loader

​តើ​ បន្លែ​ ត្រី​ សាច់​និង​អាហារ​បែប​ណា​ទើប​ក្រពះ​របស់​អ្នក​ងាយ​រំលាយ​វា​បាន​ល្អ​?

​ការ​រំលាយ​អាហារ​មាន​ឥ​ទ្ធ​ពល​សំខាន់​ចំពោះ​ការ​សម្រក​ទម្ងន់​។​ជា​ការ​ពិត​ការ​រំលាយ​អាហារ​អាស្រ័យ​ទៅ​លើ​សុខភាព​រាង​កាយ​របស់​មនុស្ស​ម្នាក់ៗ​ អាយុ​ ភេទ​ ប៉ុន្តែ​ជា​ទូទៅ​អាហារ​មួយ​ចំនួន​ត្រូវការ​ពេល​យូរ​ក្នុង​ការ​រំលាយ​អាហារ​ និង​មួយ​ប្រភេទ​ទៀត​រំលាយ​លឿន​។​ តើ​អ្នក​គួរ​ស្វែង​យល់​យ៉ាងណា​ ចំពោះ​អាហារ​របស់​អ្នក​ដែល​ទទួលទានប្រចំាថ្ងៃ​?

លោក​ធូ​វី​រះ​ ជូន​សេចក្ដី​ប្រែ​សម្រួល​!​

 

ជា​ការ​ពិត​ការ​រំលាយ​អាហារ​អាស្រ័យ​ទៅ​លើ​សុខភាព​រាង​កាយ​របស់​មនុស្ស​ម្នាក់ៗ​ អាយុ​ ភេទ​ ប៉ុន្តែ​ជា​ទូទៅ​អាហារ​មួយ​ចំនួន​ត្រូវការ​ពេល​យូរ​ក្នុង​ការ​រំលាយ​អាហារ​ និង​មួយ​ប្រភេទ​ទៀត​រំលាយ​លឿន។photo: taken from Bright Side web side 


​យោង​តាម​គេហទំព័រ​សុខភាព​ Bright​ Side​ ពន្យល់​ថា​ ការ​រំលាយ​ជា​ការ​បំបែក​ចំណីអាហារ​ជា​ភាគល្អិត​តូចៗ​ ហើយ​បំ​លែង​ជា​សារធាតុចិញ្ចឹម​ទៅ​ក្នុង​ចរន្តឈាម​។​ វា​មាន​សារសំខាន់​ណាស់ ដែល​អ្នក​ត្រូវ​ស្វែង​យល់​ ព្រោះ​ វា​ជួយ​រក្សា​នូវ​តុល្យភាព​ទម្ងន់​របស់​អ្នក​បាន​ល្អ​។​

​ប្រភេទ​អាហារ​មួយ​ចំនួន​អាច​ជួយ​ជំរុញ​កម្លាំង​ថាមពល​យ៉ាង​ឆាប់រហ័ស​ ហើយ​អាហារ​ខ្លះ​ក៏​ជួយ​កម្រិត​ជាតិ​ស្ករ​ ឬ​គ្លុយកូស​ធ្លាក់​ចុះ​ផង​ដែរ​។​ ទោះបី​យ៉ាងណា​ ការ​បង្កើន​កម្លាំង​ថាមពល​ក៏​ល្អ​ដែរ​។​ ប្រសិនបើ​រាង​កាយ​របស់​អ្នកមាន​ជាតិ​ស្ករ​ច្រើន​ដោយ​មិន​បាន​រំលាយ​អស់នោះ​វា​នឹង​ក្លាយទៅជា​ខ្លាញ់​។​

​អាហារ​រលាយ​យឺតៗ​បា​នប​ង្កើ​នកម្រិត​ស្ករ​ក្នុង​ឈាម​ក៏​យឺតៗ​ ហើយ​ផ្តល់​ថាមពល​មាន​ស្ថេ​រ​ភាព​ និង​តុល្យ​ភាព​ជាង​មុន​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ទទួលទាន​អាហារ​យឺតៗ​នឹង​ធ្វើ​ប្រព័ន្ធ​រំលាយ​អាហារ​មានដំណើរ​ការ​ជា​ប្រចាំ​នាំ​ឱ្យ​ការ​រំលាយ​អាហារ​មាន​តុល្យ​ភាពល្អ​។​

​យោង​គេហទំព័រ​សុខភាព​ Bright​ Side​ បញ្ជាក់​ថា​ អ្នកឯកទេស​ណែនាំ​កុំឱ្យ​ទទួលទាន​អាហារ​រំលាយ​លឿន​ និង​អាហារ​រំលាយ​យឺត​ចូល​គ្នា​ ហើយ​កុំ​ទទួលទាន​អាហារ​ប្រភេទ​រំលាយ​លឿន​ រួច​បន្ទាប់​មក​បរិភោគ​អាហារ​ប្រភេទ​រំលាយ​យឺតវិញ​ ព្រោះ​ដំណើរការ​រំលាយ​អាហារ​មិនទាន់​ចប់​។ ​ដូច្នេះ​មិន​ត្រូវ​បរិភោគ​អាហារ​លើស​ចំណុះ​នោះ​ទេ​។​

​តើ​អាហារ​ដែល​អ្នក​ទទួលទាន​ដូច​ជា​ត្រី​ សាច់​ និង​បន្លែង​ផ្លែ​ឈើ​ មួយ​ណា​មាន​ជា​ប្រភេទ​អាហារ​រំលាយ​លឿន​ ឬ​ក៏​យឺត​?

​គេហទំព័រ​សុខភាព​ Bright​ Side​ បង្ហាញ​ថា​ ទឹក​ផឹក​ភ្លាម​រំលាយ​ភ្លាម​នៅ​ពេល​ចូល​ទៅ​ក្នុង​ពោះ​។​ បន្លែ​ផ្លែ​ឈើ​ត្រូវ​ចំណាយពេល​ពី​ ១៥​ នាទី​ ទៅ​ ២០​ នាទី​ ដើម្បី​រំលាយ​។​ ចំណែកឯ​បន្លែ​ឆៅ​អាច​ប្រើ​ពេលវេលា​រំលាយ​ចាប់ពី​ ៣០​ នាទី​ ទៅ​ ៤០​ នាទី​ តែ​ចំពោះ​បន្ថែ​ឆ្អិន​ក្រពះ​ចំណាយពេល​រំលាយ​ ៤០​ នាទី​។​ ត្រី​ជា​អាហារ​រំលាយ​លឿន​ក្នុង​ចំណោម​សាច់​គោ​ ជ្រូក​ ឬ​ សាច់ចៀម។​ អាហារ​ចំអិន​ពី​ត្រី​ត្រូវ​ចំណាយពេល​ចន្លោះ​ ៤៥​ នាទី​ ទៅ​ ៦០​នាទី​ក្នុងការរំលាយ។​

​ចំពោះ​គ្រាប់​ធ​ញ្ញា​ជាតិ​ដូច​ អង្ករ​ ពោត​ សណ្តែក​ ត្រូវ​ចំណាយពេល ​២​ ម៉ោង ​ដើម្បី​រំលាយ​។​ ចំណែក​សាច់​មាន់​រំលាយ​ក្នុង​រយៈពេល​១​ម៉ោង​កន្លះ​ ទៅ​ ២​ម៉ោង​។​ សាច់​គោ​រំលាយ​ក្នុង​រយៈពេល​៣​ម៉ោង​។​ សាច់​ចៀម​ ៤​ម៉ោង​ និង​ សាច់​ជ្រូក​រំលាយ​អស់​ក្នុង​រយៈពេល​៥​ម៉ោង​

ពេលវេលា​ល្អ​បំផុត​សម្រាប់​ការ​ដំណើរការ​រំលាយ​អាហារ​គឺ​នៅ​ពេល​អាហារ​ថ្ងៃត្រង់​ព្រោះ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​មនុស្ស​ធ្វើការ​ខ្លាំង​នៅ​ពេល​នេះ​។​ អាហារ​ពេល​ព្រឹក​ និង​អាហារ​ពេល​ល្ងាច​គួរតែ​សាមញ្ញ​ហើយ​ជា​ប្រ​ភ​ទេ​អាហារ​ងាយ​រំលាយ​លឿន​ ដែល​អាច​បង្កើន​ថាមពល​បន្ទាប់​ពី​អាហារ​ពេល​ព្រឹក​ បន្ទាប់​មក​ក្រពះ​មាន​ពេល​សម្រាក​ក្នុង​ការ​រំលាយ​អា​ហរ​នៅ​ពេល​យប់​៕​ អត្ថបទ​បកប្រែ​ក្រៅផ្លូវការ​

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រសួងមហាផ្ទៃ​៖​ ឈ្មួញ​ឆ្លៀតឱកាស​នាំ​ចូល​ឱសថ​ក្លែងក្លាយ​ចំ​ពេល​តម្រូវការ​កើន​ខ្ពស់​

សម្តេច​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្[...]

សិស្សសាលា​ដួល​សន្លប់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​សង្ស័យ​ពុល​ចំណីអាហារ​

សិស្សសាលា​អនុ​វិទ្យាល័យ​ស្រុក​ស្ទោង​ ខេត្តកំ[...]

​អ្នក​ញៀន​គ្រឿងញៀន​មក​ទទួល​សេវា​ព្យាបាល​មាន​កំណើន​ខ្ពស់​

ក្នុង​រយៈពេល​ ៦​ ខែ​ ដើមឆ្នាំ​ ២០១៨​នេះ​ ក្រស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត