loader

​អង្គការ​ILO៖​គម្លាត​ការងារ​ស្ត្រី​នៅ​កម្ពុជា​នៅ​ទាប​ជាង​បុរស​

ភ្នំពេញ៖យោង​តាម​របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​(ILO)​រក​ឃើញ​ថា​អត្រា​កម្លាំង​ពលកម្ម​ស្ត្រី​នៅ​កម្ពុជា​តិច​ជាង​បុរស​នៅឡើយ​។​ 

​​​​​​​​​                            កម្មារិនីចេញពីរោងចក្រម្តុំទួលសង្កែសម្រាកហូបអាហារថ្ងៃត្រង់។រូបភាព៖លោក លៀ ស៊ីណា



​របាយការណ៍​អង្គការ​ILO​បញ្ជាក់​ថា​អត្រា​កម្លាំង​ពលកម្ម​ស្ត្រី​នៅ​កម្ពុជា​៧៥,៦​ភាគរយ​និង​បុរស​៨៧​ភាគរយ​។​អត្រា​អត់​មានការ​ងារ​ធ្វើ​សម្រាប់​ស្ត្រី​០,៣​ភាគរយ​និង​បុរស​០,៤​ភាគរយ​។​

​តាម​អង្គការ​ILO​អត្រា​កម្លាំង​ពលកម្ម​ពិភពលោក​នៅ​ពេល​បច្ចុប្បន្ន​សម្រាប់​ស្ត្រី​មាន​ជាង​៤៩​ភាគរយ​និង​បុរស​មាន​រហូត​៧៦​ភាគរយ​ដែល​គម្លាត​ការងារ​រវាង​បុរស​និង​ស្ត្រី​ខុស​គ្នា​ជិត​២៧​ភាគរយ​និង​ប្រទេស​ខ្លះ​មាន​គម្លាត​ជាង​៥០​គា​ភរ​យ​។​

​ទោះបី​យ៉ាងណា​ស្ត្រី​ខ្មែរ​គ្រប់​អាយុ​ធ្វើ​ការងារ​មាន​រហូត​ដល់​៨១​ភាគរយ​។​ស្រី្ត​មិន​ទាន់​គ្រប់​អាយុ​ធ្វើការ​មាន​សូន្យ​ភាគរយ​និង​១៩​ភាគ​ស្ត្រី​គ្រប់​អាយុ​ធ្វើការ​ហូរ​កម្លាំង​ពលកម្ម​ទៅ​ក្រៅប្រទេស​។​ អង្គការ​ពលកម្ម​អន្តរជាតិ​(ILO)​និង​ក្រុមហ៊ុន​ Gallup​ បាន​សាកសួរ​ស្ត្រី​និង​បុរស​ក្នុង​ប្រទេស​ ចំនួន​១៤២​ ក្នុង​នោះ​ក៏​មាន​កម្ពុជា​ដែរ​ថា​តើ​ពួក​គេ​ពេញចិត្ត​ធ្វើ​ការងារ​មាន​ប្រាក់ខែ​ឬ​មើលថែ​ទាំ​គ្រួសារ​និង​ការងារ​ផ្ទះ​ឬ​ក៏​ពេញចិត្ត​ធ្វើ​ទាំង​ពីរ​។​

​លទ្ធផល​នៃ​ការ​ស្តង់​មតិ​នៃ​របាយការណ៍​នេះ​បង្ហាញ​ថា​ស្ត្រី​កម្ពុជា​ចង់​ធ្វើ​ការងារ​ទទួល​ប្រាក់ខែ​១៧​ភាគរយ​និង​បុរស​២៦​ភាគរយ​។​ចំណែក​ស្ត្រី​ចង់​ធ្វើ​កិច្ចការ​ផ្ទះ​និង​ថែទាំ​គ្រួសារ​១៧​ភាគរយ​និង​បុរស​៤០​។​សរុប​មក​ស្ត្រី​ចង់​ធ្វើ​ការងារ​ទទួល​ប្រាក់ខែ​និង​ចង់​ធ្វើ​កិច្ចការ​ផ្ទះ​និង​ថែទាំ​គ្រួសារ​មាន​រហូត​៦៦​ភាគរយ​ដែល​បុរស​មាន​ត្រឹម​៣២​ភាគរយ​។​

ផ្ទុយ​ទៅ​វិញ​ជា​មធ្យម​ស្ត្រី​ចំណាយពេល​ធ្វើការ​ងារ​ផ្ទះ​និង​ថែទាំ​គ្រួសារ​ដោយ​គ្មាន​ប្រាក់ខែ​ច្រើន​ជាង​បុរស​ជិត​បី​ដង​។​ជា​ញឹកញាប់​ស្ត្រី​ធ្វើ​ការងារ​ច្រើន​ម៉ោងជាង​បុរស​ទាំង​ការងារ​មិន​ទទួល​បាន​ប្រាក់ខែ​និង​ការងារ​ទទួល​បាន​ប្រាក់​កម្រៃ​។​នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​ILO​។​

​ស្ត្រី​ជិត​៧០​ភាគរយ​ក្នុង​កម្មករ​ក​ម្មា​រិ​នី​៨០​ម៉ឺន​នាក់​បម្រើ​ការងារ​នៅ​ក្នុង​វិស័យ​វា​យន្ត​ភណ្ឌ​នៅ​កម្ពុជា​។​ក្នុង​ឆ្នាំ​២០១៨​កម្មក​រោងចក្រ​នឹង​ទទួល​បាន​ប្រាក់ខែ​១៧០​ដុល្លារ​អា​មេ​រិ​ក​។​

​លោក​ បុ​ន​ វណ្ណ​ ប្រធាន​សហជីព​ស៊ី​កូវ​ឌូ​បានឱ្យ​ដឹង​ថា​ក​ម្មា​រិ​នី​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ទទួល​ប្រាក់​ថែម​ម៉ោង​គឺ​ច្រើន​ជាង​ បុរស​។​លោក​បន្ថែម​ថា​ក្រៅពី​នេះ​កម្មករ​រោង​ទទួល​បាន​ប្រាក់​សោធន​និវត្តន៍​និង​របប​បេឡា​ជាតិ​សន្តិសុខ​សង្គម​។​«​តាម​ច្បាប់​ស្តី​ពី​ការងារ​ស្ត្រី​និង​បុរស​ទទួល​បាន​ប្រាក់​បៀ​វត្ត​ន៍​ស្មើគ្នា​។​»

​អង្គការ​ពលកម្ម​អន្តរជាតិ​(ILO)​ថា​ស្ត្រី​ជិត​១៥​ភាគរយ​ដែល​មានការ​ងារ​ធ្វើ​រួច​ទៅ​ហើយ​បាន​រួមចំណែក​ជួយ​កិច្ចការ​ក្នុង​គ្រួសារ​ បើ​ធៀប​ទៅ​នឹង​បុរស​មាន​៥,៥​ភាគរយ​។​

​អង្គការ​នេះ​បន្ថែម​ថា​ប្រទេស​ភាគច្រើន​បាន​ផ្តល់​មាតុភាព​សម្រាប់​ស្ត្រី​។​ទោះបី​យ៉ាងណា​ក៏​ដោយ​ស្ត្រី​ជិត​៦០​ភាគរយ​មិន​មាន​សិទ្ធិ​ស្របច្បាប់​ចំពោះ​ការ​ឈប់​សម្រាកលំហែ​មាតុភាព​និង​ជាង​៦៦​ភាគរយ​មិន​ទទួល​បាន​ប្រាក់ខែ​នៅ​ពេល​សម្រាក​មាតុភាព​។​ការណ៍​នេះ​ជា​បញ្ហា​ប្រឈម​សម្រាប់​ស្ត្រី​ក្នុង​ការ​រក្សា​ស្ថិរភាព​ការងារ​និង​ការ​បញ្ឈប់​ពួក​គាត់​នៅ​ពេល​ត្រឡប់​ទៅ​ធ្វើការ​ពេល​សម្រាល់កូន​។​

​យោង​តាម​របាយការណ៍​អង្គការ​ពលកម្ម​អន្តរជាតិ​ILO​ចេញផ្សាយ​ឆ្នាំ​២០១៧​រក​ឃើញ​ថា​នៅ​ជុំវិញ​ពិភព​លោក​​ស្ត្រី​មាន​ភាព​លំបាក​ជាង​បុរស​ក្នុង​ការ​ស្វែ​ករក​ការងារ​ធ្វើ​។​បើ​ទោះបីជា​ស្ត្រី​ទទួល​បាន​ឱកាស​ការងារ​ក៏​ស្ថិត​ក្នុង​ស្ថានភាព​លក្ខខណ្ឌ​ទាប​និងការងារងាយរងគ្រោះជាដើម៕

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

អង្គការ​សម្ព័ន្ធ​ចាប់ដៃ​ ៖​ មក​ដល់​ឆ្នាំ​២០១៧​ ករណី​ជួញដូរ​ស្ដ្រី​ខ្មែរ​ ទៅ​ក្រៅប្រទេស​ នៅ​តែ​កើត​មាន​

អង្គការ​ សម្ព័ន្ធ​ចាប់ដៃ​ ដែល​ធ្វើការ​ងារ​លើ​[...]

អតីតពលករចំណាកស្រុកអ្នកស្រី ឆាត់ ស បង្ហាញបទពិសោធន៍ធ្វើការងារតាមផ្ទះនៅ​​ម៉ាឡេស៊ី

ជីវះព័ត៌មាន៖ អតីតពលករចំណាកស្រុក អ្នកស្រី ឆាត់[...]

សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុល​ការ​ករណី​ជួញដូរ​ស្ត្រី​ខ្មែរ​ទៅ​ម៉ា​ឡេ​ស៊ី​

​ភ្នំពេញ​៖​ប៉ូលិស​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត