loader

​វិភាគ​៖​ ពេល​ណា​ទើប​ខ្មែរ​ បញ្ចប់​ហិង្សា​ រវាង​ខ្មែរ​និង​ខ្មែរ​បាន​?

​គ្រប់​ដំណាក់​កាលដែល​ខ្មែរ​ បែកបាក់​គ្នា​ឬ​ប៉ះ​ទ​ង្កិ​ច​គ្នា​ ដោយសារ​មនោ​គម​វិជ្ជា​ក្ដី​ ឬ​ និន្នាការ​នយោបាយ​ក្ដី​ គឺជា​ការ​ងាយស្រួល​បំផុត​ធ្វើ​ឱ្យ​ប្រទេស​ជិតខាង​ដែល​ ប្រើ​ឥទ្ធិពល​លើ​កម្ពុជា​ គេ​អាច​ឆក់​ឱកាស​នេះ​ប​ញ្ជ្រៀ​ត​ផ្នត់គំនិត​ ទ្រឹស្ដី​និយម​ តាម​រយៈ​ឥទ្ធិពល​របស់​ ពួក​គេ​។​

(រូបភាពឯកសារ) លោក សម រង្ស៊ី ប្រធានបក្សសង្រ្គោះជាតិ ចាប់ដៃគ្នា ជាមួយ នាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន នៅវិមានរដ្ឋសភា
(រូបភាពឯកសារ) លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ចាប់ដៃគ្នា ជាមួយ នាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន នៅវិមានរដ្ឋសភា

​ជា​ការ​ពិត​ណាស់​ ប្រវត្តិសាស្ត្រ​ខ្មែរ​ បាន​ព្រមាន​ ហើយ​ថា​ បើ​ខ្មែរ​បែកបាក់​គ្នា​ គឺ​គ្មាន​អ្វី​ចំណេញ​ ដល់​ជាតិ​សាសន៍​ខ្លួន​ទេ​ គឺ​ធ្វើ​ឱ្យ​ប្រទេស​ជិតខាង​ រឹតតែ​មើលងាយ​ ហើយ​ឥទ្ធិពល​ ដែល​គេ​អាច​ប្រើ​បាន​គឺ​គេ​នៅ​តែ​បន្ត​ប្រើ​ទៀត​។​

​កាលៈទេសៈ​នេះ​ ភាគី​ទាំង​២​គឺ​ បក្ស​កាន់​អំណាច​ និង​បក្ស​ប្រឆាំង​ ដែល​គេ​ហៅ​ថា​អ្នកនយោបាយ​ មាន​ជំ​លោះ​នឹង​គ្នា​ កំពុង​មាន​ជម្លោះ​ ទាំង​មនោ​គម​វិជ្ជា​ និង​ផ្នត់គំនិត​នៃ​ការ​ដឹង​នាំ​ប្រទេស​ ។​ កញ្ញា​ ជុំ​ ជោគ​ជាតា​ រៀបរៀង​បទ​វិភាគ​នេះ​ ជូន​ អធិប្បាយ​លំអិត​ដូច​តទៅ​៖

 

​នៅ​ពេល​បើក​ឆាក​ដំបូង​នៃ​ការ​ធ្វើ​សមាហរណកម្ម​កម្លាំង​ នយោបាយ​ខ្មែរ​ ដែល​មាន​ជម្លោះ​នឹង​គ្នា​ គឺ​កាល​ណោះ​ គឺ​ប្រហែលជា​នៅ​ឆ្នាំ​១៩៩២​  លោក​ខៀវ​សំ​ផ​ន​ តំណាង​ភាគី​ កម្ពុជា​ ប្រជាធិបតេយ្យ​ ត្រូវ​ចូលរួម​ប្រជុំ​ ក្រុមប្រឹក្សា​ជាតិ​ ជាន់ខ្ពស់​ SNC​ ដឹកនាំ​ដោយ​ អតីត​ព្រះមហាក្សត្រ​ នរោត្តម​សីហ​នុ​  ស្រាប់តែ​ពេល​នោះ​លោក​ត្រូវ​ បាន​ហ្វូង​មនុស្ស​ មួយ​ក្រុម​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​របស់​លោក​។​

​បាតុករ​ នៅ​ពេល​នោះ​បាន​សំរុកចូល​វាយ​លោក​ ខៀវ​ សំ​ផ​ន​ រហូត​បែកក្បាល​ ទៀត​។​ ដោយសារ​ហេតុការណ៍​នេះ​ ធ្វើ​ឲ្យ​កិច្ចប្រជុំ​ SNC​ លើក​ពេល​ប្រជុំ​ជា​ញឹកញាប់​ ដោយ​អវត្តមាន​ ភាគី​ កម្ពុជា​ប្រជាធិបតេយ្យ​ ដែល​តំណាង​ដោយ​លោក​ ខៀវ​ សំ​ផ​ន​ និង​ លោក​ សុ​ន​ សេន​។​

​អំពើ​ហិង្សា​ក៏​ចាប់​មាន​ហូរហែ​ទៀត​ មាន​ដូច​ជា​ ព្រឹត្តិការណ៍​វាយប្រហារ​ ដោយ​គ្រាប់បែក​៤​គ្រាប់​ចូល​ហ្វូង​ បាតុករ​ នៅ​ខាង​មុខ​អតីត​មន្ទីរ​រដ្ឋសភា​ កាលពី​ថ្ងៃ​ទី​៣០​ មីនា​ ១៩៩៧​ ដោយ​សម្លាប់​មនុស្ស​ ជិត​២០​នាក់​និង​របួស​ជិត​២០០​នាក់​ ។​ ការ​ផ្ទុះ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-៦​កក្កដា​ ១៩៩៧​។​

(រូបឯកសារ) កងកំលាំងសន្តិសុខ វាយបង្រ្កាបលើប្រជាពលរដ្ឋ
(រូបឯកសារ) កងកំលាំងសន្តិសុខ វាយបង្រ្កាបលើប្រជាពលរដ្ឋ

ការ​បង្ក្រាប​បាតុកម្ម​ ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត​ ឆ្នាំ​១៩៩៨​ -​ ឆ្នាំ​២០១៣​។​ ការ​បង្ក្រាប​នៅ​ផ្លូវ​វែង​ស្រេង​ ១​ មក​រា​ ២០១៤​ និង​ការ​ប៉ះទង្គិច​ នៅ​ស្ពាន​នាគ​ ១៥​កក្កដា​ ២០១៤​ និង​ ការ​វាយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ ២​រូប​ នៅ​ចុងខែ​តុលា​២០១៥​  ហើយ​ កាលពី​ថ្ងៃ​ទី​១០​ តុលា​ ក៏​មាន​ ហិង្សា​ ផ្ទុះ​ឡើង​ ដែរ​គឺ​សមត្ថកិច្ច​ វាយ​លើ​ អ្នកកាសែត​ និង​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ នៅ​ពេល​ពួក​គេ​ ដើរ​ក្បួន​ រំ​ម្លឹ​ក​ទិវា​ សិ​ទិ្ធ​លំនៅ​ដ្ឋា​ន​ អន្តរជាតិ​។​ កាលពី​ស​ប្ដា​ហ៍​មុន​ គណបក្សប្រឆាំង​បាន​ ប្រកាស​មិន​ចូល​ប្រជុំ​សភា​ ដោយសារ​តែ​មានការ​គំរាមកំហែង​។​ ទាំងនេះ​គឺជា​ការ​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ កើត​មាន​ កាលពី​របប​មុនៗ​ នៅ​ទស​វត្ស​ ១៩៧០​ និង​ ១៩៨០​។​

​តើ​ពេល​ណា​ទើប​ខ្មែរ​បញ្ចប់​ ហិង្សារ​ វាង​ខ្មែរ​ និង​ខ្មែរ​បាន​?​

​អ្នកវិភាគ​ដែល​វិទ្យុ​ស្ត្រី​សុំ​ ធ្វើការ​បកស្រាយ​លើ​ ប្រធានបទ​នេះ​ ពួក​គាត់​ មានការ​យល់​ឃើញ​ថា​ ដើម្បី​បញ្ជ​ប់​ ហិង្សា​ គឺ​ដំបូង​រដ្ឋាភិបាល​ ត្រូវ​ គោរព​រដ្ឋធម្មនុញ្ញ​ និង​ ផ្ដល់​សេរីភាព​ពលរដ្ឋ​ឱ្យ​បាន​គ្រប់គ្រាន់​។​

​លោក​ គឹម​ សុខ​ អ្នក​ឃាំ្ល​មើល​ ការ​អភិវឌ្ឍន៍​សង្គម​ និង​នយោបាយ​ បាន​យល់​ឃើញ​ថា​ ការ​បង្ក​ហិង្សា​ មិន​ឈប់​ឈ​នេះ​ នាំ​ឱ្យ​សង្គម​ កាន់តែ​បែកបាក់​។​   

(រូបឯកសារ) កងកំលាំងសន្តិសុខ វាយបង្រ្កាបលើប្រជាពលរដ្ឋ
(រូបឯកសារ) កងកំលាំងសន្តិសុខ វាយបង្រ្កាបលើប្រជាពលរដ្ឋ

លោក​ គឹ​ម​ សុខ​ ៖«​ចង់អោយ​បញ្ចប់​បញ្ហា​ ខ្មែរ​ រវាង​ ខ្មែរ​ អំពើ​ហិង្សា​ដែល​យើង​ធ្លាប់​ឃើញ​ ដែល​អាជ្ញាធរ​ រដ្ឋាភិបាល​ធ្វើទុក្ខបុកម្នេញ​ ធ្វើបាប​ប្រជារាស្ដ្រ​ សកម្មជន​សិទ្ធិ​មនុស្ស​អីហ្នឹង​ ទាល់តែ​អាជ្ញាធ​ររដ្ឋាភិបាល​ ឬ​រដ្ឋាភិបាល​ ឈប់​កំណត់​ដែន​សេរីភាព​ របស់​ពលរដ្ឋ​ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ ហើយ​រដ្ឋាភិបាល​ត្រូវ​ អនុវត្ត​ តួនាទី​របស់​ខ្លួន​អោយ​បាន​ត្រឹមត្រូវ​នៅ​ក្នុង​ការ​ដឹកនាំ​ជាតិ​ ការពារ​ប្រយោជន៍​ពលរដ្ឋ​ ការពារ​ប្រយោជន៍​ពលរដ្ឋ​រង​គ្រោះ​ ដោយ​កុំ​សង្កត់​សិទ្ធិ​ពលរដ្ឋ​ ឱ្យ​នៅ​តែ​ក្នុង​រង្វង់​ដែន​អំណាច​ ដែន​ការពារ​អំណាច​របស់​បក្ស​ និង​បុគ្គល​ នោះ​ទើប​អាច​បញ្ចប់​ហិង្សា​ ដែល​យើង​ធ្លាប់​ឃើញ​នោះ​មក​បាន​»​។​

​លោក​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​បញ្ហា​សង្គម​ បាន​រក​ឃើញ​នូវ​គុណវិបត្តិ​មួយ​ចំនួន​ ដែល​នាំ​ឱ្យ​ខ្មែរ​បន្ត​ប្រើ​ហិង្សា​ដាក់​គ្នា​ដែល​លោក​ថា​ នៅ​ពេល​បែកបាក់​គ្នា​ ប្រទេស​កាន់តែ​ចុះ​ខ្សោយ​ ហើយ​ ព្រំដែន​ត្រូវ​គេ​រំកិល​ និង​ រង​ឥទ្ធិពល​ ពី​អាណានិគម​ទៀត​ផង​។​

​លោក​ មាស​ នី​៖«​យើង​ត្រូវ​ទទួលស្គាល់​ថា​ ខ្មែរ​យើង​ជា​ជនជាតិ​ដើម​ ដែរ​រស់នៅ​លើ​ដី​យូរហើយ​ ប៉ុន្ដែ​មក​ដល់​ពេល​នេះ​ ក៏​យើង​ត្រូវ​តែ​ចាប់​គិត​ពី​រឿង​មួយទៀត​ថា​ នៅ​នៅ​ក្នុង​ពិភពលោក​ជនជាតិ​ដើម​ ស្ទើរតែ​ជាង​៩០​ភាគរយ​ហើយ​ ដែល​ជា​ចុង​បំផុត​ ក្លាយ​ជនជាតិ​ដើម​ភាគតិច​។​ ហេតុ​អី​បានជា​ជនជាតិ​ដើម​ស្ទើរតែ​៩០​ភាគរយ​ ឬ​លើស​ពី​នឹង​បាន​ក្លាយជា​ជន​ដើម​ភាគតិច​ គឺ​ដោយសារ​តែ​ ទំនាស់​កុលសម្ព័ន្ធ​  គឺ​ ឈ្លោះ​គ្នា​ឯង​ ។​ នៅ​ពេល​ដែល​ឈ្លោះ​គ្នា​ឯង​ អ្នក​ជិតខាង​ដែល​គេ​រស់នៅ​គេ​ចេះ​តែ​មានកំ​លាំង​ធំ​ទៅៗ​ គេ​ស៊ីទាំងសេដ្ឋកិច្ច​ គេ​ស៊ី​ទាំង​នយោបាយ​ ហើយ​គេ​ស៊ីទាំងទឹកដីទៀត​»​។​

​តាម​ លោក​ មាស​ នី​ បន្ត​ថា​បើសិនជា​ណា​ជា​ដឹង​ថា​ កំពុង​តែ​ជាប់​នៅ​ក្នុង​រណ្ដៅ​មួយ​ នៃ​និស្ស័យ​ជនជាតិ​ដើម​ ដែល​ឈ្លោះ​គ្នា​មិន​ចេះ​ចប់​នោះ​ ហើយ​ត្រួ​វ​ទទួលស្គាល់​ថា​ បើ​យើង​នៅ​តែ​ធ្វើ​បែប​នឹង​ទៀត​នឹង​ត្រូវ​បាត់បង់​ទឹកដី​ ទៅ​ថ្ងៃ​ខាង​មុខ​។​

(រូបឯកសារ) កងកំលាំងសន្តិសុខ វាយបង្រ្កាបលើប្រជាពលរដ្ឋ
(រូបឯកសារ) កងកំលាំងសន្តិសុខ វាយបង្រ្កាបលើប្រជាពលរដ្ឋ

តាម​រយៈ​នេះ​លោក​បណ្ឌិត​ មាស​ នី​ ផ្ដល់​អនុសាសន៍​ឱ្យ​ អ្នកនយោបាយ​ ត្រូវ​ចេះ​ទទួលស្គាល់​ កំហុសអតីតកាល​ ដែល​ធ្វើ​ឱ្យ​ខ្មែរ​បែកបាក់​។​

​លោក​ មាស​ នី​៖«​ មូលហេតុ​ដើម​បំផុត​នោះ​ គឺ​ ចង់អោយ​អ្នកដឹកនាំ​ខ្មែរ​ អ្នកនយោបាយ​ខ្មែរ​ អាជ្ញាធរ​ខ្មែរ​ហ្នឹង​ ត្រូវ​យល់​ថា​ អ្វី​ដែល​យើង​កំពុង​ធ្វើ​សព្វ​ថ្ងៃនេះ​ អ្វី​ដែល​យើង​កំពុង​តែ​បង្ហាញ​ច​ង្គោ​ម​ដាក់​គ្នា​ទៅ​វិញ​ទៅ​មកនេះ​  វា​ ជា​និស្ស័យ​នៃ​ជនជាតិ​មួយ​ ដែល​ទី​ចុង​បំផុត​ ប្រទេស​របស់​ខ្លួន​ ទឹកដី​របស់​ខ្លួន​នឹង​ត្រូវ​រលាយ​ ដោយសារ​តែ​ការ​ឈ្លោះ​គ្នា​។​ ហើយ​បើ​យើង​ឃើញ​បញ្ហា​នេះ​ទាំងអស់​គ្នា​ គឺ​ យើង​ត្រូវ​ប្រយ័ត្ន​ទាំងអស់​គ្នា​ ហើយ​ កសាង​គ្នា​ឡើង​វិញ​ ដើម្បី​ដើរ​អោយទាន់​គេ​»​។​

​តាម​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ ជម្លោះ​ខ្មែរ​គ្នា​ឯង​មាន​ តាំងពី​ដើម​ មក​ គឺ​តាំងពី​ជំនាន់​រាជវង្ស​ក៏​ឈ្លោះ​គ្នា​ ហើយ​ជំនាន់​ដែល​ ចេញ​ផុត​ពី​រាជវង្ស​មក​ ហើយ​ក្រោយ​ទទួល​ឯករាជ្យ​មក​ ក៏​នៅ​តែ​ខ្មែរ​ឈ្លោះ​គ្នា​។​ ជម្លោះ​នេះ​ ហើ​គេ​ដាក់​ឈ្មោះ​ឱ្យ​ខ្មែរ​ថា​ ជា​អ្នក​ចម្បាំង​គ្នា​ឯង​។​

​តែ​យ៉ាងណា​ ក៏​ដោយ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ដ​ មិន​ទទួល​ ស្គាល់​ការ​បកស្រាយ​របស់​អ្នកវិភាគ​ខាងលើ​ទេ​។​ លោក​ថា​ ហិង្សា​ដែល​កើត​មាន​ឡើង​សព្វថ្ងៃ​រវាង​ខ្មែរ​គ្នា​ឯង​នេះ​ គឺ​ ដោយសារ​ខ្មែរ​មួយ​ក្រុម​មិន​គោរព​ច្បាប់​ ហើយ​ដើរ​បង្ក​អុកឡុក​បញ្ហា​សង្គម​។​

​លោក​ សុខ​ ឥ​សាន្ដ​ ៖​ «​ខ្ញុំ​យល់​ថា​ អ្នកវិភាគ​ហ្នឹង​ ក្មួយ​ឯង​កុំ​ជឿ​អ្នកវិភាគ​ពេក​ អ្នកវិភាគ​ហ្នឹង​ចេះ​តែ​ថា​ខ្លួនឯង​ឯករាជ្យ​ ក៏​ប៉ុន្ដែ​វិភាគ​ទៅ​វា​អត់​ឃើញ​ឯករាជ្យ​ទេ​ ចឹ​ង​យើង​កុំ​ផ្អែក​ថាឱ្យ​តែ​វិភាគ​ឯករាជ្យ​ លឺ​តែ​គេ​ថា​ស្រែក​ឯករាជ្យ​ ចេះ​តែ​ថា​វិភាគ​ឯករាជ្យ​នឹង​មួយ​។​ មួយទៀត​ គឺថា​ ចំពោះ​បាតុភាព​ដែល​កើតឡើង​ ដែល​ក្មួយ​បាន​លើក​ឡើង​នេះ​ ខ្ញុំ​យល់​ថា​ទុក​ឱ្យ​សមត្ថកិច្ច​គេ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ទៅ​ ពីព្រោះ​មិនមែន​អាង​តែ​រឿង​អង្គការសិទ្ធិមនុស្ស​ ឬ​សកម្មជន​សិទ្ធិ​មនុស្ស​ ចេះ​តែ​ធ្វើ​អី​តែ​ពាស​ពាស​បាន​ទេ​ ចឹ​ង​បើសិនណា​ជា​គាត់​ត្រូវ​ គេ​រក​ឃើញ​ថា​គាត់​ត្រូវ​ តែបើ​គាត់​ខុស​ទេ​គេ​រក​ឃើញ​ថា​គាត់​ខុស​…​ »​។​

​តាម​ការ​ កត់សម្គាល់​ ពេល​ខ្មែរ​ឈ្លោះ​គ្នា​ក្នុង​សម័យ​សង្គ្រាមត្រជាក់​ ទស្ស​វត្ស​៧០​ និង​៨០​ ពេល​នោះ​ គឺ​ ខ្មែរ​បាន​រួបរួម​គ្នា​វិញ​តែ​តាម​រយៈ​អន្ដរាគមន៍​ ពី​ សហគមន៍​អន្ដរជាតិ​ ដើម្បី​ជួយ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ ដូច​ជា​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​២៣​ តុលា​ ១៩៩១​ ជា​ដើម​៕​

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ទស្សនៈ៖តើកម្ពុជាមានមុខមាត់បែបណា២០ឆ្នាំទៀត?

ទស្សនៈ៖តើកម្ពុជាមានមុខមាត់បែបណា២០ឆ្នាំទៀត?

ថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៩

ឆ្ពោះទៅអនាគតដ៏រុងរឿងតែងមានជាចក្ខុវិស័យរបស់ប្រ[...]

បទវិភាគ៖តើស្ថានភាពនេះកម្ពុជាគួរធ្វើតាមឱវាទរបស់ប្រធានាធិបតីត្រាំថាដាក់ប្រជាធិបតេយ្យលើផ្លូវត្រឹមត្រូវវិញ

ចាប់តាំងពីសហរដ្ឋអាមេរិកមានឯកអគ្គរដ្ឋទូតថ្មីប្[...]

អ្នកជំនាញភូមិសាស្រ្ដនយោបាយអន្ដរជាតិ៖យុវជនកម្ពុជាស្ថិតលើវិថីនៃការផ្លាស់ប្ដូរផ្នត់គំនិតខណៈពួកគេសម្លឹងមើលការវិលមកវិញរបស់លោកសមរង្ស៊ី

កញ្ញា ពៅនិកាជូនសេចក្ដីប្រែសម្រួល៖ ក្នុងដំណើរម[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត