loader

​សម្តេច​ ស ​ខេ​ង​ ស្នើ​ឱ្យ​ក្រសួង​ដែនដី​ផ្ទេរ​សេវា​ជាង​៩០​ប្រភេទ​ទៅ​អង្គភាព​ច្រក​ចេញចូល​តែ​មួយ

ភ្នំពេញ​៖​ សម្តេច​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​រដ្ឋមន្ត្រីក្រសួង​ដែ​នី​ នគរូបនីយកម្ម​ និង​សំណង់​ សុំ​ផ្ទេរ​សេវា​ចំនួន​ជាង​ ៩០​ ប្រភេទ​ពី​ក្រសួង​ដែនដី​ទៅ​អង្គភាព​ច្រក​ចេញចូល​តែ​មួយ​ជា​អ្នកគ្រប់គ្រង​វិញ​។​តាម​សម្ដេច​ស​ ខេ​ង​ កា​ធ្វើ​ដូចនេះ​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ តម្លាភាព​ និង​គណនេយ​ភាព​ក្នុង​ការ​ផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ​នៅ​ថ្នាក់​ក្រោម​ជាតិ​។​

​លោក​ ធូ​ វិ​រៈ​ ជូ​នេ​ច​ក្តី​រាយការណ៍​

ប្រជាពលរដ្ឋមកទទួលសេវាសាធារណៈនៅ​អង្គភាព​ច្រក​ចេញចូល​តែ​មួយ។ រូបភាព៖ One window sevice office’s facebook page



​យោង​តាម​លិខិត​របស់​សម្តេច​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​ ២៥​ តុលា​ ឆ្នាំ​ ២០១៨​ ដោយ​មានបាន​ស្នើ​សុំ​ផ្ទេរ​ប្រភេទ​សេវា​ដែល​កំពុង​ផ្តល់​នៅ​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ប្រគល់​ទៅ​ឱ្យ​អង្គភាព​ច្រក​ចេញចូល​តែ​មួយ​ដែល​បង្កើត​ឡើង​ដោយ​ក្រសួងមហាផ្ទៃ​។​

​ក្នុង​លិខិត​ក្រសួងមហាផ្ទៃ​បញ្ជាក់​ន័យ​ដើម​ថា​ «​ប្រភេទ​សេវា​នៃ​វិស័យ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ នៅ​ពុំ​ទាន់​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​អង្គភាព​ច្រក​ចេញចូល​តែ​មួយ​បាន​ទាំងស្រុង​នៅឡើយ​ ដោយសារ​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ រាជធានី​ ខេត្ត​ បាន​ផ្ទេរ​តែ​ប្រភេទ​សេវា​ចំនួន​ ៣៣​ ចង្កោម​ ស្មើនឹង​ ១១១​ ប្រភេទ​សេវា​តែ​ប៉ុណ្ណោះ​មក​អង្គភាព​ច្រក​ចេញចូល​តែ​មួយ​ ហើយ​បាន​រក្សា​ទុក​ប្រភេទ​សេវា​ចំនួន​ ២៦​ ចង្កោម​ ស្មើនឹង​ ៩៦​ ប្រភេទ​សេវា​ឱ្យ​បន្ត​ផ្តល់​នៅ​តាម​មន្ទីរ​ដដែល​»​។​

​កាលពី​អំឡុង​ខែ​ កក្កដា​ ឆ្នាំ​ ២០១៨​ ក្រសួងមហាផ្ទៃ​បាន​ដាក់​ឱ្យ​ដំណើរ​អង្គភាព​ច្រក​ចេញចូល​តែ​មួយ​ជា​ណ្តោះ​អាសន្ន​ ដើម្បី​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ ខេត្ត​ទាំង​ ២៥​ ហើយ​ក្រសួងមហាផ្ទៃ​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​អង្គភាព​នេះ​ជា​ផ្លូវការ​នៅ​ដើមឆ្នាំ​ ២០១៨​នេះ​។​

​ច្រកចេញ​តែ​មួយ​គឺជា​គោលនយោបាយ​ វិមជ្ឈការ​និង​សហ​វិមជ្ឈការ​ ដែល​ដាក់ចុះ​ដោយ​រាជរដ្ឋាភិបាល​តាំងពី​ឆ្នាំ​២០០១​។​ គោលនយោបាយ​នេះ​ មាន​គោលបំណង​ ផ្សា​ភ្ជាប់​ ការ​បែងចែក​ ផលប្រយោជន៍​និង​ការ​ទទួលខុសត្រូវ​តាម​បែប​ប្រជាធិបតេយ្យ​មូលដ្ឋាន​លើ​កិច្ចការ​អភិវឌ្ឍ​ថ្នាក់​ក្រោម​ជាតិ​។​ តាម​រយៈ​គោលនយោបាយ​នេះ​ បាន​នាំ​អោយ​មានការ​ទុកចិត្ត​ ជា​ខ្លាំង​និង​មានការ​ទទួលខុសត្រូវ​របស់​អាជ្ញាធរ​ ថ្នាក់​ក្រោម​និង​នាំ​អោយ​ពលរដ្ឋ​ទទួល​បាន​ផលប្រយោជន៍​ដោយ​សមភាព​៕

ព័ត៌មានទាក់ទង

ប្រតិភូសភាបារាំងមកទស្សនៈកិច្ចកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងស្ថាប័ននីតិប្បញ្ញតិប្រទេសទាំងពីរ

ភ្នំពេញ៖ ប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណៈរដ្ឋ[...]

សម្ដេច ស ខេង ចង់ឃើញកម្ពុជា និងវៀតណាមបន្តពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែនជាមួយគា្ន

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជា[...]

រកឃើញជ័យលាភីរត់ប្រណាំងកម្សាន្ត ១២នាក់ក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុង

កោះកុង៖ យ៉ាងហោចណាស់អ្នករត់ប្រណាំងកម្សាន្តចំងា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត