loader

​ប្រទេស​កូ​ឡុំ​ប៊ី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទំហំ​ទឹកប្រាក់​៣០០​លាន​ដុល្លារ​ជាមួយ​UN​ប្រយុទ្ធ​ប្រឆាំង​ការ​ផលិត​ថ្នាំ​ញៀន​កូកាអ៊ីន

ប្រទេស​កូ​ឡុំ​ប៊ី​បាន​ចុះ​កិច្ចព្រមព្រៀង​ក្នុង​ទំហំ​ទឹកប្រាក់​៣០០​លាន​ដុល្លារ​ជាមួយ​អង្គការសហប្រជាជាតិ​ហៅ​ថា​UN​ ដើម្បី​កាត់​បន្ថយ​ការ​ផលិត​ថ្នាំ​ញៀន​ប្រភេទ​កា​កូ​អ៊ីន។

​យោង​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ BBC​ឲ្យ​ដឹង​ថា​ក្រុម​កសិករ​ណា​ដែល​បាន​ផ្លាស់​ប្តូរ​ការ​ដំណាំ​ដែល​មាន​សុវត្ថិភាព​ជំនួយ​ដោយ​ការ​ដាំ​ដំណាំ​កូ​កា​ជា​វត្ថុធាតុដើម​សម្រាប់​ផលិត​គ្រឿងញៀន​ នឹង​ទទួល​បាន​សំណង​។​

ប្រធាន​ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម​(UNODC)​បាន​ឲ្យ​ដឹង​ថា​ការ​ផ្តល់​សំណង​ជា​ឱកាស​មួយ​ដើម្បី​ប្តូរ​ជំហ​កសិករ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ដាំ​ដុះ​កូ​ការ​ក្នុង​ប្រទេស​កូ​ឡុំ​ប៊ី​។

​ប្រទេស​កូ​ឡុំ​ប៊ី​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ប្រទេស​មួយ​មានការ​រីក​លូតលាស់​ថ្នាំ​ញៀន​នៅ​លើ​ពិភពលោក​។​នេះ​បើ​ តាម​ប្រធាន​ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម​(UNODC)​។​

​តាម​ប្រភព​ដដែល​បញ្ជាក់​ថា​សព្វថ្ងៃ​កសិករ​អាច​រក​ប្រាក់​ចំណូល​៣០០​ដុល្លារ​ក្នុង​មួយ​ខែ​លើ​ផ្ទៃដី​មួយ​ហិច​តា​នៃ​ដំណាំ​កូ​កា​។​គំនិត​ផ្តួចផ្តើម​នៃ​ការ​ផ្តល់​សំណង​ដល់​កសិករ​ ប្រសិនបើ​ពួក​គេ​ឈប់​ដាំ​ណាំ​កូ​កា​ជំនួយ​មក​ដាំ​បន្លែ​ដែល​មាន​សុវត្ថិភាព​ ដូច​ជា​ដំណាំ​កាហ្វេ​និង​កា​កាវ​។​

ទោះបី​យ៉ាងណា​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី​កំពុង​ប្រឈម​មុខ​ខ្លាំង​នឹង​ក្រុម​ប្រដាប់​អាវុធ​ដែល​ព្យាយាម​វាយ​ដណ្តើម​យក​តំបន់​ដាំ​ដំណាំ​កូ​កា​បុរាណ​។​ប៉ុន្តែ​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី​បាន​និយាយ​ថា​វា​កំពុង​ត្រូវ​បាន​ប្រជែង​ដោយ​ក្រុម​ប្រដាប់​អាវុធ​ដែល​កំពុង​ព្យាយាម​យក​តំបន់​ផលិត​កូ​កា​បុរាណ​នេះ​។​

​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ពង្រីក​ការ​ដាំ​ដុះ​ដំណាំ​កូ​កា​សម្រាប់​ផលិត​គ្រឿងញៀន​គឺ​មានការ​កើនឡើង​៥០​ភាគរយ​ប្រចាំឆ្នាំ​នៅ​ក្នុង​ប្រទេស​កូ​ឡុំ​ប៊ី​៕​ប្រភព​៖​ BBC

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ហ្ស៊ីមបាវេ៖ អ្នកនយោបាយបក្សប្រឆំាងត្រទ្បប់ចូលប្រទេសវិញខណៈមេដឹកនំាមូហ្កាបេត្រូវបានឃុំខ្លួន

មេដឹកនំាគណបក្សប្រឆំាងធំជាងគេនៅប្រទេសហ្ស៊ីមបាវ[...]

មេដឹកនាំហ្សិមបាវេអាយុ៩៣ឆ្នាំនិងភរិយាត្រូវបានពួកយោធាឃុំខ្លួន

នៅទីបំផុតពួកយោធាបានឡើងកាន់អំណាចទាំងស្រុងបានហើ[...]

ស្ថានទូតបរទេសនៅហ្សិមបាវ៉េបា្រប់ពលរដ្ឋរបស់ខ្លួនអោយប្រុងប្រយ័ត្នចំពោះរដ្ឋប្រហារ

ហ្សិមបាវ៉េ៖ ស្ថានទូតប្រទេសអាមេរិក និងអង់គ្លេស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត