loader

​ប្រាក់​ឈ្នួល​កម្មករ​ត្រូវ​បាន​តម្លើង​ដល់​១៨២​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៩

ភ្នំពេញ​៖​ កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ស្បែង​ជើង​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា​ ១៨២​ ដុល្លារ​ក្នុង​មួយ​ខែ​ចាប់​ឆ្នាំ​ ២០១៩​តទៅ​។​ សហជីព​តំណាង​ឱ្យ​កម្មករ​រោងចក្រ​ថា​ ប្រាក់​ឈ្នួល​គោល​ថ្មី​របស់​កម្មករ​សមរម្យ​តែ​មិន​សមាមាត្រ​ទៅ​អ​ថិ​ផរ​ណា​ទំនិញ​លើ​ទីផ្សារ​នោះ​ទេ​។​ រីឯ​ភាគី​និយោជក​មានការ​ព្រួយបារម្ភ​អំពី​ភាព​ប្រកួត​ប្រ​ជែក​ទីផ្សារ​ជាមួយ​ប្រទេស​ជិតខាង​កម្ពុជា​។​

​លោក​ ធូ​ វិ​រៈ​ ជូន​សេចក្តីរាយការណ៍​

         កម្មករោងចក្រកំពុងកាត់ដេរសម្លៀកបំពាក់នៅក្នុងរោចក្រមួយនៅកម្ពុជា។រូបភាព៖ ក្រសួងការងារ(facebook)

​គណៈកម្មការ​ប្រឹក្សា​ការងារ​ នៅ​រសៀល​ថ្ងៃ​ទី​ ៥​ ខែ​ តុលា​ ឆ្នាំ​ ២០១៨​នេះ​ បាន​បោះ​ឆ្នោត​អនុម័ត​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​ ១៧៧​ ដុល្លារ​អា​មេ​រិ​ក​ ដោយ​សំឡេង​គាំទ្រ​ភាគច្រើន​លើសលុប​។​ ទន្ទឹម​នេះ​ សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​សម្រេច​ថែម​៥​ដុល្លារ​ពីលើ​ប្រាក់ខែ​គោល​កម្មករ​ដូច​ឆ្នាំ​មុន​ដដែល​។​

​លោក​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ប្រកាស​ថា​ ប្រាក់​ឈ្នួល​អប្ប​រប​មា​កម្មករ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ស្បែកជើង​សម្រាប់​ឆ្នាំ​ក្រោយ​ ត្រូវ​បាន​តម្លើងរ​ហូ​ង​ដល់​ ១៨២​ ដុល្លារ​អា​មេ​រិ​ក​។​

​លោក​ អ៊ិ​ត​ សំ​ហេង​៖«​ចំនួន​ប្រាក់​ឈ្នួល​អប្ប​រប​មា​របស់​បងប្អូន​ផ្នែក​វាយ​ន​ភណ្ឌ​កាតដេរ​សម្លៀក​បំពាក់​ និង​ស្បែង​ជើង​ឆ្នាំ​ ២០១៩​គឺ​ ១៨២​ ដុល្លារ​អា​មេ​រិ​ក​។​ គណៈកម្មការ​ប្រឹក្សា​ការងារ​បាន​បោះ​ឆ្នោត​អនុម័ត​ ដោយ​សំឡេង​គាំទ្រ​ភាគច្រើន​លើសលុប​គឺ​ ១៧៧​ ដុល្លារ​អា​មេ​រិ​ក​ ហើយ​ទន្ទឹម​នេះ​ សម្តេច​អគ្គសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​របស់​យើង​លោក​បាន​សម្រេច​បន្ថែម​៥​ដុល្លារ​ទៀត​»​។​

​លោក​រដ្ឋមន្ត្រី​ បន្ថែម​ថា​ ចំពោះ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​របស់​កម្មករ​ដែល​ទទួល​បាន​នឹង​រក្សា​ដូច​ឆ្នាំ​ចាស់​ដដែល​។​

​ក្រុម​សហជីព​តំណាង​ឱ្យ​កម្មករ​រោងចក្រ​មួយ​ចំនួន​ពុំ​ទាន់​ពេញចិត្ត​នឹង​ប្រាក់​ឈ្នួល​គោល​ថ្មី​ន​នេះ​ទេ​។​
​លោក​ អាត់​ ធន់​ ប្រធាន​សហជីព​សហភាព​ការងារ​កម្ពុជា​(CLC)​ ឱ្យ​ដឹង​ថា​ ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​រោងចក្រ​ ១៨២​ ដុល្លារ​សមរម្យ​ប៉ុន្តែ​ប្រាក់​ឈ្នួល​ថ្មី​មិន​ទាន់​សមាមាត្រ​ទៅ​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​មាន​តម្លៃ​ខ្ពស់​។​

​លោក​ អាត់​ ធន់​៖«​ខ្ញុំ​សូម​បញ្ជាក់​ប្រាក់​ឈ្នួល​ឡើង​ច្រើន​តែ​មួយ​មុខ​មិនមែន​មាន​ន័យ​ថា​យើង​ចង់បាន​តែ​មួយ​មុខ​ទេ​ បើសិន​អ​ថិ​ផរ​ណា​វា​នៅ​ទាប​ទោះបីជា​ប្រាក់​ឡើង​ប៉ុណ្ណេះ​ ឬ​ក៏​ឡើង​ទាប​ជាង​នេះ​ខ្ញុំ​គិត​ថា​ក៏​នៅ​តែ​សមរម្យ​ ប៉ុន្តែ​បើ​អ​ថិ​ផរ​ណា​ទីផ្សារ​តម្លៃ​ទំនិញ​វា​ចេះ​តែ​ខ្ពស់​ទោះបីជា​ឡើង​ខ្ពស់​ជាង​និង​ក៏​នៅ​ពិបាក​អ​ញ្ចឹ​ង​យើង​គិត​ថា​រាជរដ្ឋាភិបាល​គួរ​ធ្វើ​រឿង​ពី​គឺ​ធានា​អ​ថិ​ផរ​ណា​ និង​កាត់​បន្ថយ​ការ​ចំណាយ​មិន​ចាំបាច់​មួយ​ដែល​ប៉ះពាល់​ដល​កម្មករ​។​»

​ប្រាក់ខែ​គោល​កម្មករ​សម្រាប់​ឆ្នាំ​ក្រោយ​បាន​តម្លើង​លើស​ឆ្នាំ​មុន​ចំនួន​ ១២​ ដុល្លារ​អា​មេ​រិ​ក​។​ប្រាក់​ឈ្នួល​គោល​កម្មករ​សម្រាប់​ឆ្នាំ​ ២០១៨​ មាន​ចំនួន​ ១៧០​ ដុល្លារ​អា​មេ​រិ​ក​។​

​លោក​ កាំ​ង​ ម៉ូ​នី​កា​ អគ្គ​លេខា​អង្គការ​សមាគម​កាត់ដេរ​សម្លៀក​បំពាក់​ដែល​តំណាង​ភាគី​និយោជក​ថ្លែង​ថា​ ការ​តម្លើង​ប្រាក់​ឈ្នួល​ថ្មី​នេះ​ នឹង​បង្ហាញ​ពី​សមត្ថភាព​ប្រកួត​ប្រ​ជែក​ទីផ្សារ​ជាមួយ​ប្រទេស​ជិតខាង​នៅ​ឆ្នាំ​ក្រោយ​នេះ​។​

​លោក​ កាំ​ង​ ម៉ូ​នី​កា​៖«​ឆ្នាំ​ទី​១​ដែល​ខ្ញុំ​និយាយ​ថា​ យើង​ឡើង​ស្នើ​នឹង​ប្រទេស​វៀតណាម​អ​ញ្ចឹ​ង​វា​អាច​គេ​ហៅ​ថា​ឆ្នាំ​មួយ​ដែល​យើង​បង្ហាញ​នូវ​សមត្ថភាព​របស់​យើង​ក្នុង​ការ​រក្សា​ភាព​ប្រកួត​ប្រ​ជែក​របស់​យើង​តាម​រយៈ​ប្រសិទ្ធភាព​នៃ​ការ​ធ្វើ​ការងារ​ ការ​លើកកម្ពស់​លទ្ធភាព​ការងារ​ និង​ការ​កែសម្រួល​បរិយាកាស​វិនិយោគ​ទូទៅ​បាន​យ៉ាងណា​នោះ​គឺជា​ការ​ធ្វើ​តេស​មួយ​ដល់​សម​ត្ថិ​ភាព​របស់​កម្ពុជា​យើង​ទាំងមូល​ ទាំង​រដ្ឋាភិបាល​ ទាំង​ភាគី​អ្នក​វិ​ន​យោគ​ផង​ ហើយ​ទាំង​បងប្អូន​កម្មករ​យើង​ផង​»​។​

​លោក​ កាំ​ង​ ម៉ូ​នី​កា​ បន្ថែម​ថា​ ភាគី​ថៅកែ​មានការ​ព្រួយបារម្ភ​ចំពោះ​ថ្លៃ​សេវា​ដឹក​ជញ្ជូន​ក្នុង​វិស័យ​កាត់ដេរ​មាន​តម្លៃ​ខ្ពស់​ជាង​ប្រទេស​វៀតណាម​។​ ទោះបីជា​យ៉ាង​លោ​កថា​សង្ឃឹមថា​ រាជរដ្ឋាភិបាល​នឹង​ឆាប់​អនុម័ត​គោ​លន​យ​បាយ​យុទ្ធសាស្ត្រ​ផ្តោត​លើ​តម្លៃ​សេវា​ដឹក​ជញ្ជូន​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​ឱ្យ​បាន​ឆាប់​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចំណាយ​ច្រើន​របស់​ថៅកែ​រោងចក្រ​។​

​លោក​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​បន្ថែម​ថា​ រាជរដ្ឋាភិបាល​សម្រេច​ទម្លាក់​តម្លៃ​អគ្គី​ស​នី​ត្រឹម​ ០,០១៤៧​ ដុល្លារ​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​សម្រាប់​ឆ្នាំ​ក្រោយ​នេះ​។​

​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ និង​ស្បែកជើង​ ៨១០០​លាន​ដុល្លារ​ នៅ​ឆ្នាំ​ ២០១៧​ កើនឡើង​ ៩​ ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៦​។​ទីផ្សារ​សហភាពអឺរ៉ុប​គ្រប់​ដណ្តប់​ប្រហែល​ ៤៥​ ភាគរយ​នៃ​ការ​នាំ​ចេញ​កម្ពុជា​សរុប​។​

​សម្រាប់​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ និង​ស្បែកជើង​ ក្នុង​ឆមា​ទី​១​ ដើមឆ្នាំ​២០១៨​នេះ​ មាន​កំណើន​ជាង​ ៤​ ពាន់​លាន​ដុល្លារ​ ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប​។​ ចំណែក​ការ​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក​កើន​ឡោះ​ងរ​ហូត​ដល់​ ១៦០​ លាន​ដុល្លារ​ ក្នុង​រយៈពេល​ ៦​ ខែ​ដើមឆ្នាំ​ ២០១៨​នេះ​។​នេះ​បើ​តាម​តួលេខ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​

​តែ​បែប​នេះ​ក្តី​ លោក​ អាត់​ ធន់​ មានការ​ព្រួយ​ចំពោះ​ម្ចាស់ផ្ទះ​ជួល​មួយ​ចំនួន​អាច​នឹង​តម្លើង​ថ្លៃ​ផ្ទះ​ប្រដេញ​នឹង​ការ​តម្លើង​ថ្លៃ​ប្រាក់ខែ​គោល​កម្មករ​នៅ​ឆ្នាំ​ក្រោយ​នេះ​ដែរ​។ ម្យ៉ាងទៀត​លោក​ក៏​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​បង្ខំ​កម្មករ​ឱ្យធ្វើ​ហួសកម្លាំង​ ដើម្បី​បង្កើន​ផលិត​ផ​ភាព​​ទ្វេ​ដង​។​​ ជុំវិញ​បញ្ហា​នេះ​ លោក​រដ្ឋមន្ត្រី​អំពាវនាវ​ឱ្យ​ម្ចាស់ផ្ទះ​ទាំងអស់​កុំ​ឡើងថ្លៃ​បន្ទប់​ជួល​។​

​ប្រាក់ខែ​គោល​ថ្មី​របស់​កម្មករ​នឹង​ចាប់ផ្តើម​ទទួល​បា​ នៅ​ថ្ងៃ​ទី​ ១​ ខែ​ មក​រា​ ឆ្នាំ​ ២០១៩​ តទៅ​៕

ព័ត៌មានទាក់ទង

ពលរដ្ឋ ៥០០ នាក់ប្រមូលផ្តុំគ្នា ប្រារព្វទិវាសិទ្ធិមនុស្សនៅទីលានប្រជាធិបតេយ្យថ្មី

ក្រុងភ្នំពេញ៖ ក្រុមសមាគមយុវជន ប្រជាសហគមន៍ដីធ្[...]

ខេត្ដបន្ទាយមានជ័យ​ ៖​ ពលរដ្ឋ​ប្រទះ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​មួយ​គ្រាប់​នៅ​វាលស្រែ​

​ភ្នំពេញ​ ៖​ យោង​តាម​គេហទំព័រ​អគ្គស្នងការដ្ឋា[...]

សម្ដេច​ ហ៊ុន​ សែន​ ប្រាប់​ឲ្យ​ពលរដ្ឋ​ចូលរួម​ថែរក្សា​ការពារ​សន្ដិភាព​

សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​កម្ពុជា​ [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត