loader

​តុលាការ​សាកសួ​អ្នក​ពាក់ព័ន្ធ​ស៊ីឈ្នួល​ពពោះ​ជំនួស​

ភ្នំពេញ​៖​ អាជ្ញាធរ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​បាន​សម្រេច​បញ្ជូន​អ្នក​ពាក់ព័ន្ធ​ស៊ីឈ្នួល​ពពោះ​ចំនួន​ ១៥​ នាក់​ ទៅ​តុលាការ​ ដើម្បី​សាកសួរ​នៅ​ព្រឹក​ថ្ងៃ​ ចន្ទ​ នេះ​។​  លោក​ ធូ​ វិ​រៈ​ ជូន​សេចក្តីរាយការណ៍​

អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ ១៥​ នាក់​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស៊ីឈ្នួល​ពពោះ​ ដើម្បី​លក់​កូន​ទៅ​ឱ្យ​ជនបរទេស​ កាលពី​ថ្ងៃ​ទី​ ៨​ ខែ​ វិច្ឆិកា​ ។​ រូបភាព៖ អគ្គស្នងការនគបាលជាតិ



​អាជ្ញាធរ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បាន​សម្រេច​បញ្ជូន​ស្ត្រី​ ១៣​ នាក់​ និង​បុរស​ ២​ នាក់​ ពាក់ព័ន្ធ​នឹង​ការ​ស៊ីឈ្នួល​ពពោះ​ជំនួស​ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​សាកសួរ​ នៅ​ថ្ងៃ​ទី​ ១២​ ខែ​ វិច្ឆិកា​នេះ​។​ ក្នុង​ចំណោម​ស្ត្រី​ទាំំ​ង​អស់​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​ ១១​ នាក់​។​

​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ ១៥​ នាក់​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស៊ីឈ្នួល​ពពោះ​ ដើម្បី​លក់​កូន​ទៅ​ឱ្យ​ជនបរទេស​ កាលពី​ថ្ងៃ​ទី​ ៨​ ខែ​ វិច្ឆិកា​ ។​

​លោក​ កែវ​ ធា​ ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ​ មាន​ប្រសាសន៍​ថា​ នគរបាល​យុត្តិធម៌​មាន​សម្រេច​បញ្ជូន​មនុស្ស​ ១៥​ នាក់​ពាក់ព័ន្ធ​ការ​ជួញដូរ​មនុស្ស​ទៅ​តុលាការ​​នៅ​ព្រឹក​មិ​ញ​នេះ​។​ ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​ ១៣​ នាក់​ និង​បុរស​ ២​ នាក់​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​អំពើ​លក់ដូរ​មនុស្ស​សម្រាប់​ឆ្លង​ដែន​ និង​អន្តរការី​នៃ​អំពើ​ពពោះ​ជំនួស​។​

​លោក​ កែវ​ ធា​៖​ «​ទឹម​ព្រឹក​ហ្នឹង​គាត់​ចាប់​សួរ​ព្រឹក​ហ្នឹង​ ព្រះរាជអាជ្ញា​គាត់​ចាប់ផ្តើម​សាកសួរ​ ខាងយើង​ចោទ​ទៅ​អំពើ​លក់ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លង​ដែន​ និង​អន្តរការី​នៃ​អំពើ​ពពោះ​ជំនួស​។​យើង​បញ្ជូន​សរុប​ទាំំ​ង​អស់​ ១៥​ នាក់​»​។​

​កាលពី​ថ្ងៃ​ទី​ ៥​ ខែ​ កក្កដា​ ឆ្នាំ​២០១៨​ សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ស្ត្រី​ស៊ីឈ្នួល​ពពោះ​ជំនួស​ទាំង​ ៣២​ នាក់​ ជា​បណ្តោះអាសន្ន​នៅ​ក្នុង​មន្ទីរពេទ្យ​របស់​ក្រសួងមហាផ្ទៃ​ និង​ជនសង្ស័យ​ចំនួន​ ៥​ នាក់​ ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​។​ ពួក​គេ​ទាំងអស់​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​«​ជួញដូរ​មនុស្ស​ដោយ​ឆ្លង​ដែន​»​ និង​«​អន្តរការី​រវាង​អ្នក​សុំ​កូន​ជាមួយ​ស្ត្រី​ពពោះ​»​។​

​លោកស្រី​ ជូ​ ប៊ុ​ន​អេ​ង​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​​ការ​ជួញដូរ​មនុស្ស​ ឱ្យ​ដឹង​ថា​ ក្នុង​ចំណោម​ស្ត្រី​ពពោះ​ជំនួស​ទាំង​ ៣២​ នាក់​ មាន​ស្ត្រី​ពពោះ​ជំនួស​បី​នាក់​ត្រូវ​បាន​រលូត​កូន​។​ ស្ត្រី​កើតកូន​ហើយ​ កូន​ស្លាប់​មុន​ពេល​ការ​បង្ក្រាប​ចំនួន​ម្នាក់​ និង​ស្ត្រី​៩​សម្រាលកូន​រួច​ ហើយ​កូន​មាន​ចំនួន​សរុប​ ១១​ នាក់​ ព្រោះ​កូនភ្លោះ​មាន​ពីរ​គូ​។​

​មន្ត្រី​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ឲ្យ​ដឹង​ថា​ ស្ត្រី​ត្រូវ​បាន​គេ​ជួល​ពពោះ​ជំនួស​ក្នុង​តម្លៃ​ ១​ ម៉ឺន​ដុល្លារ​ក្នុង​ម្នាក់​ ដោយ​ទទួល​ប្រាក់​កក់​ដំបូង​ចំនួន​ ៥០០​ ដុល្លារ​ ហើយ​ពេល​កូន​កើតមក​ពួក​គេ​ទទួល​បាន​ ៣០០​ ដុល្លារ​ជា​រៀង​រាល់​ខែ​រហូត​គ្រប់​ចំនួន​។​

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកស្រី យែម រុន ចូលរួមកាត់បន្ថយមេរោគក្នុងទឹកកង្វក់តាមរយៈវារីជាតិ

បទយកការណ៍៖អ្នកដាំត្រកួនរស់នៅក្បែរទឹកកង្វក់អាច[...]

របាយការណ៍​ AfterAccess​ ៖​ ស្ដ្រី​ជាង​ ២៩​ភាគរយ​ ត្រូវ​បាន​បំពាន​តាម​អន​ឡាញ​

របាយការណ៍​របស់​ AfterAccess​ ដែល​ផ្សព្វផ្សាយ​[...]

ការស្រាវជ្រាវបង្ហាញថាសារព័ត៌មាននៅតែផ្សព្វផ្សាយបំពានលើជនរងគ្រោះជាស្រ្តី

ភ្នំពេញ៖ ការស្រាវជ្រាវរបស់អង្គការមួយបង្ហាញថា [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត