loader

​ខ្ទីង​មេ​បង្កើន​កូនឈ្មោល​១​ក្បាល​នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ​

​ភ្នំពេញ​៖​សត្វ​ខ្ទីង​បង្កើត​បានកូន​ឈ្លោ​ល​១​ក្បាល​នៃ​កម្មវិធី​បង្កាត់​ពូជ​សត្វព្រៃ​របស់​សួនសត្វ​និង​ម​ជ្ឈ​ម​ណ្ដ​ល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​។​ អ្នក​អភិរក្ស​សត្វ​អះអាង​ថា​ សត្វ​ខ្ទីង​នៅ​មាន​វត្តមាន​ខ្លះ​នៅ​ក្នុង​តំបន់​អភិរក្ស​កែវ​ សី​ម៉ា​ ខេត្តមណ្ឌលគិរី​ ប៉ុន្តែ​សត្វ​ខ្ទីង​កំពុង​ឈម​នឹង​ការ​ផុត​ពូជ​ដោយសារ​ការ​បាត់បង់​ទីជម្រក​និង​ការ​បរ​ប៉ា​ញ់​។​

​លោក​ ធូ​ វិ​រៈ​ រាយការណ៍​

មេខ្ទីងបង្កើតកូនឈ្មោលមួយក្បាលក្នុងកម្មវិធីបង្កាត់ពូជ នៅសួនសត្វភ្នំតាម៉ៅ។ រូបភាព៖ រដ្ឋបាលព្រៃឈើ

​យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាល​ព្រៃឈើ​ ឱ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​ ១​ តុលា​ ឆ្នាំ​ ២០១៨​ សត្វ​ខ្ទីង​ញី​មួយ​ក្បាល​បាន​បង្កើតកូន​ជា​លើក​ទី​២​បានកូន​ឈ្មោល​មួយ​ក្បាល​នៅ​សួនសត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​។​ ខ្ទីង​មេ​ដដែល​មួយ​នេះ​ កាលពី​លើក​មុន​បាន​បង្កើត​បានកូន​ខ្ទីង​ញី​មួយ​ក្បាល​។​

​យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ​ បញ្ជាក់​ថា​ មេ​ និង​កូន​ខ្ទីង​ ត្រូវ​បាន​ថែទាំ​តាមដាន​សុខភាព​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុម​បសុពេទ្យ​ និង​ក្រុម​ថែរក្សា​សត្វព្រៃ​។​

​សត្វ​ខ្ទីង​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម​នៅ​អង្គការ​ IUCN​ ជា​សត្វ​កម្រ​ងាយ​រង​គ្រោះ​ជិត​ផុត​ពូជ​ជាស​កល​។​
​លោក​ សូត្រ​ វ៉ា​ន់​ឌឿ​ន​ ប្រធាន​ក្រុម​ស្រាវជ្រាវ​សត្វព្រៃ​នៃ​អង្គការ​WCS​ ប្រចាំ​ដែនជម្រកសត្វព្រៃ​កែវ​ សី​ម៉ា​ ឱ្យ​ដឹង​ថា​ ក្រុម​អភិរក្ស​របស់​លោក​ធ្លាប់​ថត​ជាប់​សត្វ​ខ្ទីង​ដោយ​ម៉ា​ស៊ី​ត​ថត​សត្វ​ស្វាយ​ប្រវត្តិ​ កាលពី​ឆ្នាំ​ ២០០៦​ និង​ ឆ្នាំ​ ២០១៥​ នៅ​ដែន​ជម្រក​កែវ​ សី​ ម៉ា​ ខេត្តមណ្ឌលគិរី​ ។​

​លោក​ វ៉ា​ន់​ឌឿ​ន​ អះអាង​ថា​ សត្វព្រៃ​កម្រ​ជា​ច្រើន​ប្រភេទ​ទៀត​ រួម​ទាំង​សត្វ​ខ្ទីង​កំពុង​ក​ប្រឈម​ជិត​ផុត​ជូ​ព​ព្រោះ​ការ​បរបាញ់​ ដាក់​ទ​ន្ទា​ក់​ និង​ការ​ទន្ទ្រានព្រៃ​ធ្វើ​ឱ្យ​ហិនហោច​ទីជម្រក​សត្វព្រៃ​ទាំងនោះ​។​

​លោក​ វ៉ា​ន់​ឌឿ​ន​៖​ «​ រាល់ថ្ងៃ​ការ​បាត់បង់​ទីជម្រក​កំពុង​គំរាមកំហែង​យ៉ាង​ខ្លាំង​ ហើយ​ការ​ បរបាញ់​ ការ​អន្ទាក់​គំរាមកំហែង​ខ្លាំង​ណាស់​ចំពោះ​សត្វ​ខ្ទីង​។​ ការ​បោះ​បាញ់​យើង​តែង​ឈប់​វា​ស្លាប់​នៅ​ក្នុង​ព្រៃ​ពេល​គេ​បាញ់​យក​ស្នែង​ ពេល​នោះ​យើង​ឃើញ​សាកសព​ ឆ្អឹង​វា​ ប៉ុន្តែ​ក្បាល​វា​គេ​យក​ទៅ​បាត់​ហើយ​។​ដូច​នៅ​តាម​ផ្លូវ​នឹង​ខាង​កម្លាំង​សមត្ថកិច្ច​ជំនាញ​បរិស្ថាន​ រដ្ឋបាល​ព្រៃ​ គាត់​អាសា​ចាប់​បាន​ណាស់​ការ​ដឹក​ជញ្ជូន​សត្វ​នៅ​តាម​ផ្លូវ​»​។​

​លោក​វ៉ា​ន់​ ឌឿ​ន​ ពន្យល់​ថា​ ការ​មាន​ជំនឿ​យក​ស្នែង​សត្វ​ខ្ទីង​តាំង​លំអរ​គេហដ្ឋាន​ ដើម្បី​លើករាសី​ជា​ការ​យល់​ខុសស្រឡះ​ ផ្ទុយ​ទៅ​វិញ​ជា​ការ​បំផ្លាញ់​សត្វព្រៃ​កម្រ​ជិត​ផុត​ពូជ​ឱ្យ​វិនាស​ហិនហោច​ប៉ុណ្ណោះ​។​ លោក​ថា​ ប្រភេទ​សត្វ​គោ​សាទិស​រួម​មាន​សត្វ​ខ្ទីង​ និង​ទន្សោង​មាន​វត្តមាន​ក្នុង​ដែន​ជម្រក​កែវ​ សី​ម៉ា​ ខេត្តមណ្ឌលគិរី​ប្រហែល​ ៥០០​ ក្បាល​។​

​បើ​តាម​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ដកស្រង​ប្រសាសន៍​លោក​ ញឹក​ រតនៈ​ពេជ្រ​ ប្រធាន​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ​ថា​ មេ​ខ្ទីង​ដែល​ទើប​បង្កើន​កូន​នៅ​ដើមខែ​តុលា​នេះ​ត្រូវ​បាន​បង្កាត់​ពូជ​ជាមួយ​ខ្ទីង​ឈ្មោល​មួយ​ក្បាល​នាំ​យក​ពី​សូន​សត្វ​ក្រុងប៉ារីស​ប្រទេស​បារាំង​សម្រាប់​កម្មវិធី​បង្កាត់​ពូជ​។​

​លោក​រតនៈ​ពេជ្រ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ សត្វ​ខ្ទីង​ក្នុង​សួនសត្វ​ភ្នំ​តា​ម៉ៅ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​មាន​ចំនួន​ ៥​ក្បាល​។​ក្នុង​ចំណោម​នោះ​ មាន​ឈ្មោល​ ៣​ ក្បាល​ និង​ញី​ ២​ក្បាល​៕

ព័ត៌មានទាក់ទង

ចិន​ផ្ដល់​រថយន្ដ​គ្លីនិក​ចល័ត​ ២០​គ្រឿង​ជា​លើក​ទី​២​ ដល់​ក្រសួងសុខាភិបាល​កម្ពុជា​

សាធារណរដ្ឋ​ប្រជាមានិត​ចិន​ កាលពី​ថ្ងៃ​ទី​១២​ [...]

ខេត្ដបាត់ដំបង​ ៖​ ពលរដ្ឋ​ប្រទះ​គ្រាប់​មីនតោន​១​គ្រាប់​ខណៈ​កំពុង​ភ្ជួរស្រែ​

គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ផ្[...]

ក្រសួងមហាផ្ទៃសម្រេចបង្កើតការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ៥ រាជធានី-ខេត្ត

ក្រុងភ្នំពេញ៖ សម្តេច ស ខេង រដ្ឋមន្រ្តីនៃក្រសួ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត