loader

​ជប៉ុន​ផ្តល់​ជំនួយ​ជាង​ ៤០​ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​បោសសម្អាត​ចំការ​មីន​

ភ្នំពេញ​៖​ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​(CMAC)​ និង​អង្គការ​JMAS​របស់​ជប៉ុន​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​ផ្តល់​ជំនួយ​ជាង​៤០​ម៉ឺន​ដុល្លារ​ សម្រាប់​បោសសម្អាត​មីន​លើ​ផ្ទៃដី​ជាង​៣០០​ ហិ​កតា​ ក្នុង​ខេត្តបន្ទាយមានជ័យ​។​

ពិធីចុះហត្ថលេខាផ្តល់ជំនួយរបស់អង្គការ JMAS
ដល់អង្គភាពមីន CMAC។ រូបភាព៖ ហ្វេសប៊ុក លោក ហេង រតនា



​យោង​តាម​ហេ្វ​ស​ប៊ុ​ក​លោក​ ហេង​ រតនា​ អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​(CMAC)​ ឱ្យ​ដឹង​ថា​ អង្គការ​JMAS​របស់​ជប៉ុន​ បាន​ផ្តល់​ជំនួយ​ថវិការ​ចំនួន​ ៤២​ម៉ឺន​ដុល្លារ​សម្រាប់​បោសសម្អាត​មីន​នៅ​ស្រុក​ម៉ា​ឡៃ​ និង​ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​។​

​ជំនួយ​ថវិកា​នេះ​ត្រូវ​បាន​ឧ​ប​ត្ថ​ម​គាំទ្រ​ពី​រដ្ឋាភិបាល​ជប៉ុន​ផ្តោត​លើ​គម្រោង​គាំទ្រ​ជន​រង​គ្រោះ​ដោយសារ​មីន​ តាម​រយៈ​ការ​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​នៃ​តំបន់​សំអាត​មីន​ផង​ដែរ​។​ គម្រោង​នេះ​មាន​រយៈពេល​ ១២​ ខែ​ គឺ​ចាប់ពី​ថ្ងៃ​ទី​ ៨​ តុលា​ ឆ្នាំ​ ២០១៨​ ដល់​ ថ្ងៃ​ទី​ ៨​ តុលា​ ឆ្នាំ​ ២០១៩៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ពលរដ្ឋ ៥០០ នាក់ប្រមូលផ្តុំគ្នា ប្រារព្វទិវាសិទ្ធិមនុស្សនៅទីលានប្រជាធិបតេយ្យថ្មី

ក្រុងភ្នំពេញ៖ ក្រុមសមាគមយុវជន ប្រជាសហគមន៍ដីធ្[...]

ខេត្ដបន្ទាយមានជ័យ​ ៖​ ពលរដ្ឋ​ប្រទះ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​មួយ​គ្រាប់​នៅ​វាលស្រែ​

​ភ្នំពេញ​ ៖​ យោង​តាម​គេហទំព័រ​អគ្គស្នងការដ្ឋា[...]

សម្ដេច​ ហ៊ុន​ សែន​ ប្រាប់​ឲ្យ​ពលរដ្ឋ​ចូលរួម​ថែរក្សា​ការពារ​សន្ដិភាព​

សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​កម្ពុជា​ [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត