loader

​ឌូ​ទើ​តេ​ បង្ក​ជំ​លោះ​ជាមួយ​ UN​ ខណៈ​ខ្លួន​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត​ករណី​សម្លាប់​មនុ​សស្ស​ក្រៅ​ប្រព័ន្ធ​

​ហ្វី​លី​ពិន​ ៖​ បុរស​ខ្លាំង​ នៃ​ប្រទេស​ហ្វី​លី​ពិន​ ចាប់ផ្ដើម​បង្កជម្លោះ​ជាមួយ​អង្គការសហប្រជាជាតិ​ ដោយ​ការ​ដាក់​បណ្ដាសា​ ក្រុម​អ្នកជំនាញ​ សិទ្ធិ​មនុស្ស​របស់​ស្ថាប័ន​នេះ​ ។​ លោក​ថា​ ៖«​ក្រុម​អ្នកឯង​ទៅ​កាន់​ឋាននរក​ទៅ​»​។​ យ៉ាងនេះ​ក្ដី​ ប្រធានាធិបតី​ រូប​នេះ​ ស្ថិត​ក្នុង​សំណុំរឿង​ ស៊ើបអង្កេត​ករណី​សម្លាប់ម​នុស្ស​ក្រៅ​ប្រព័ន្ធ​ក្នុង​សង្គ្រាម​គ្រឿងញៀន​។

​លោក​ លោក​លៀ​ស៊ី​ណា​ រាយការណ៍​៖

 

​លោក​ រ៉ូ​ឌ្រី​ហ្គូ​ឌូ​ទើ​តេ​ គឺជា​មេដឹកនាំ​ប្រទេស​មួយ​ នៃ​សមាគម​អាស៊ី​អាគ្នេយ៍​ ដែល​ត្រូវ​បាន​តុលាការ​ព្រហ្មទណ្ឌ​អន្ដរជាតិ​ ICC​ ដាក់​ក្នុង​បញ្ជីខ្មៅ​ ជា​មេដឹកនាំ​ត្រូវ​កោះហៅ​មក​បើក​ការ​ជំនុំ​ជម្រះក្ដី​ ករណី​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ ដែល​នាំ​ឲ្យ​មនុស្ស​យ៉ាងតិច​ ១២០០០​នាក់​បាន​ស្លាប់​ ។​ អង្គការ​ Human​ right​ watch​ និង​អង្គការ​ Amnesty​ international​ បាន​ចោទ​ថា​ ការ​សម្លាប់​មនុស្ស​ដ៏​រង្គាល​នេះ​ គឺជា​ឧក្រិដ្ឋកម្ម​មួយ​ ហើយ​មេដឹកនាំ​រូប​នេះ​ ត្រូវ​តែ​ដាក់​ក្នុង​បញ្ជីខ្មៅ​ ជាប់​ពាក់ព័ន្ធ​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​។​ លោក​ ឌូ​ទើ​តេ​ បាន​ជ្រើសរើស​សង្គ្រាម​គ្រឿងញៀន​ ជា​ជាង​យុទ្ធនាការ​អប់រំ​ដើម្បី​កាត់​បន្ថយ​ ការ​ប្រើប្រាស់​គ្រឿងញៀន​ ។​ លោក​ បាន​ឡើង​កាន់​អំណាច​នៅ​ខែមិថុនា​ ឆ្នាំ​២០១៦​ បន្ទាប់​ពី​លោក​ឈ្នះ​ការ​បោះ​ឆ្នោត​របស់​ប្រទេស​នេះ​ ។​ ភ្លាមៗ​ លោក​បាន​ឆក់​យក​អំណាច​ពី​គ្រប់​ស្ថាប័ន​ទាំងអស់​ ឲ្យ​ស្ថិត​នៅ​ក្រោម​លោក​ផ្ទាល់​ ដើម្បី​បញ្ជា​ឲ្យ​មាន​ប្រសិទ្ធភាព​។​

​ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​គ្រឿងញៀន​ត្រូវ​បាន​កាត់​បន្ថយ​លោក​ ឌូ​តើ​ទេ​ បាន​បង្កើត​សមរភូមិ​ នៅ​ពាសពេញ​ប្រទេស​ គឺ​ សង្គ្រាម​គ្រឿងញៀន​។​ ដោយ​មិន​ទទួលយក​ការ​អំពាវនាវ​របស់​អង្គការសិទ្ធិមនុស្ស​ ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​បែប​នេះ​ លោក​ ឌូ​តើ​ទេ​ កាន់តែ​ធ្វើ​សកម្មភាព​ខ្លាំងក្លា​ឡើងៗ​ ធ្វើ​ឲ្យ​ប្រទេស​របស់​លោក​ក្លាយជា​កន្លែង​កប់​សាកសព​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​។​ នេះ​គឺជា​របាយការណ៍​របស់​អង្គការ​ Human​ right​ watch​ អង្គការ​ Amnesty​ international​ រួម​និង​អង្គការសិទ្ធិមនុស្ស​ក្នុងស្រុក​ ។​ អង្គការ​ទាំងនេះ​បាន​សម្រេច​ប្ដឹង​មេដឹកនាំ​រូប​នេះ​ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្ដរជាតិ​ ICC​ ដែល​មក​ដល់​ពេល​នេះ​សំណុំរឿង​របស់​លោក​ ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត​របស់​ការិយាល័យ​រដ្ឋ​អាជ្ញា​ នៃ​តុលាការ​នេះ​រួច​ទៅ​ហើយ​។​ ទំ​​ន​ង​ដោយសារ​ខ្លួន​ស្ថិត​ក្នុង​សំណុំរឿង​នេះ​ លោក​ ឌូ​ទើ​តេ​ ចាប់ផ្ដើម​វាយប្រហារ​យ៉ាង​ខ្លាំង​ ទៅ​លើ​ ICC​ និង​ពួក​សិទ្ធិ​មនុស្ស​ធំៗ​ របស់​អន្ដរជាតិ​ ។​ លោក​បាន​ហៅ​ តុលាការ​ ICC​ ថា​ធ្វើ​បេស​កម្ម​ ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​លោក​ ប៉ុន្ដែ​ជាមួយ​គ្នា​នេះ​ លោក​ប្ដេជ្ញា​ថា​ សុខចិត្ត​ស្លាប់​ ក្រោម​ការ​បាញ់​សម្លាប់​របស់​ ICC​ បើ​លោក​យល់​ព្រមទៅ​កាន់​ ICC​ នោះ​។​

​ជាមួយ​គ្នា​នេះ​ លោក​ ឌូ​ទើ​តេ​ បាន​ព្រមាន​ថា​ នឹង​នាំ​ហ្វី​លី​ពិន​ ត្រលប់​ចេញពី​សមាជិក​របស់​លក្ខន្ដិកៈ​ ក្រុង​រ៉ូ​ម​ដែល​ជាស​ទ្ធិ​សញ្ញា​ បង្កើត​ ICC​ ។​ នេះ​ជា​ការ​បង្កជម្លោះ​មួយ​រួច​ទៅ​ហើយ​ ជាមួយនឹង​សហ​គម​អន្ដរជាតិ​ ។​ ស្រាប់តែ​លោក​បាន​បង្កជម្លោះ​មួយទៀត​ ជាមួយ​ក្រុម​អ្នក​ច្បាប់​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​ ដោយ​ជេរ​បណ្ដាសា​ ក្រុម​នេះ​ថា​ “​ទៅ​ចុះ​នរក​ទៅ​កុំមក​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​យើង​”​ ។​ សង្គ្រាមពាក្យសម្ដី​ដែល​ជា​ការ​បង្កជម្លោះ​របស់​មេដឹកនាំ​ ហ្វី​លី​ពិន​ ធ្វើ​ឡើង​ ឆ្លើយ​តប​នឹង​ក្រុម​អ្នកជំនាញ​ សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​ ដែល​បាន​រិះគន់​លោក​ ដោយសារ​លោក​បណ្ដេញ​រដ្ឋមន្ដ្រី​ក្រសួងយុត្ដិធម៌​របស់​ប្រ​ទេ​នេះ​ ពី​តំណែង​។​

​ការ​បង្កជម្លោះ​ជាមួយ​អន្ដរជាតិ​ នាំ​ឲ្យ​លោក​ ឌូ​ទើ​តេ​ ក្លាយជា​មេដឹកនាំ​ម្នាក់​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ចូល​ចិត្ដ​ជេរ​បណ្ដាសា​ គំរាមកំហែង​មេដឹកនាំ​ ប្រទេស​ផ្សេងៗ​ ។​ កាលពី​ឆ្នាំ​២០១៦​ ពោល​គឺ​ ភ្លាមៗ​បន្ទាប់​ពី​លោក​ចូល​កាន់​តំណែង​ លោក​ក៏​បាន​ជេរ​បណ្ដាសា​ អតីត​ប្រធានាធិបតី​ បា​រាក់​ អូ​បា​ម៉ា​ ថា​ “​ទៅ​ចុះ​នរក​ទៅ​”​ ។​ លោក​ ឌូ​ទើ​តេ​ បាន​បង្ហាញ​ កំហឹង​ដូចនេះ​ បន្ទាប់​ពី​ក្រសួងការបរទេស​អា​មេ​រិ​ក​ រិះគន់​លោក​ ចំពោះ​ការ​ធ្វើសង្គ្រាម​គ្រឿងញៀន​ សម្លាប់​មនុស្ស​យ៉ាង​រង្គាល​ ។​ តែ​បែប​នេះ​ក្ដី​ បុរស​ខ្លាំង​ ហ្វី​លី​ពិន​ រូប​នេះ​ ក៏​ច្រើន​តែ​សុំ​ទោស​គេ​វិញ​ដែរ​ ។​

​កាលពីដើម​ឆ្នាំ​២០១៨​ លោក​បាន​វាយប្រហារ​មេដឹកនាំ​ ភូមា​ ករណី​ សហគមន៍​ មូ​ស្លិ​ម​ រ៉ូ​ហ៊ីង​យ៉ា​ ។​ លោក​បាន​ហៅ​ ករណី​ហិង្សា​លើ​សហគមន៍​នេះ​ ថា​ ជា​អំពើ​ប្រល័យពូជសាសន៍​ តែ​មិន​ដល់​មួ​យស​ប្ដា​ហ៍​ផង​ លោក​បាន​សុំ​ទោស​ មេដឹកនាំ​ ភូមា​ ។​ តែ​បែប​នេះ​ក្ដី​ លោក​ ឌូ​ទើ​តេ​ ទំនងជា​មេដឹកនាំ​ម្នាក់​គត់​ ហ៊ាន​ គំរាម​មហា​យក្ស​ចិន​ ។​ លោក​បាន​គំរាម​ថា​ នឹង​ធ្វើសង្គ្រាម​ជាមួយ​ចិន​ បើសិនជា​សកម្មភាព​របស់​ទីក្រុង​ប៉េ​កាំ​ង​បន្ត​សាងសង់​ ឬ​ទាញ​យក​ផល​ធនធានធម្មជាតិ​លើ​ព្រំដែន​ សមុទ្រ​រំលោភ​លើ​បន្ទាត់​ក្រហម​នោះ​។​នេះ​ បើ​តាម​សារព័ត៌មាន​South​ China​ Morning​ Post៕​

ព័ត៌មានទាក់ទង

មហាធា៖ភស្តុតាងនាំលោកណាជីពចូលតុលាការករណីពុករលួយមានគ្រប់គ្រាន់ហើយ

នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសម៉ាឡេស៊ី មហាធាមហាម[...]

ក្រុមបាល់ទាត់អាល្លឺម៉ង់៖ ពួកយើងនឹងត្រឡប់មកជាជើងខ្លាំងវិញជាថ្មី 

World Cup៖ ក្រុមការពារតំណែងជើងឯក អាល្លឺម៉ង់ ប[...]

Ronaldoបំបែកកំណត់ត្រា World Cup ក្លាយជាកីឡាករវ័យចំណាស់ជាងគេសុតបាល់ Hat-Trick

World Cup ៖ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញរវា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត