loader

​សម្តេចក្រុមព្រះ​ដាស់តឿន​អ្នកតំណាង​រាស្ត្រ​ព្រះ​អង្គ​ឲ្យ​ខំ​បម្រើ​រាស្ត្រ​ដើម្បី​ជាប់​ឆ្នោត​

ភ្នំពេញ៖តំណាងរាស្ត្រ​ថ្មី​៤៤​រូប​ រួម​ទាំង​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ឫ​ទ្ធី​ មក​ពី​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ គណបក្ស​សញ្ជាតិ​កម្ពុជា​ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ត្រូវ​បាន​រដ្ឋសភា​ប្រកាស​ទទួលស្គាល់​និង​ផ្តល់​សុពលភាព​រួចរាល់​ហើយ​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​នេះ​។​ នៅ​ចំពោះ​អ្នក​សារព័ត៌មាន​ សម្ដេចព្រះ​ទទូច​ឱ្យ​តំណាងរាស្ត្រ​របស់​ព្រះ​អង្គ​ចុះ​បម្រើ​រាស្ត្រ​។​

 សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច។រូបភាព៖ លោក ម៉ៅ សុផា

​សម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​មាន​បន្ទូល​ដាសតឿន​អ្នកតំណាង​រាស្ត្រ​របស់​ព្រះ​អង្គ​ឲ្យ​ខិតខំ​ចុះ​មូលដ្ឋាន​បម្រើ​រាស្ត្រ​នៅ​មណ្ឌល​របស់​ខ្លួន​ដើម្បី​ជាប់​ឆ្នោត​នៅ​ក្រោយ​។​

​បន្ទូល​សម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌​មាននៅ​វិមាន​រដ្ឋសភា​បន្ទាប់​ពី​ព្រះ​អង្គ​ស្តាប់​ការ​ប្រកាស​សពុល​ភាព​បញ្ជី​ឈ្មោះ​អ្នកតំណាង​រាស្ត្រ​នៅ​ព្រឹក​ថ្ងៃ​ទី​ច័ន្ទ​ទី​ ២៧​ ខែវិច្ឆិកា​នេះ​។​
​សម្តេចក្រុមព្រះ​មាន​បន្ទូល​ថា​«​ព្រះ​អង្គ​ស​ប្យា​យ​រីករាយ​ដោយ​ការ​ស្វាគមន៍​អ្នកតំណាង​រាស្ត្រ​របស់​ព្រះ​អង្គ​ ទាំង​អ្នក​ចាស់​ ទាំង​អ្នក​ថ្មី​ មក​ទទួលយក​សុពលភាព​តំណាងរាស្ត្រ​នេះ​។​

​សម្តេចក្រុមព្រះ​មាន​បន្ទូល​ថា​មន្ត្រីជាន់ខ្ពស់​ពីរ​រូប​របស់​គណបក្ស​ព្រះ​អង្គ​គឺ​លោក​ យូ​ ហុង​គ្រី​ ជ​អតីត​សហរដ្ឋមន្ត្រី​នៃ​ក្រសួងមហាផ្ទៃ​ជា​បេក្ខជន​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​។​រីឯ​លោក​ នុ​ត​ សុខុម​អតីតរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ជា​បេក្ខភាព​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​។​

​នៅ​ថ្ងៃ​ច័ន្ទ​នេះ​រដ្ឋសភា​បើក​កិច្ចប្រជុំ​ពេញអង្គ​ប្រកាស​សុពលភាព​តំណាងរាស្ត្រ​ថ្មី​ចំនួន​៤៤​ដែលបែងចែក​អាសនៈទៅឲ្យគណបក្ស​នយោបាយ​ចំនួន៣​​។​ក្នុង​នោះ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ទទួល​បាន​៤១​អាសនៈ​ គណ​បក្ស​​សញ្ជាតិ​កម្ពុជា​ទទួល​បាន​២​អាសនៈ​និង​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច​១​អាសនៈ​។​អាសនៈ​ចំនួន​១១​ទៀត​នៅ​ទំនេរ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោតកំពុង​ដំណើរការ​បែងចែក​នៅឡើយ​។​

​តំណាងរាស្ត្រ​ទាំងនេះ​ទទួល​អាសនៈ​នៅ​ក្នុង​សភា​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​តុលាការ​កំពូល​ រំលាយ​កាលពី​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​៕​

បញ្ចេញមតិ

Be the First to Comment!

avatar
wpDiscuz

ព័ត៌មានទាក់ទង

សៀវភៅកំណាព្យ⁣ចំណងជើង “ការវិវត្តផ្នត់គំនិតក្នុងសម័យឌីជីថល”⁣ ដាក់សម្ពោធនៅថ្ងៃនេះ

ភ្នំពេញ៖ សៀវភៅកំណាព្យ⁣ចំណងជើង “ការវិវត្តផ្នត់[...]

គ.ជ.ប៖ អំពាវនាវឲ្យពលរដ្ឋទៅពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យមុនថ្ងៃផុតកំណត់

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប[...]

ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្ត លើកទី ២២

សៀមរាម៖ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត