loader

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ដោះស្រាយ​បញ្ហាប្រឈម​សង្គម​ស៊ី​វិល​តែ​មន្រ្តីNGOសុំ​កុំ​លាប​ព័ណ៌​ថា​​ក្រុមប្រឆាំង​

​ភ្នំពេញ​៖​ រាជរ​ដ្ឋា​ភិ​បាស​ម្រេច​បង្កើត​ក្រុមការងារ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​អង្គការ​សង្គម​ស៊ី​វិល​ក្រៅ​រដ្ឋាភិបាល​ ក្រោយ​ពី​ក្រសួងមហាផ្ទៃ​ប្រកាស​ណែនាំ​ ឱ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​មាន​កិច្ចសហការ​ណ៍​ល្អជា​មួយ​អង្គការ​សង្គម​ស៊ី​វិល​ក្នុង​ការ​បើកចំហរ​លំហ​សេរីភាព​ជួបជុំ​។​ ​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​សាទរ​ ការ​បង្កើត​ក្រុម​នេះ​ តែ​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​លាប​ព័ណ៌​ដល់​អង្គការ​សង្គម​ស៊ី​វិល​ថា​ក្រុមប្រឆាំង​រដ្ឋាភិបាល​។​

​លោក​ ធូ​ វិ​រៈ​ ជូន​សេចក្តីរាយការណ៍​

​រាជរដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុមការងារ​ដោះស្រាយ​សំណើ​ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ី​វិល​ ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​សម្តេច​ ហ៊ុន​ សែន​ កាលពី​ថ្ងៃ​ទី​ ២​ វិច្ឆិកា​ ឆ្នាំ​ ២០១៨​នេះ​។​

​ក្នុង​សេចក្តីសម្រេច​នេះ​មាន​ ៥​ ប្រការ​។​ ក្នុង​ខ្លឹមសារ​នៅ​ត្រង់​ប្រការ​ ២​ បញ្ជាក់​ថា​ ក្រុមការងារ​នេះ​មាន​តួនាទី​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​សង្គម​ស៊ី​វិល​ ដើម្បី​ពិនិត្យ​ពិភាក្សា​បញ្ហា​ប្រឈម​នានា​ដែល​អង្គការក្រៅរដ្ឋាភិបាល​កំពុង​ជួប​ប្រទះ​។​

​ក្រុម​នេះ​ក៏​មាន​តួ​នា​តី​ ប្រមូល​ព័ត៌មាន​ និង​សិក្សា​អំពី​សំណើរ​ និង​សំណូមពរ​ផ្សេងៗ​របស់​អង្គការ​ស៊ី​វិល​ ហើយ​លើក​យោបល់​ទៅ​រាជរដ្ឋាភិបាល​ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​ដោះស្រាយ​ ហើយ​ក្រុមការងារ​នេះ​ក៏​មាន​តួនាទី​ ផ្សព្វផ្សាយ​ការ​លើកកម្ពស់​ការ​យល់​ដឹង​ពី​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ផង​ដែរ​។​

​កាលពី​ថ្ងៃ​ទី​ ៣១​ តុលា​ ឆ្នាំ​២០១៨​នេះ​ រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តីណែនាំ​មួយ​ឱ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​មាន​កិច្ចសហការ​ណ៍​គ្នា​ល្អ​ក្នុង​ការ​ផ្តល់​សិទ្ធិ​សេរីភាព​ដល់​អង្គការក្រៅរដ្ឋាភិបាល​ និង​សមាគម​ដែល​ស្របច្បាប់​បំពេញ​កិច្ចការ​របស់​ខ្លួន​ដោយ​គ្មាន​ការ​រារាំង​និង​រំលោភ​បំពាន​ឡើយ​ ប៉ុន្តែ​អង្គការ​សមាគម​បំពេញការងារ​នៅ​តាម​មូលដ្ឋាន​ត្រូវ​ផ្តល់​ដល់​អាជ្ញាធរ​។​

​លោក​ អំ​ សំអាត​ មន្ត្រីជាន់ខ្ពស់​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការសិទ្ធិមនុស្ស​លី​កាដូ​ យល់​ថា​ ការ​ចេញ​សេចក្តីណែនាំ​ និង​បង្កើត​ក្រុមការងារ​ជា​ចេតនា​បង្កើន​កិច្ចសហការ​ណ៍​ល្អជា​មួយ​អង្គការ​សង្គម​ស៊ីវ​ល​ក្នុង​ស្តា​ឡើង​វិញ​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។​

​ម្យ៉ាងទៀត​ លោក​ សំ​ អាត​ ថា​ ការ​បង្កើត​ក្រុមការងារ​នេះ​ក៏​ចំ​ពេល​លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ តំណាង​ឧត្តមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ កំពុង​បំពេញ​បេស​កម្ម​ប្រមូល​ព័ត៌មាន​ ដើម្បី​វាយតម្លៃ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ ព្រោះ​លោកស្រី​នឹង​បង្ហាញ​របាយការណ៍​អំពី​សិទ្ធិ​មនុស្ស​ក្នុង​កិច្ចប្រជុំ​ស​ន្និ​បាទ​អង្គការសហប្រជាជាតិ​នៅ​អំឡុង​ខែ​ កញ្ញា​ ឆ្នាំ​ក្រោយ​នេះ​។​

​បន្ទាប់​ពី​បាន​បង្កើត​ក្រុមការងារ​ដោះស្រាយ​ លោក​ អំ​ សំអាត​ អំពាវនាវ​ដល់​ រាជរដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​បញ្ហា​ការ​លាប​ព័ណ៌​ដល់​អង្គការ​សង្គម​ស៊ី​វិល​ពី​សំណាក់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ថា​ អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ មាន​និន្នាការ​ទៅ​រក​គណបក្សប្រឆាំង​ និង​ជា​អ្នក​ញុះញង់​ឱ្យ​មានការ​តវ៉ា​ជាដើម​។​

​លោក​ អំ​ សំអាត​៖​ «​បញ្ហា​ដែល​ធំ​រាជរដ្ឋាភិបាល​លោក​ត្រូវ​ដោះស្រាយ​ឱ្យ​បាន​សិន​ទាក់ទង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​។​បញ្ហា​ទី​១​ មានការ​លាប​ព័ណ៌​ដាក់​អង្គការ​សង្គម​ស៊ី​វិល​ ជា​ពិសេស​ដែល​ធ្វើការ​សិទ្ធិ​មនុស្ស​ លទ្ធិប្រជាធិបតេយ្យ​ តស៊ូ​មតិ​ និង​ជំរុញ​ឱ្យ​មាន​អភិបាលកិច្ច​ល្អ​ថា​ ពាក់ព័ន្ធ​ជាមួយនឹង​ប​ដិ​វត្ថ​ន៍​ព័ណ៌​ បញ្ហា​ទី​២​ អង្គការ​សង្គម​ស៊ី​វិល​ទាំងអស់​គាត់​ ធ្វើការ​ញុះញង់​ប្រជាពលរដ្ឋ​ ដើម្បី​ឱ្យ​មានការ​តវ៉ា​ទាមទារ​ផ្សេងៗ​ បញ្ហា​ទី​៣​ យល់​ថា​ អង្គការ​សង្គម​ស៊ី​វិល​លើ​នឹង​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​ ហើយ​គាំទ្រ​គណ បក្សប្រឆាំង​ នេះ​ដែល​ជា​បញ្ហា​ឬ​សគុល​ធំ​កន្លង​មក​នាំ​ឱ្យ​មានការ​រារាំង​ ការ​រំខាន​ ការ​ជ្រៀតជ្រែក​ និង​គំរាមកំហែង​»​។​

​ក្រុមការងារ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​អង្គការ​សង្គម​ស៊ី​វិល​ស្ថិត​ក្រោម​ការ​ណែនាំ​ និង​ដឹកនាំ​ដោយ​សម្តេច​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ហើយ​រាល់​សេចក្តីសម្រេច​ និង​ចុះហត្ថលេខា​ ត្រូវ​ទទួល​បន្ទុក​ដោយ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រ​សង​មហាផ្ទៃ​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។​
​ក្រុមការងារ​ដោះស្រាយ​សំណើ​ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ី​វិល​ មាន​សមាភាព​ដូច​ជា​ លោក​ ប៊ុ​ន​ ហុ​ន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ជា​ប្រធាន​។​ លោក​ប្រាក់​ សំ​ អឿ​ន​ អគ្គនាយក​នៃ​នាយកដ្ឋាន​រដ្ឋបាល​ជា​ អនុប្រធាន​ និង​សមាជិក​ចំនួន​ ៦​ រូប​ទៀត​។​

ព័ត៌មានទាក់ទង

ប្រតិភូសភាបារាំងមកទស្សនៈកិច្ចកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងស្ថាប័ននីតិប្បញ្ញតិប្រទេសទាំងពីរ

ភ្នំពេញ៖ ប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណៈរដ្ឋ[...]

សម្ដេច ស ខេង ចង់ឃើញកម្ពុជា និងវៀតណាមបន្តពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែនជាមួយគា្ន

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជា[...]

រកឃើញជ័យលាភីរត់ប្រណាំងកម្សាន្ត ១២នាក់ក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុង

កោះកុង៖ យ៉ាងហោចណាស់អ្នករត់ប្រណាំងកម្សាន្តចំងា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត