loader

​វិភាគ ​៖ ​ការ​បោះ​ឆ្នោត​នៅ​ម៉ា​ឡេ​ស៊ី ​នៅ​ខែសីហា ​គឺ​ខ្លាំង​ទល់​ខ្លាំង​-​សង្វៀន​ប្រកួត ​គឺជា​ទស្សនីយភាព​ដ៏​អស្ចារ្យ​

​នៅ​សល់​ ៧​ខែ​ទៀត​ ភូមិសាស្ត្រ​នយោបាយ​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ នឹង​ក្លាយជា​ទស្សនីយភាព​ ដ៏​អ​ស្ចារ​ដែល​ ពលរដ្ឋ​ប្រទេស​នេះ​ ជាង​ ៣១​លាន​នាក់​កំពុង​រង់ចាំ​ឡើង​សម្ដែង​មតិ​គឺ​តាម​រយៈ​សិទ្ធិ​របស់​ពួក​គេ​កាន់​សន្លឹក​ឆ្នោត​ក្នុង​ការ​ជ្រើសតាំង​ នាយក​រដ្ឋមន្ត្រី​និង​សមាជិក​សភា​ តាម​រដ្ឋ​និ​មួយៗ​ នៃ​រាជ​ណា​ចក្រ​នេះ​។​

​តើ​ អ្នកនយោបាយ​ម៉ា​ឡេ​ស៊ី​ដែល​អ្នកនិពន្ធ​ដាក់រ​សហ័ស​នាម​ថា​បុរស​ខ្លាំង​ដូច​គ្នា​នោះ​ ពួក​គាត់​នឹង​ទាក់ទាញ​សន្លឹក​ឆ្នោត​ពី​ ពលរដ្ឋ​ម៉ា​ឡេ​ស៊ី​បាន​ដោយ​របៀប​ណា​ម​?

លោក​ នួន​ បូ​រិ​ន​ ជូន​ សេចក្ដី​វិភាគ​ដូច​តទៅ​៖​

កា​រស​ម្លែ​ង​នយោបាយ​មួយ​ ដែល​មើលទៅ​ ធ្វើ​អោយ​ប្រជាជន​ម៉ា​ឡេ​ស៊ី​ចង់​ទស្សនា​ នោះ​គឺ​ការ​ ត្រឡប់​មក​ឆាក​វិញ​ របស់​អ្នកនយោបាយ​ជើង​ចាស់​ គឺ​អតីត​នាយក​រដ្ឋមន្ត្រី​ មហា​ធា​មហា​មា​ដ​ ដែល​ធ្លាប់​កាន់​តំណែង​នេះ​ជាង​២០​ឆ្នាំ​។​ អ្នកនយោបាយ​ជើង​ចាស់​ដ៏​មាន​ប្រជាប្រិយភាព​នេះ​ មាន​អាយុ​ ៩២​ឆ្នាំ​។​ ទោះបីជា​ដើរ​កាន់​ឈើច្រត់​មែន​ តែ​ អារម្មណ៍​ និង​ ស្មារតី​ នៅ​តឺ​រឹង​មាំ​។​ លោក​ ឆ្លើយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ដោយ​មិន​ភ្លេចភ្លាំង​ឡើយ​។​ ដោយសារ​សុខភាព​នៅ​បន្ត​រឹង​មាំ​នេះ​ធ្វើ​ អោយ​ លោក​នៅ​បន្ត​ទុកចិត្ត​ពី​សមាជិក​បក្ស​របស់​លោក​ តែងតាំង​លោក​ជា​បេក្ខជន​ នាយក​រដ្ឋមន្ត្រី​ តាង​នាម​អោយ​ មេ​បក្ស​ប្រឆាំង​លោក​អាន់​វ៉ា​អ៊ី​ប្រា​ហ៊ិ​ម​ ដែល​កំពុង​ជាប់​ឃុំ​។

​ហេតុ​អ្វី​បានជា​អតីត​ បុរស​ខ្លាំង​នេះ​ ហក់​ចូល​នយោបាយ​វិញ​?

​លោក​ មហា​ធា​ មហា​មា​ដ​ គឺជា​នាយក​រដ្ឋមន្ត្រី​ទី​៤​នៃ​រាជាណាចក្រ​ម៉ា​ឡេ​ស៊ី​។​ លោក​បាន​កាន់​តំណែង​នេះ​ ពី​ឆ្នាំ​១៩៨១​ ដល់​ឆ្នាំ​២០០៣​។​ លោក​បាន​លាលែង​ពី​តំណែង​នេះ​ ដោយ​ទុក​អោយ​ គណបក្ស​ អង្គការ​ជាតិ​ ម៉ា​ឡេ​ស៊ី​រួបរួម​ UMNO​ មាន​មេដឹកនាំ​ថ្មី​ និង​នាយក​រដ្ឋមន្ត្រី​ថ្មី​។​ លោក​លាលែង​ ក្រោយ​ពី​ លោក​មាន​ជំ​លោះ​ ជាមួយ​ ឧបនាយករដ្ឋមន្ត្រី​របស់​លោក​ គឺ​លោក​អាន់​វ៉ា​អ៊ី​ប្រា​ហ៊ិ​ម​។​ លោក​បាន​កែទម្រង់​បក្ស​នេះ​ មុន​លោក​ចាកចេញ​ដែល​ធ្វើ​ឱ្យ​អ្នក​ស្នង​ពី​លោក​ និង​បក្ស​របស់​លោក​មាន​ប្រជាប្រិយ​រៀង​រហូត​មក​។​ តែ​ចុង​ក្រោយ​នេះ​ អ្វី​ដែល​ធ្វើ​ឲ្យ​លោក​ឈឺចាប់​គឺ​លោក​ នាយក​រដ្ឋមន្ត្រី​ណា​ជីប​ រ៉ា​ហ្សា​ក់​ បាន​ជួប​រឿងអាស្រូវ​ ក្នុង​ការ​គ្រប់គ្រង​អំណាច​របស់​ខ្លួន​ ដែល​ធ្វើ​ឲ្យ​បក្ស​ UMNO​ ធ្លាក់​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​។​ រឿងអាស្រូវ​របស់​លោក​ ណា​ជីប​ ត្រូវ​បាន​ សារព័ត៌មាន​អា​មេ​រិ​ក​ ដ៏​ល្បី​មួយ​ គឺ​ the​ Wall​ Street​ Journal​ ចុះ​ផ្សាយ​របាយការណ៍​ស៊ើប​អ​ង្គេ​តរបស់​ខ្លួន​ថា​ បុរស​ខ្លាំង​ ម៉ា​ឡេ​ស៊ី​ បាន​លួច​ផ្ទេរ​ប្រាក់​ពី​ធនាគារ​របស់​រដ្ឋ​ “1MDB”​ នូវ​ទឹកប្រាក់​ជាង​៧០០​លាន​ដុល្លា​ចូល​គណនី​ របស់​ខ្លួន​។​ រឿងអាស្រូវ​នេះ​ ធ្វើ​ឲ្យ​លោក​ ណា​ជិប​ ហៀបនឹង​ដកហូត​ពី​តំណែង​ រួច​ទៅ​ហើយ​។​ ប៉ុន្តែ​ ដោយសារ​តែ​លោក​ ណា​ជិប​ ប្រើប្រាស់​អំណាច​របស់​ខ្លួន​ ទប់ទល់​បាន​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​នៅ​ឯ​តុលាការ​។​ រឿងអាស្រូវ​របស់​លោក​ ណា​ជិប​ បាន​នាំ​ឲ្យ​ រដ្ឋមន្ត្រី​របស់​លោក​ និង​ រដ្ឋ​អាជ្ញារ​ជា​ច្រើន​នាក់​បាន​បាត់បង់​តំណែង​ ដោយសារ​តែ​លោក​ បង្ខំ​ឲ្យ​ចាក​ចេញពី​តំណែង​។​ ដោយសារ​រឿង​នេះ​ លោក​ មហា​ធា​ បាន​វាយប្រហារ​លោក​ណា​ជិប​ យ៉ាង​ខ្លាំង​ ហើយ​ ក៏​បង្ខំ​ឲ្យ​លោក​ លាលែង​ពី​តំណែង​ដែរ​។​ តែ​លោក​ ណា​ជិប​ ធ្វើ​ព្រងើយ​ហើយ​វាយប្រហារ​តប​វិញ​។​ លោក​ អះអាង​ថា​ អ្វី​ដែល​ចោទប្រកាន់​របស់​លោក​គឺជា​ការ​ប្រឌិត​របស់​អ្នក​សារ​ព័ត​មាន​និង​អ្នកនយោបាយ​បក្ស​ប្រឆាំង​។​ ករណី​នេះ​ នាំ​ឲ្យ​លោក​ មហា​ធា​ ចាប់ផ្តើម​ ជម្រុញ​ឲ្យ​គណបក្ស​នយោបាយ​ទាំងអស់​ដែល​មក​ពី​បក្ស​ប្រឆាំង​ ទាំងអស់​រួបរួម​គ្នា​ ហើយ​មាន​គោលនយោបាយ​ តែ​មួយ​ គឺ​ផ្តួលរំលំ​លោក​ណា​ជិប​។​ ដោយសារ​មាន​ភាពរឹងមាំ​ ដូចនេះ​ លោក​ មហា​ធា​ ទទួល​បាន​ ការ​តែងតាំង​ ពី​សម្ព័ន្ធ​គណបក្សប្រឆាំង​ រួម​រួម​ របស់​អតីត​ មេដឹកនាំ​ គណបក្សប្រឆាំង​ ដែល​កំពុង​ជាប់​ឃុំ​ គឺ​ លោក​ អាន​វ៉ា​ អ៊ី​ប្រា​ហ៊ី​ម​។​

តើ​លោក​ ណា​ជិប​ រ៉ា​ហ្សា​ក់​ អាច​បន្ត​កាន់​តំណែង​ទៀត​ឬទេ​ ?​

​លោក​ ណា​ជិប​ បាន​កាន់​តំណែង​ប្រធាន​បក្ស​ UMNO​ នៅ​ឆ្នាំ​២០០៩​និង​ជា​នាយក​រដ្ឋមន្ត្រី​នៅ​ក៏​នៅ​ឆ្នាំ​ដដែល​នេះ​ដែរ​។​
​លោក​ ក្លាយជា​មេដឹកនាំ​រាជាណាចក្រ​ម៉ា​ទ្បេ​ស៊ី​ ដែល​មានរឿង​អាស្រូវ​ច្រើន​ជាងគេ​បំផុត​បើ​ធៀប​នឹង​នាយក​រដ្ឋមន្ត្រី​៥​រូប​កន្លង​មក​។​ រឿងអាស្រូវ​ហិរញ្ញវត្ថុ​នេះ​ហើយ​ដែល​នាំ​ឱ្យ​លោក​ ណា​ជិប​ និង​បក្ស​ UMNO​ របស់​លោក​ បាត់បង់​ការ​គាំទ្រ​ពី​មួយ​អាណត្តិ​ ទៅ​មួយ​អាណត្តិ​ ដែល​ធ្វើ​ ឱ្យ​បក្ស​ប្រឆាំង​ មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នៅ​ដំណាក់កាល​ចុង​ក្រោយ​នេះ​។​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​១៣​ ឆ្នាំ​២០១៣​បក្ស​ UMNO​ របូត​អាសនៈ​ គួរ​ឱ្យ​ព្រួយបារម្ភ​គឺ​សឹងតែ​បង្កើត​រដ្ឋាភិបាល​ដោយ​ខ្លួនឯង​មិន​បាន​។​ រឿងអាស្រូវ​ ហិរញ្ញវត្ថុ​នេះ​ ទើបតែ​កើត​ទ្បើ​ង​នៅ​ឆ្នាំ​២០១៥​នេះ​ទេ​ ហើយ​ត្រូវ​បាន​មើលឃើញ​ថា​ UMNO​ កាន់តែ​ពិបាក​រក​ការ​គាំទ្រ​បាន​ ទៀត​ណាស់​។​តែ​យ៉ាងនេះ​ក្តី​លោក​ណា​ជិប​ បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​ថ្មីៗ​ជា​ច្រើន​ ដើម្បី​ទប់ទល់​ ក្រុម​គណបក្សប្រឆាំង​ដែល​ក្នុង​នោះ​លោក​បាន​លើក​ទ្បើ​ង​ពី​ សមិទ្ធផល​របស់​លោក​ និង​ ស្មារតី​សាសនា​ ម៉ូ​ស្លិ​ម​ កិច្ចការ​នយោបាយ​ការ​បរទេស​និង​ សន្តិសុខ​ផ្ទៃក្នុង​ ដែល​លោក​ថា​ ជា​កត្តា​ នៃ​ជីវិត​ នយោបាយ​ របស់​UMNO​ ផង​និង​ ប្រទេស​ជាតិ​ផង​។​ លោក​ក៏​ជា​អ្នក​ទាញ់​ផលប្រយោជន៍​បាន​ច្រើន​ដែរ​ពី​ សហ​មន៍​ជនជាតិភាគតិច​ដូច​ជា​ជនជាតិ​ចិន​ជាដើម​។​

​តែ​យ៉ាងនេះ​ ក្ដី​បុរស​ខ្លាំង​ទាំង​២​រូប​នេះ​ ដែល​ធ្លាប់​រួមរស់​នឹង​គ្នា​ជា​ច្រើន​ទស​វត្ស​ បាន​ក្លាយជា​សត្រូវ​ខាង​នយោបាយ​នឹង​គ្នា​នេះ​ ពី​ពេល​នេះ​ គឺ​ ជា​ការ​បែក​គ្នា​យ៉ាង​ពិតប្រាកដ​ ព្រោះ​អ្នក​ទាំង​ពីរ​ត្រូវ​ឡើង​សង្វៀន​ ប្រកួត​ដើម្បី​ឈ្នះ​ចាញ់​ នៅ​ថ្ងៃ​ទី​២៤​ សីហា​ ឆ្នាំ​២០១៨​នេះ​។​

បើ​ លោក​ ណា​ជិ​ព​ ចាញ់​ លោក​ មហា​ធា​ គឺជា​ប្រវត្តិសាស្ត្រ​នៃ​រាជាណាចក្រ​មួយ​នេះ​ ដែល​មនុស្ស​អាយុ​៩២​ឆ្នាំ​មានឱកាស​ កាន់​តំណែង​ ម្ដងទៀត​ ទោះជា​លោក​ស្បថ​ថា​នឹង​ផ្ទេរតំណែង​នេះ​ទៅ​អោយ​ មេ​បក្ស​ប្រឆាំង​ លោក​អាន់​វ៉ា​អ៊ី​ប្រា​ហ៊ិ​ម​ដែល​កំពុង​ជាប់​ឃុំ​ក៏​ដោយ​៕​

ព័ត៌មានទាក់ទង

​វិភាគ​ ៖​ តើ​ចិន​ពិតជា​ចង់​ឃើញ​កូរ៉េ​ខាងជើង​ និង​កូរ៉េ​ខាងត្បូង​ក្លាយជា​រដ្ឋ​តែ​មួយ​មែន​ទេ​?​

ប្រទេស​កូរ៉េ​បាន​ពុះ​ច្រៀក​ជា​ពីរ​ ដោយសារ​សង្[...]

អ្នកវិភាគ​ ៖​ បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ អាច​បាត់បង់​ឱកាស​ជា​បក្ស​មួយ​ស្អាតស្អំ​

​ខណៈ​នេះ​ការ​ចុះបញ្ជី​បក្សនយោបាយ​និង​បេក្ខជន​[...]

​បទ​វិភាគ​ ៖​ តើ​បក្ស​ណា​ អាច​ដណ្ដើម​អាសនៈ​ទាំង​ ៥៥​ របស់​បក្ស​ CNRP​ បាន​ក្នុង​ការ​បោះ​ឆ្នោត​ខែកក្កដា​?

ខណៈ​នេះ​ ការ​ចុះបញ្ជី​ឈ្មោះ​បោះ​ឆ្នោត​គណបក្ស​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត