loader

​ពិ​ធិ​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង​នឹង​ប្រព្រឹត្ត​នៅ​ពាក់កណ្តាល​ខែធ្នូ​ដោយមានការប្រគុំតន្រ្តីនិងប្រកួតកីឡា

ភ្នំពេញ​៖​ ក្រសួងទេសចរណ៍​ប្រកាស​ពី​ព្រឹត្តិការណ៍​ពិធីបុណ្យ​សមុទ្រ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខេត្ត​កោះ​នៅ​អំឡុង​ខែ​ ធ្នូ​ ឆ្នាំ​ ២០១៨​ ដោយ​មានការ​សម្តែង​សិល្បៈ​ ប្រគុំ​តន្ត្រី​ និង​ការ​ប្រកួត​កីឡា​ជាតិ​នានា​។​

ពិធីបុណ្យសមុទ្រលើកទី៧ ឆ្នំានេះ ក្រោមប្រធានបទ«ឆ្នេរស្អាតពលរដ្ឋរមណីយ» នឹងប្រព្រឹត្តទៅថ្ងៃសុក្រ ទី ១៤ ដល់ថ្ងៃ អាទិត្យ ទី ១៦ ខែ ធ្នូ ឆ្នំា ២០១៨។ រូបភាព៖ News Youth page(២០១៦)

 

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួងទេសចរណ៍​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ៣​០ តុលា​ ម្សិលមិញ​ ថា​ ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧​ ឆ្នាំ​នេះ​ ក្រោម​ប្រធានបទ​«​ឆ្នេរ​ស្អាត​ពលរដ្ឋ​រមណីយ​»​ នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​សុក្រ​ ទី​ ១៤​ ដល់​ថ្ងៃ​ អាទិត្យ​ ទី​ ១៦​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៨​។​

​ពិធីបុណ្យ​សមុទ្រ​ប្រារព្ធ​ឡើង​ ក្នុង​គោលបំណង​អបអរសាទរ​ឆ្នេរសមុទ្រ​កម្ពុជា​ជា​សមាជិក​ក្លឹ​ប​ឆ្នេរសមុទ្រ​ដែល​ស្អាត់​ជាងគេ​លើ​សកលលោក​ ហើយ​ក៏​ជំរុញ​លើក​តំលៃ​និង​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​ និង​អេកូ​ទេសចរណ៍​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។​

​ក្នុង​សេចក្តី​ប្រកាស​បញ្ជាក់​ថា​ ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​នេះ​ ត្រូវ​បាន​បែងចែក​ជា​បី​សកម្មភាព​សំខាន់ៗ​។​ ទី​១​ ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ និង​វិទ្យុ​នៃ​ការ​សម្តែង​សិល្បៈ​ជាតិ​និង​អន្តរជាតិ​ ការ​ប្រគុំ​តន្ត្រី​ រួម​ទាំំ​ង​ការ​បាញ់​កាំជ្រួច​ផង​ដែរ​។​

​ទី​២​ មហោស្រព​អន្តរជាតិ​ម្ហូបអាហារ​ និង​ភេសជ្ជៈ​ និង​ការ​តាំង​បង្ហាញ​ផលិតផល​ទេសចរណ៍​ ព្រមទាំង​គម្រោង​​អភិវឌ្ឍន៍​ទេសចរណ៍​តំបន់ឆ្នេរ​ ការ​តាំង​ពិ​ព័រ​ណ៌​ផលិតផល​ក​សិ​-​ទេសចរណ៍​និង​ផលិតផល​ក្នុងស្រុក​ និង​ទី​៣​ សកម្មភាព​កីឡា​លើ​ទឹក​ និង​កីឡា​លើ​ឆ្នេរ​ខ្សាច់​ ដោយ​មានការ​សម្តែង​សិល្បៈ​ផង​ដែរ​។​

​លោក​ ថោ​ង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​អំពី​ការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​កាលពី​អំឡុង​ខែ​ សីហា​ រំពឹង​ថា​ ក្នុង​រយៈពេល​ប្រារ​ព្វ​ពិធីបុណ្យ​សមុទ្រ​រយៈពេល​ថ្ងៃ​នឹង​មាន​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ប្រមាណ​ ៣០​ ម៉ឺន​នាក់​មក​ទស្សនា​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កម្ពុជាសិក្សាសន្ធិសញ្ញាស្ដីពីបត្យាប័នជាមួយរុស្ស៊ីដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែន

ភ្នំពេញ៖ រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ចាប់[...]

ស្រូវលើផ្ទៃដីជិត២ម៉ឺនហិតាជួបគ្រោះរាំងស្ងួត

ស្រូវលើផ្ទៃដីជិត២ម៉ឺនហិតាជួបគ្រោះរាំងស្ងួត

ថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០១៨

ភ្នំពេញ៖ ដំណាំស្រូវដាំលើផ្ទៃដីជាច្រើនហិតា នៅខ[...]

អភិបាលក្រុងប៉ារីសសន្យានឹងជួយអភិវឌ្ឍក្រុងភ្នំពេញឱ្យកា្លយជាទីក្រុងបៃតង

ភ្នំពេញ៖ អភិបាល​ក្រុង​ប៉ារីសនៃប្រទេសបារាំងសន្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត