loader

​ជំងឺគ្រុនឈាម​៖​ ការ​ដំអក់​យក​កូន​ទៅ​ពេទ្យ​នាំ​ឱ្យ​កុមារ​ប្រឈម​នឹង​ស្លាប់​

​ភ្នំពេញ​៖​ យោង​តាម​របាយការណ៍​រយៈពេល​ ៦​ ខែ​ដើមឆ្នាំ​ ២០១៨​ របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីត​សាស្ត្រ​ និង​បាណក​សាស្ត្រ​នៃក្រសួងសុខាភិបាលបង្ហាញ​ថា​ អ្នក​កើត​ជំងឺគ្រុនឈាម​កើន​ខ្ពស់​ជិត​បី​ដង​បើ​ធៀន​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ ជំងឺគ្រុនឈាម​សម្លាប់​មនុស្ស​ ១០​ ករណី​ ព្រោះ​មាតាបិតា​ដំអក់​យក​កូន​ទៅ​ពេទ្យ​ដើម្បី​ពិនិត្យ​ជំងឺ​។​

​លោក​ ធូ​ វិ​រៈ​ ជូន​សេចក្តីរាយការណ៍​

កុមារសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ នៅឆ្នំា ២០១២។ photo: taken from Dr. Beat Richner ‘s Facebook



​របាយការណ៍​ របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីត​សាស្ត្រ​ និង​បាណក​សាស្ត្រ​នៃ​ក្រសួងសុខាភិបាល​រក​ឃើញ​ថា​ អ្នក​កើត​ជំងឺគ្រុនឈាម​មាន​ចំនួន​ ៥២៨៤​ ករណី​ កើនឡើង​ទ្វេ​ដង​បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​មាន​ចំនួន​ ១៥៨០​ ករណី​មាន​ន័យ​ថា​ ជំងឺគ្រុនឈាម​បាន​ កើនឡើង​ ៣៧០៤​ ករណី​ នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៨​នេះ​។​

​របាយការណ៍​នេះ​បន្ថែម​ថា​ មនុស្ស​ស្លាប់​ដោយសារ​ជំងឺគ្រុនឈាម​ចំនួន​ ១០​ ករណី​ ឬ​១៣​នាក់​ដែល​បាន​ស្លាប់​ នាំ​អោយ​អត្រា​ស្លាប់​ខ្ពស់​ជាង​ឆ្នាំ​ ២០១៧​។​

​ក្រសួង​រក​ឃើញ​ថា​ ករណី​អ្នកជំងឺ​គ្រុនឈាម​ស្លាប់​ដោយសារ​ មាតាបិតា​យឺតយ៉ាវ​នាំ​កូន​ទៅ​មណ្ឌល​សុខា​ភាព​ ឬ​​មន្ទីរពេទ្យ​បង្អែក​របស់​រដ្ឋ​។ ការ​ជ្រើសរើស​ពេ​ទ្យេ​ឯកជន​ក្នុង​ការ​ពន្យា​បាល​ជា​មូលហេតុ​បណ្តាល​ឱ្យ​ស្ថាន​ភាព​ជំងឺ​វិ​វត្ត​ធ្ងន់ធ្ងរ​។ ​នេះ​បើ​តាម​ទិន្នន័យ​ពី​មន្ទីរពេទ្យ​និង​ការ​សម្ភាសន៍​ពី​មាតាបិតា​និង​អាណាព្យាបាល​របស់​ក្មេង​ដែល​ស្លាប់​ដោយសារ​ជំងឺគ្រុនឈាម​។​ អ្នកជំងឺ​គ្រុនឈាម​ជាង​ ៧១​ ភាគរយ​ ជា​កុមារ​មាន​អាយុ​ពី​ ៥​ ឆ្នាំ​ ដល់​ ១៤​ ឆ្នាំ​។​

​ក្រសួងសុខាភិបាល​មើលឃើញ​ថា​ ការ​យល់​ដឹង​អំពី​សារ​អប់រំ​នៃ​ជំងឺគ្រុនឈាម​ ក្នុង​ការពារ​ ឬ​ការ​បញ្ជូន​កូន​ទៅ​មន្ទីរពេទ្យ​របស់​មាតាបិតា​នៅ​មាន​កម្រិត​នៅឡើយ​។​ ក្រ​សូ​ង​ពន្យល់​ថា​ មាតាបិតា​ដែល​បញ្ជូន​កូន​ទៅ​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​បង្អែក​ឱ្យ​ឆាប់​បំផុត​គឺ​តិច​ជាង​ ៤៨​ ម៉ោង​ ក្រោយ​កូនៗ​មាន​ជំងឺ​គ្រុនក្តៅ​។​

​ក្នុង​របាយការណ៍​បញ្ជាក់​ថា​ ជំងឺគ្រុនឈាម​កើត​មាន​រាយ​ប៉ាយ​នៅ​រាជធានី​ភ្នំពេញ​ ខេត្តកណ្តាល​ កំ​ពង​ចាម​ សៀមរាប​ បន្ទាយ​មាន​ជ័យ​ កំពង់ធំ​ ព្រៃវែង​ ត្បូងឃ្មុំ​ កំពង់ឆ្នាំង​ ព្រះ​វិហារ​ ក្រចេះ​ និង​កំពង់ស្ពឺ​។​

​លោក​ គឹ​ម​ សួរ​ភិ​រុណ​ ប្រធាន​មន្ទីរ​សុខាភិបាល​ប្រចាំ​ខេត្តកំពង់ចាម​ មាន​ប្រសាសន៍​ថា​ ក្នុង​រយៈពេល​៩​ខែ​កន្លង​ម​នេះ​ អ្នកជំងឺ​គ្រុនឈាម​មក​សម្រាក​ពន្យា​បាល​មានការ​កើនឡើង​ជាង​ឆ្នាំ​មុន​។​ប៉ុន្តែ​គ្មាន​ករណី​អ្នកជំងឺ​ស្លាប់​ដោយសារ​ជំងឺគ្រុនឈាម​ទេ​។​

​លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ប្រញាប់​បញ្ជូន​កូន​មក​មណ្ឌល​សុខភាព​ដែល​ជិត​បំផុត​បើ​សង្ស័យ​ថា​កូន​មាន​ជំងឺគ្រុនឈាម​។​

​លោក​ គឹ​ម​ សួរ​ភិ​រុណ​៖«​ក្នុង​រយៈពេល​៩​ខែ​ដើម​ បើ​ប្រៀបធៀប​ទៅ​នឹង​ ៩​ ខែ​ ដើមឆ្នាំ​ ២០១៧​ មានការ​កើនឡើង​ខ្លះ​ ប៉ុន្តែ​មិន​មាន​ករណី​អ្វី​ធ្ងន់ធ្ងរ​រហូត​ដល់​បាត់បង​ជីវិត​ទេ​។​ការ​សំខាន់​ឱ្យ​គាត់​រស់នៅ​ស្អាត​ ហូប​ស្អាត​ ហូប​ស្អាត​ និង​ផឹក​ស្អាត​ ចំណុច​មួយទៀត​បើសិនជា​មាន​ករណី​ក្តៅខ្លួន​ឬ​បញ្ហា​ជំងឺ​ផ្សេង​សុំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​អ​ញ្ចើ​ញ​ទៅ​ពិនិត្យ​សុខភាព​នៅ​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​លំនៅ​ឋាន​គាត់​»​។​

​ មូល​ខ្លា​ញី​ជា​ភ្នា​ក់​ចម្លងជំងឺ​គ្រុនឈាម​ពី​មនុស្ស​ទៅ​មនុស្ស​ម្នាក់​ទៀត​។​ ដើម្បី​ការពារ​ជំងឺគ្រុនឈាម​ សហគមន៍​ត្រូវ​លុប​បំបាត់​ជម្រក​មូល​ខ្លា​នៅ​ជុំវិញ​ផ្ទះ​ គេង​ក្នុង​មុង​ជ្រលក់​ថ្នាំ​ និង​ពាក់អាវ​ជិតៗ​ឱ​កុមារ​តូចៗ​។​

​ដើម្បី​ទប់ស្កាត់​ជំងឺគ្រុនឈាម​ឆ្នាំ​នេះ​ក្រសួងសុខាភិបាល​បែងចែក​ឱសថ​ បរិក្ខារ​ សេរ៉ូម​ ប្លា​ស្មា​ ដល់​ថ្នាក់​ខេត្ត​នូវ​បាណក​ឃា​ដ​ចំនួន​ ៣៤៥​ តោន​ សេ​រ៉ូ​ប​ ៣៥០៩៦​ ដប​ និង​ ថ្នាំ​បាញ់​មូល​ចំនួន​ ៩០០០​ លី​ត្រ​។​

​ជំងឺគ្រុនឈាម​មាន​រោគ​សញ្ញា​ គ្រុនក្តៅ​ ឈឺក្បាល​ ឈឺ​ក្រោម​រង្វង់​ភ្នែក​ ឈឺពោះ​ និង​កន្ទួល​ក្រហម​លើ​ស្បែក​ ឬ​ហូរ​ឈាម​។​ ប្រសិនបើ​សង្ស័យ​ថា​មាន​ជំងឺគ្រុនឈាម​គឺ​ត្រូវ​ប្រញាប់​បញ្ជូន​អ្នកជំងឺ​ទៅ​មណ្ឌល​សុខភាព​ជា​បន្ទាន់​ ហើយ​ត្រូវ​ទូរស័ព្ទ​ទៅ​លេខ​ ១១៥​ រាយការណ៍​ទៅ​មន្ត្រី​សុខាភិបាល​បើ​មានការ​ផ្ទុះ​ជំងឺ​គ្រុនក្តៅ​ខុសធម្មតា​ក្នុងភូមិ​៕

ព័ត៌មានទាក់ទង

ក្រសួងអភិវឌ្ឍន៍ជនបទផ្តោតការលើកកម្ពស់អាហារូបត្ថម្ភលើកុមារក្រិសក្រិន និងស្គមស្គាំង

ភ្នំពេញ៖ នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី[...]

ឆ្នាំ​២០១៨​ ជំងឺគ្រុនឈាម ​៖​ ទាំង​ពលរដ្ឋ​ឈឺ​ និង​ស្លាប់​កើនឡើង​

ចំនួន​ពលរដ្ឋ​ដែល​កើត​ជំងឺគ្រុនចាញ់​នៅ​ឆ្នាំ​២[...]

ក្រសួងសុខាភិបាល​ នឹង​ខិតខំ​បន្ដ​រក្សា​អត្រា​ការ​គ្មាន​ពលរដ្ឋ​ស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​

​ភ្នំពេញ​ ៖​ រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​ បញ្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត