loader

​ប្រទេស​ថៃ​គ្រោង​បញ្ជូន​ផ្លែ​ធុ​រេ​ន​ឡើង​ទៅ​តារាវិថី​

​ភ្នាក់ងារ​ស្រាវជ្រាវ​អាវ​កាស​ថៃ​ទើប​ប្រកាស​អំពី​គម្រោង​នាំ​យក​ផ្លែ​ធុ​រេ​ន​ទៅ​កាន​ឋាន​អាវ​កាស​នៅ​ក្នុង​ខែកក្កដា​ ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ផលិត​ម្ហូបអាហារ​ថៃ​ក្នុង​តម្លៃ​សមរម្យ​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ឋាន​អាវ​កាស​ពេល​អនាគត​។​នេះ​បើ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ BBC​ ។​

​ផ្លែ​ធុ​រេ​ន​នឹង​ស្ថិត​នៅ​លើ​អាវ​កាស​រយៈពេល​៥​នាទី​ បន្ទាប់​ពី​ត្រឡប់​មក​ភព​ផែនដី​ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ​នឹង​ឃើញ​ថា​តើ​ធុ​រេ​ន​មានការ​ប្រែ​ប្រួ​សរស់​ជាតិ​ឬ​យ៉ាងណា​។​

​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​រាយការណ៍​ថា​ផ្លៃ​ឈើ​នឹង​បញ្ជូន​ទៅ​អាវ​កាស​តាម​រយៈ​ការ​បាញ់​គ្រាប់​រ៉ូ​កែ​ត​។​

​បើ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ BBC​ បញ្ជាក់​ថា​ ប្រទេស​ថៃ​មិន​ទាន់​ជា​ក្រុម​ប្រទេស​ដែល​បាន​ឡើង​នៅ​ឋាន​អាវ​កាស​ទេ​ ប៉ុន្តែ​ប្រទេស​នេះ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ ការ​នាំ​យក​ម្ហូបអាហារ​ទៅ​អាវ​កាស​នៅ​ពេល​អនាគត​។​

​អ្នកនាំពាក្យ​ភ្នាក់ងារ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ និង​ព័ត៌មានវិទ្យា​ និង​អាវ​កាស​ ប្រាប់​BBC​ ថា​ ជា​ ចាប់ផ្តើម​ថៃ​ជ្រើសរើស​យក​ផ្លៃ​ធុ​រេ​ន​ដែល​ធុ​រេ​ន​ជា​ស្តេច​ផ្លៃ​ឈើ​នៅ​ក្នុង​ប្រទេស​ថៃ​។​ អ្នក​ នាំ​ ពាក្យ​រូប​នេះ​ បន្ថែម​ថា​ ប្រសិនបើ​គម្រោង​នេះ​ដំណើរការ​ភ្នាក់ងារ​អាវ​កាស​នឹង​បញ្ជូន​អាហារ​ ថៃ​ផ្សេង​ទៀត​។​

​ផ្លែ​ធុ​រេ​ន​មិនមែន​ជា​អាហារ​ដំបូង​គេ​ចង់​បញ្ជូន​ទៅ​អាវ​កាស​ទេ​។​ កាលពី​ឆ្នាំ​ ២០០៨​ អ្នក​អាវ​កាស​កូរ៉េ​ខាងត្បូង​បាន​នាំ​យក​គី​ម​ជ្រី​ដែល​ជា​អាហារ​តំណាង​ឲ្យ​កូរ៉េ​ខាងត្បូង​៕

ព័ត៌មានទាក់ទង

ក្មេងជាប់រូងភ្នំទាំង ១៣ នាក់នៅប្រទេសថៃ មានសំណាងបានហ្វឹកហាត់ជាមួយកំពូលកីឡាករ Zlatan Ibrahimović

បរទេស៖  ក្រុមកីឡាករវ័យក្មេង ១៣ នាក់ដែលត្រូវបា[...]

ប្រវត្តិលោកស្រី Gabriela Cuevas Barron ប្រធានសហភាពអន្តរសភាIPUដ៏ល្បី

លោកស្រី Gabriela Cuevas Barron ជាប្រធានសហភាពអ[...]

ប្រជាជនវេណេហ្សូអេឡាចង់ឃើញអាមេរិកបញ្ចប់របបលោកម៉ាឌូរ៉ូ 

ប្រជាជនវេណេហ្សូអេឡ បានភៀសខ្លួនជារៀងរាល់ថ្ងៃចេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត