loader

​ពិ​ព​ភ​លោក​ កំពុង​ភ័យ​ខ្លាច​ការ​ ផ្ទុះ​សង្គ្រាមលោក​ទី​III​ ដោយ​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​

ចុងបញ្ចប់​នៃ​សង្គ្រាមលោក​​ទី​II​ (១៩៣៩-១៩៤៥)​ ពិភពលោក​បាន​ជួប​ប្រទះ​នូវ​ការ​វាយប្រហារ​ ដោយ​ អាវុធ​ប្រល័យ​លោក​ ដែល​ គេ​ហៅ​ គ្រាប់បែក​ ប៉ា​រ៉ា​ម៉ា​ណូ​ ហើយ​ពេល​នេះ​ គេ​ហៅ​ថា​ នុយក្លេអ៊ែរ​  ដោយ​អា​អា​មេ​រិ​ក​ បាន​បើក​យន្តហោះ​ទម្លាក់​ទៅ​លើ​ កោះ​ចំនួន​២​នៃ​ប្រទេស​ជប៉ុន​គឺ​កោះ​ Hiroshima​ និង​ Nagasaki​ នៅ​រវាង​ថ្ងៃ​ទី​៦​ និង​ទី​៩​សីហា​ ១៩៤៥​។​

 

គ្រាប់បែកនុយក្លេអ៊ែរ​  ដែលអា​អា​មេ​រិ​ក​ បាន​បើក​យន្តហោះ​ទម្លាក់​ទៅ​លើ​ កោះ​ចំនួន​២​នៃ​ប្រទេស​ជប៉ុន​គឺ​កោះ​ Hiroshima​ និង​ Nagasaki​ នៅ​រវាង​ថ្ងៃ​ទី​៧​ និង​ទី​៩​សីហា​ ១៩៤៥
គ្រាប់បែកនុយក្លេអ៊ែរ​ ដែលអា​អា​មេ​រិ​ក​ បាន​បើក​យន្តហោះ​ទម្លាក់​ទៅ​លើ​ កោះ​ចំនួន​២​នៃ​ប្រទេស​ជប៉ុន​គឺ​កោះ​ Hiroshima​ និង​ Nagasaki​ នៅ​រវាង​ថ្ងៃ​ទី​៦ និង​ទី​៩​សីហា​ ១៩៤៥

ការ​វាយប្រហារ​តែ​ពីរ​គ្រាប់​ប៉ុណ្ណោះ​ បាន​បណ្ដាល​ឱ្យ​ មនុស្ស​ ស្លាប់​២​សែន​៤​ម៉ឺន​ ៦​ពាន់​នាក់​និង​បន្សល់​ទុក​ស្នាក់​ស្នាម​ ឈឺចាប់​មក​ដល់​ពេល​នេះ​។​ អាវុធ​ប្រល័យ​លោក​នៅ​សម័យ​នោះ​ មិន​មាន​ច្រើន​គ្រាប់​ទេ​ បើ​ប្រៀបធៀប​នឹង​សម័យនេះ​។

​ប្រទេស​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ

​របាយការណ៍​របស់​វិទ្យា​សា្ថ​ន​ស្រាវជ្រាវ​ សន្តិភាព​អន្តរជាតិ​ នៅ​ទីក្រុង​ Stockholm​ ប្រទេស​ ស៊ុ​យ​អ៊ែ​ត​ បាន​បង្ហាញ​ថា​ ប្រទេស​ដែល​មាន​ក្បាល​គ្រាប់​អាវុធ​នុយក្លេអ៊ែរ​ គឺ​មាន​៩​ប្រទេស​ ក្នុង​នោះ​ ប្រទេស​រុ​ស្ស៊ី​ អតីត​សហភាពសូវៀត មាន​ ៨០០០​គ្រាប់​ ជា​លំដាប់​លេខ​១​ ដោយ​បាន​ដាក់​ពង្រាយ​ រួច​ហើយ​បាន​ ១៦០០​គ្រាប់​។​ សហរដ្ឋអាមេរិក​ ឈរ​លេខ​២​មាន​ ៧៣០០​គ្រាប់​ ដោយ​បាន​ដាក់​ពង្រាយ​ បាន​១៩២០​គ្រាប់​។​ ប្រទេស​បារាំង​ មាន​៣០០​គ្រាប់​ ដោយ​បាន​ដាក់​ពង្រាយ​រួច​២៩០​គ្រាប់​ ចំណែក​ អង់គ្លេស​មាន​ ២២៥​ ដោយ​បាន​ដាក់​ពង្រាយ​បាន​ ១៦០​ គ្រាប់​ រួច​ហើយ​។​ ចំណែក​ប្រទេស​ ចិន​មាន​ ២៥០​គ្រាប់​ ឥណ្ឌា​ ១១០​គ្រាប់​ ប៉ា​គី​ស្ថាន​ ១២០​គ្រាប់​ អ៊ី​ស្រា​អ៊ែ​ល​ ៨០​គ្រាប់​ និង​ កូរ៉េ​ខាងជើង​ ៥០​គ្រាប់​។​ សរុប​ ពិភពលោក​មាន​ ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ ១៦៣៤០​គ្រាប់​។​

​បើ​សង្គ្រាមលោក​លើក​ទី​III​ ផ្ទុះ​ឡើង​ថា​តើ​ពិភពលោក​គ្រោះថ្នាក់​ប៉ុនណា​

​ការ​ទម្លាក់​គ្រាប់បែក​ ប៉ា​រ៉ា​ម៉ា​ណូ​តែ​២​គ្រាប់់​ នៅ​ប្រទេស​ជប៉ុន​ ដោយ​សហរដ្ឋអាមេរិក​ កាលពី​ឆ្នាំ​១៩៤៥​ បាន​ធ្វើ​ឱ្យ​ប្រទេស​អាស៊ី​មួយ​នេះ​ សឹង​រលាយ​ទៅ​ហើយ​។​ តែបើ​និយាយ​ពី​ចំនួន​ ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ មាន​ពេល​បច្ចុប្បន្ន​នេះ​ គឺ​ ពិតជា​រលាយ​ពិភពលោក​ យ៉ាង​ពិតប្រាកដ​ បើ​សង្គ្រាម​ លោក​លើក​ទី​ III​ ផ្ទុះ​ឡើង​ មែន​នោះ​។​

​ប្រទេស​ អាច​បង្ក​សង្គ្រាម​ លោក​លើក​ទី​III​ ហើយ​ផ្ដើម​ឱ្យ​មាន​សង្គ្រាម​ នុយក្លេអ៊ែរ​

​គ្មាន​អ្វី​ ពិបាក​ ទស្ស​ទាយ​នោះ​ទេ​ បើ​គេ​នឹកគិត​ទៅ​រក​ ប្រទេស​មួយ​នៅ​អាស៊ី​ ដឹកនាំ​ដោយ​ បុរស​វ័យក្មេង​ ជា​មេដឹកនាំ​កាច​សាហាវ​ និង​ឆេវឆាវ​ ដែល​ព្យាយាម​ ទាញ​សភាពការណ៍​យោធា​ ងាយ​គ្រោះថ្នាក់​ គឺ​ប្រទេស​កុ​ម្មុ​យ​និ​ស្ត​ កូរ៉េ​ខាងជើង​។​ ប្រទេស​នេះ​ បាន​បាញ់សាកល្បង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ ជា​ច្រើន​ដង​មក​ហើយ​ ទោះជា​ ទ​ង្វើ​នេះ​ ត្រូវ​បាន​ អង្គការសហប្រជាជាតិ​ ដាក់​ទណ្ឌកម្ម​ ក៏​ដោយ​។​  

គ្រាប់នុយក្លេអ៊ែរទី៥របស់កូរ៉េខាងជើង។
គ្រាប់នុយក្លេអ៊ែរទី៥របស់កូរ៉េខាងជើង។

​កាលពី​ខែ​មុន​ ប្រទេស​នេះ​ បាន​ បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ ម្ដងទៀត​ ដោយ​ ធ្វើ​ឱ្យ​ពិភពលោក​ ថ្កោលទោស​យ៉ាង​ខ្លាំង​។​ គេ​នៅ​ចាំ​បាន​ថា​ មុន​សាកល្បង​នុយក្លេអ៊ែរ​ ក្រុង​ព្យុ​ង​យ៉ាង​ បាន​គំរាម​ធ្វើសង្គ្រាម​ នុយក្លេអ៊ែរ​ ជាមួយ​អា​មេ​រិ​ក​ ក៏​ព្រោះតែ​ ប្រទេស​នេះ​ ខឹង​អា​មេ​រិ​ក​ ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ កូរ៉េ​ខាងត្បូង​។​

​ទ​ង្វើ​របស់​ទីក្រុង​ព្យុ​ង​យ៉ាង​ ដូចនេះ​បាន​នាំ​ឱ្យ​អា​មេ​រិ​ក​ ប្រញាប់ប្រញាល់​ ដាក់​ពង្រាយ​ កាំជ្រួច​ ដើម្បី​ទប់ស្កាត់​ កាំជ្រួច​កូរ៉េ​ខាងជើង​ ដែល​ បំពាក់​ដោយ​ ក្បាល​គ្រាប់​នុយក្លេអ៊ែរ​។​ ស្រប​ពេល​អា​មេ​រិ​ក​ បញ្ចេញ​សម្មភាព​នេះ​ ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​ភ្លាម​ពី​ការ​ចាប់ផ្ដើម​ផ្ដល់​សញ្ញា​នៃ​ការ​ផ្ទុះ​សង្គ្រាម​ លើ​ឧបទ្វីប​កូរ៉េ​ ដែល​នាំ​ឱ្យ​មាន​សង្គ្រាម​ នុយក្លេអ៊ែរ​។​

​បើ​សង្គ្រាម​ កូរ៉េ​ ផ្ទុះ​ឡើង​ អាច​ទាញ​ទៅ​រក​សង្គ្រាម​ពិភពលោក​

​ឧបទ្វីប​កូរ៉េ​បាន​ឆ្លងកាត់​នៃ​ការ​ផ្ទុះ​សង្គ្រាម​ម្ដង​រួច​មក​ហើយ​ គឺ​នៅ​ឆ្នាំ​ ១៩៥០-១៩៥៣​ ដែល​នាំ​ឲ្យ​ប្រទេស​បងប្អូន​ពីរ​នេះ​ពុះ​ជ្រៀក​ជា​ពីរ​គឺ​កូរ៉េ​ខាងជើង​ និង​ កូរ៉េ​ខាងត្បូង​ដែល​មាន​សព្វ​ថ្ងៃនេះ​។​ សង្គ្រាម​ឧបទ្វីប​កូរ៉េ​នៅ​គ្រានោះ​ កើត​ចេញពី​សង្គ្រាមត្រជាក់​របស់​ពិភពលោក​ តែ​សង្គ្រាម​ពេល​នោះ​គឺ​មាន​ប្រទេស​យ៉ាងតិច​ចំនួន​៤​ ចូល​ពាក់ព័ន្ធ​គឺ​អា​មេ​រិ​ក​ និង​ អង់គ្លេស​ ក៏​ជួយ​កូរ៉េ​ខាងត្បូង​។​ ប្រទេស​ពីរ​នេះ​ចូល​ជួយ​កូរ៉េ​ខាងត្បូង​តាម​រយៈ​ សេចក្ដីសម្រេច​របស់​អង្គការសហប្រជាជាតិ​។​ ប្រទេស​ចូល​ជួយ​កូរ៉េ​ខាងជើង​ គឺ​ប្រទេស​ចិន​ ហើយ​ប្រទេស​រុ​ស្សី​។​ ប៉ុន្តែ​រុ​ស្ស៊ី​មិន​បាន​ចូល​ជួយ​ផ្ទាល់​ទេ​ ដោយ​បាន​បញ្ជូន​សព្វាវុធ​តាម​រយៈ​ទីក្រុង​ប៉េ​កាំ​ង​ទៅ​ឲ្យ​ក្រុង​ព្យុ​ង​យ៉ាង​។​ ទីបំផុត​សង្គ្រាម​មិន​អាច​ពន្លត់​សង្គ្រាម​បាន​ឡើយ​ គឺ​គេ​បាន​ពន្លត់​សង្គ្រាម​ដោយ​កិច្ចព្រមព្រៀង​ យុទ្ធសន្ដិភាព​ ដែល​អង្គការសហប្រជាជាតិ​ ជា​យន្ដការ​ដោះស្រាយ​រឿង​នេះ​។​ តាម​របាយការណ៍​ប្រទេស​ដែល​ស្លាប់ទា​ហ៊ាន​ច្រើន​ជាងគេ​ មាន​តែ​ប្រទេស​ចិន​ និង​ ប្រទេស​កូរ៉េ​ខាងជើង​ ហើយ​ចំណែក​ អា​មេ​រិ​ក​ស្លាប់ទា​ហ៊ាន​ប្រមាណ​ ៣​ម៉ឺន​នាក់​ ហើយ​អង់គ្លេស​ប្រមាណ​ ១​ពាន់​នាក់​។​

​បើ​សង្គ្រាម​កូរ៉េ​ កើត​ឡើងជា​ថ្មី​ទៀត​គឺ​ពិត​ណាស់​ កូរ៉េ​ខាងជើង​ និង​ទាញ​ឲ្យ​ប្រទេស​មួយ​ចំនួន​ជាប់​ពាក់ព័ន្ធ​ ជាមួយនឹង​ខ្លួន​ផង​ដែរ​ ហើយ​ពេល​នោះ​គឺ​ចៀស​មិន​រួច​ពី​សង្គ្រាមលោក​លើក​ទី​ III៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ទស្សនៈ៖តើកម្ពុជាមានមុខមាត់បែបណា២០ឆ្នាំទៀត?

ទស្សនៈ៖តើកម្ពុជាមានមុខមាត់បែបណា២០ឆ្នាំទៀត?

ថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៩

ឆ្ពោះទៅអនាគតដ៏រុងរឿងតែងមានជាចក្ខុវិស័យរបស់ប្រ[...]

បទវិភាគ៖តើស្ថានភាពនេះកម្ពុជាគួរធ្វើតាមឱវាទរបស់ប្រធានាធិបតីត្រាំថាដាក់ប្រជាធិបតេយ្យលើផ្លូវត្រឹមត្រូវវិញ

ចាប់តាំងពីសហរដ្ឋអាមេរិកមានឯកអគ្គរដ្ឋទូតថ្មីប្[...]

អ្នកជំនាញភូមិសាស្រ្ដនយោបាយអន្ដរជាតិ៖យុវជនកម្ពុជាស្ថិតលើវិថីនៃការផ្លាស់ប្ដូរផ្នត់គំនិតខណៈពួកគេសម្លឹងមើលការវិលមកវិញរបស់លោកសមរង្ស៊ី

កញ្ញា ពៅនិកាជូនសេចក្ដីប្រែសម្រួល៖ ក្នុងដំណើរម[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត