្មអះអាងថា កម្ពុជានាំចេញក្រោមការអនុគ្រោះពន្ធជាង ៦ពាន់លានដុល្លារនៅឆមាសទី១ឆ្នាំនេះ

ភ្នំពេញ៖ លោក ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ[...]

ភ្ញៀវទេសចរចិនមកលេងកម្ពុជានៅតែបន្តនាំមុខនៅរយៈពេល ៦ខែ ឆ្នាំ ២០១៨នេះ

ភ្នំពេញ៖ រយៈពេល ៦ខែ នាឆ្នាំ ២០១៨នេះ ភ្ញៀវទេសច[...]

វិភាគសេដ្ឋកិច្ច៖ តើអនាគតវិស័យវាយនភណ្ឌកម្ពុជាស្ថិតក្នុងស្ថានភាពបែបណា?  

ក្រុងភ្នំពេញ៖ យុគសម័យមាសនៃវិស័យវាយនភណ្ឌកម្ពុជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត