loader

​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក​តូ​នី​ អាប់​ប៊ុត​ ត្រូវ​បាន​បណ្ដេញ​ចេញពី​មេដឹកនាំ​បក្ស​សេរីនិយម​

អូស្ត្រាលី​នឹង​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី​ ក្រោយ​ពេល​លោក​តូ​នី​ អាប់​ប៊ុត​ (Tony​ Abbott)​ ត្រូវ​បាន​រដ្ឋមន្ត្រី​ទីស្ដីការគណៈរដ្ឋមន្ត្រី​លោក​ ម៉ា​ល់​កុ​ល​ ធឺ​ន​ប៊ុល​ (Malcolm​ Turnbull)​ បណ្ដេញ​ចេញពី​តំណែង​ជា​មេដឹកនាំ​គណបក្ស​សេរីនិយម​ ។​
photo from Channel NewsAsia
​យោង​តាម​ការ​ផ្សាយ​របស់​BBC​ នៅ​រសៀល​ថ្ងៃ​ចន្ទ​ ទី​១៤​ ខែកញ្ញា​ ម្សិល​មិន​ញ​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​មេដឹកនាំ​បក្ស​ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​ប្រញាប់ប្រញាល់​មួយ​ លោក​អាប់​ប៊ុត​ បាន​ទទួល​ការ​គាំទ្រ​ត្រឹមតែ​៤៤​សំឡេង​ ឯ​លោក​ធឺ​ន​ប៊ុល​ បាន​ទទួល​ការ​គាំទ្រ​រហូត​ដល់​៥៤​សំឡេង​ ។​
​តំណាងរាស្ត្រ​គណបក្ស​សេរីនិយម​ក៏​បាន​បោះ​ឆ្នោត​គាំទ្រ​លោកស្រី​ ជូ​លី​ ប៊ី​ស៊ប​ (Julie​ Bishop)​ ឲ្យ​បន្ត​ស្ថិត​នៅ​ជា​អនុប្រធាន​គណបក្ស​នេះ​ផង​ដែរ​ ។​

គេ​រំពឹង​ថា​ លោក​ធឺ​ន​ប៊ុល​នឹង​ស្បថ​ចូល​កាន់​តំណែង​ ក្រោយ​ពេល​លោក​អាប់​ប៊ុត​សរសេរ​លិខិត​ទៅ​កាន់​អគ្គទេសាភិបាល​ និង​លា​សុំ​ឈប់​ពី​តំណែង​ ។​
​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​កង់​បេ​រ៉ា​ លោក​ធឺ​ន​ប៊ុល​ បាន​ថ្លែង​ថា​ ប្រសិនបើ​លោក​អាប់​ប៊ុត​នៅ​បន្ត​កាន់​តំណែង​ជា​មេដឹកនាំ​បក្ស​ នោះ​រដ្ឋាភិបាលចម្រុះ​អាច​នឹង​ចាញ់ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​លើក​ក្រោយ​ ។​

គាត់​បាន​ថ្លែង​ថា​ គាត់​មិន​បាន​សម្រេចចិត្ត​ដោយ​ធ្វេសប្រហែស​នោះ​ទេ​ ប៉ុន្តែ​នោះ​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ រដ្ឋាភិបាល​មិន​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ផ្ដល់​នូវ​មេដឹកនាំ​សេដ្ឋកិច្ច​ដែល​ប្រទេស​នេះ​ចង់បាន​ ហើយ​អូស្ត្រាលី​ត្រូវការ​មេដឹកនាំ​ថ្មី​មួយ​ ដែល​មាន​របៀប​ដឹកនាំ​ថ្មី​ ។​ លោក​ធឺ​ន​ប៊ុល​នឹង​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ទី​៤​របស់​អូស្ត្រាលី​ចាប់តាំងពី​ឆ្នាំ​២០១៣​មក​ ។​

លោកស្រី​នាយក​រដ្ឋមន្ត្រី​ ជូ​លី​ ហ្គី​ល​ឡា​ដ​ (Julia​ Gillard)​ មក​ពី​បក្ស​ការងារ​ ត្រូវ​បាន​គូប្រជែង​របស់​លោកស្រី​ គឺ​លោក​ ខេ​វិ​ន​ រូ​ដ​ (Kevin​ Rudd)​ បណ្ដេញ​ចេញពី​តំណែង​ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​មេដឹកនាំ​ ដែល​បាន​ធ្វើ​កាលពី​ខែមិថុនា​ឆ្នាំ​២០១៣​ គឺ​នៅ​ប៉ុន្មាន​ខែ​មុន​ការ​បោះ​ឆ្នោតជាតិ​ ដែល​គណបក្ស​សេរីនិយម​របស់​លោក​អាប់​ប៊ុត​បាន​ឈ្នះ​ឆ្នោត​ ។​ ឯ​លោកស្រី​ហ្គី​ល​ឡា​ដ​ខ្លួនឯង​បាន​បណ្ដេញ​លោក​រូ​ដ​ ពី​តំណែង​នាយក​រដ្ឋមន្ត្រី​នៅ​ឆ្នាំ​២០១០​ ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

UNបារម្ភករណីកូវីដ១៩ទាញទម្លាក់មនុស្ស២៦០លាននាក់ចុងឆ្នាំ២០២០នេះឱ្យចូលវិបត្តិទុរ្ភិក្ស

(UN)៖ វិបត្តិកូវីត១៩ គឺជាបញ្ហាប្រឈមមួយនៅលើសកល[...]

ចិនព្រមានអាមេរិកកុំរុញចិនប្រលូកសង្គ្រាមត្រជាក់សម័យថ្មីជាមួយខ្លួនឱ្យសោះ

សង្គ្រាមត្រជាក់អាចត្រឡប់មកវិញព្រោះអាមេរិកនឹងជ[...]

អាមេរិកស្ថិតក្នុងស្ថានភាពរង់ចាំ ចម្លើយពីមេបក្សប្រឆាំងវេណេហ្សូ​អេឡា​ដើម្បីរឹប​អូស​នាវា​​របស់អ៊ីរ៉ង់

នៅទីបំផុតសហរដ្ឋអាមេរិកកំពុងជ្រើសរើស​លើផ្លូវមួ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត