loader

​ក្រសួង​ព័ត៌មាន​ព្រមាន​ចាត់វិធានការ​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​

ភ្នំពេញ​៖​ ក្រសួង​ព័ត៌មាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ដែល​ធ្វើការ​ចែកចាយ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះ​ឆ្នោត​ និង​សណ្តាបធ្នាប់​សាធារណៈ​។​

ក្មេងប្រុសអានកាសែតឌឹខេមបូឌាដេលីនៅលើក្តាខៀន ក្បែរការិយាល័យកាសែតខេមបូឌាដេលី។ Photo: EPA/Mak Remissa

​នៅ​ក្នុង​កម្មវិធី​សិក្ខាសាលានៅក្រសួងព័ត៌មាន​ នៅ​ព្រឹក​ថ្ងៃ ​ពុធ ​ទី ​៤ ​កក្កដា ​នេះ​ ក្រសួង​ព័ត៌មាន​បាន​ប្រកាស​ដាក់​អនុវត្ត​សេចក្ដី​ប្រកាស​អន្តរក្រសួង​ស្តី​ពី​«​ការ​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​តាម​គេ​ទំព័រ​និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ដែល​ដំណើរការ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​»​ លោក​ ផុស​ សុវណ្ណ​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន​ និង​សោ​ទស្សន៍​ ថ្លែង​ថា​ ក្រសួង​ពាក់ព័ន្ធ​នឹង​ចាប់ផ្តើម​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ដែល​ផលិត​ព័ត៌មាន​ ឬ​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​ជាតិ​។​

​លោក​ ថ្លែង​បន្ត​ថា​ បញ្ហា​ចំបង​ដែល​ក្រសួង​ព័ត៌មាន​នឹង​ធ្វើការ​តាមដាន​ទៅ​លើ​បណ្តាញ​សង្គម​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ផ្សាយ​ព័ត៌មាន​គឺ​ព័ត៌មាន​មិន​ពិត​ទាក់ទង​ដំណើរការ​បោះ​ឆ្នោត​ និង​បណ្តា​ប​ធ្នាប់​សាធារណៈ​។​

​លោក​ ផុស​ សុវណ្ណ​ ៖ «​ក្រសួង​បាន​ចាប់អារម្មណ៍​ធ្វើការ​លើ​អ្វី​បញ្ហា​ចោទ​មក​អនុវត្តន៍​មុនគេ​បំផុត​នោះ​គឺ​ធ្វើ​ម្តេច​ទាក់ទង​ដំណើរការ​បោះ​ឆ្នោត​ពីព្រោះ​អាច​ថា​អំឡុង​ពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ គ​.​ជ​.​ប​ តែង​តែ​ទាមទារ​ការ​សហ​ការណ៍​យ៉ាង​ពេញលេញ​បំផុត​ពី​ក្រសួង​ព័ត៌មាន​។​ ប៉ុន្តែ​ជំហាន​បន្ទាប់​ទៀត​ក្រសួង​ព័ត៌មាន​ក៏​ធ្វើ​គ្រប់​វិធានការ​នឹង​ដែរ​ជាមួយ​ ទាក់ទង​ផ្សព្វផ្សាយ​ឱសថ​»។​

​លោក​ អះអាង​ថា​ ក្រសួង​ព័ត៌មាន​នឹង​បញ្ជូន​គណនី​ហ្វេ​ស​ប៊ុ​ក​ ឬ​គេហទំព័រ​ទៅ​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរ​គម​​នាគមន៍​ដែល​ចែកចាយ​ខ្លឹមសារ​ព័ត៌មាន​បង្កចលាចល​ប៉ះពាល់​ដល់​សង្គម​ជាតិ​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។​ យ៉ាងណា​ក៏​ដោយ​ លោក​ថា​ ប្រកាស​នេះ​មិន​បាន​រឹត​ត្បឹ​ត​សេរីភាព​បញ្ចេញមតិ​នោះ​ទេ​ តែ​ជា​លើកកម្ពស់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ទៅ​វិញ​។​

​លោក​ ផុស​ សុវណ្ណ​ លើក​ឡើង​ដូចនេះ​ បន្ទាប់​ពី​សគម​ន៍​អន្តរជាតិ​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ ការ​បិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ជា​មូលដ្ឋាន​ នៅ​មុន​ពេល​ដំណើ​ការ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​ ២៩​ ខែ​ កក្កដា​ ខាង​មុខ​នេះ​។​

​ក្នុង​ប្រកាស​អន្តរក្រសួង​គឺ​មាន​ក្រសួង​ព័ត៌មាន​ ក្រសួងមហាផ្ទៃ​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ដែល​មាន​១០​ប្រការ​ ។​ក្នុង​នោះ​ប្រការ​២​ ចែង​ថា​ ប្រកាស​នេះ​មាន​គោលដៅ​ប្រឆាំង​ ទប់ស្កាត់​ រាល​ការ​ផ្សព្វ​ផ្សាយ​ ឬ​ចែកចាយ​ខ្លឹមសារ​ព័ត៌មាន​ ឬ​សារ​ជា​អក្សរ​ សំឡេង​ រូបភាព​ វី​ដេ​អូ​ ឬ​ទម្រង់​ផ្សេង​ទៀត​ ដែល​មាន​ចេតនា​បង្ក​ជា​ចលាចល​បណ្តាល​ឱ្យ​អន្តរាយ​ដល់​វិស័យ​ការពារ​ជាតិ​ សន្តិសុខ​ជាតិ​ ទំនាក់ទំនង​ជាមួយ​ប្រទេស​​ដទៃ​ សេដ្ឋកិច្ចជាតិ​ សណ្តាប់ធ្នាប់​សាធារណៈ​ ការ​រើសអើង​ និង​វប្បធម៌​ប្រពៃណី​ជាតិ​។​

​តែ​ជាមួយ​គ្នា​នេះ​ក្រសួង​ព័ត៌មាន​ក៏​អំពាវនាវ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ត្រូវ​គោរព​តាម​សេចក្តី​ប្រកាស​នេះ​៕

ព័ត៌មានទាក់ទង

កម្ពុជា​-​ជប៉ុន​សម្ពោធ​គម្រោង​ “​ភ្នំពេញ​ទីក្រុង​ស្អាត​”​ ដើម្បី​ផ្ញើ​សារ​ឲ្យ​ពលរដ្ឋ​ទុកដាក​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​

ក្រសួងបរិស្ថាន​កម្ពុជា​ និង​ប្រទេស​ជប៉ុន​ បាន[...]

សម្តេច ​ហ៊ុន​ សែន​៖​កម្ពុជា​មិន​ត្រូវការ​ឱ្យ​ទ័ព​បរទេស​ច្បាំង​គ្នា​លើ​ទឹកដី​កម្ពុជា​ដូច​អតីតកាល​ទេ​

សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​ថ្លែ[...]

ក្រសួង​ធន​ធា​ទឹក​ ៖​ ឥទ្ធិពល​កូន​ព្យុះ​ទី​២៧​ នឹង​នាំ​មក​នូវ​ភ្លៀង​-​ខ្យល់​ខ្លាំង​ និង​ខេត្ដ​ពីរ​ប្រឈម​ជំនន់​ទឹកភ្លៀង​

ក្រសួង​ធនធានទឹក​ ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​មានកា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត