loader

​ក្រសួងសុខាភិបាល​អំពាវនាវ​កុំ​ប្រើ​ថ្នាំ​ផ្សះ​ចំពោះ​ជំងឺ​គ្រុនក្តៅ​និង​ផ្តាសាយ​ដោយ​គ្មាន​វេជ្ជបញ្ជា

​ភ្នំពេញ​៖​ ក្រសួងសុខាភិបាល​អំពាវនាវ​ជា​ថ្មី​កុំឱ្យ​ប្រជាពលរដ្ឋ​ប្រើ​ថ្នាំ​ផ្សះ​ចំពោះ​ជំងឺ​គ្រុនក្តៅ​ និង​ផ្តាសាយ​ ឬ​របួស​តិចតួច​ ព្រោះ​មេរោគ​ ឬវិរុស អាច​មានភាពសុំា​ទៅ​នឹង​ឱសថ​ ដែល​អាច​បណ្តាល​ឱ្យ​ការ​ព្យាបាល​មិន​ងាយ​ជះ​សះស្បើយ​ ចំណាយ​ថវិកា​ច្រើន​ និង​អាច​ឈាន​ដល់​បាត់បង់​អាយុជីវិត​ថែម​ទៀត​ផង​។​

​ប្រជាពលរដ្ពុំគួរ​ប្រើ​ថ្នាំ​ផ្សះ​ចំពោះ​ជំងឺ​គ្រុនក្តៅ​ និង​ផ្តាសាយ​ ឬ​របួស​តិចតួច​ ព្រោះ​មេរោគ​ ឬវិរុស អាច​មានភាពសុំា​ទៅ​នឹង​ឱសថ​ ដែល​អាច​បណ្តាល​ឱ្យ​ការ​ព្យាបាល​មិន​ងាយ​ជះ​សះស្បើយ​។ រូបភាព៖ Internet

​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​ បាន​បង្ហោះ​សារ​ជា​វី​ដេ​អូ​លើ​ហ្វេ​ស​ប៊ុ​ក​ ដោយ​អំពាវនាវ​កុំឱ្យ​ប្រើប្រាស់​ថ្នាំ​ផ្សះ​សម្រាប់​ព្យាបាល​ស្រាល​ជំងឺ​គ្រុនក្តៅ​ និង​ផ្តាសាយ​ ឈឺក្បាល​ រាក​ របួស​តិចតួច​ និង​លេបថ្នាំ​បង្ការ​ចំលង​មេរោគ​ ព្រោះ​មេរោគ​អាច​សុំា​នឹង​ឱសថ​ពេល​លេបថ្នាំ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​។​

​ការ​អំពាវនាវ​ធ្វើ​ឡើង​ឱកាស​ប្រារព្ធ​ស​ប្តា​ហ៍​ប្រឆាំង​នឹង​ភាព​សុំា​របស់​ឱសថ​ទៅ​នឹង​មេរោគ​ របស់​ក្រសួងសុខាភិបាល​ កាលពី​ថ្ងៃ​ទី​ ២៦​ វិច្ឆិកា​ ម្សិលមិញ​ នៅ​ខេត្ត​កំ​ពង​ចាម​។​

​លោកស្រី​វេជ្ជបណ្ឌិត​ ឱ​ វណ្ណ​ ឌី​ន​ អគ្គនាយក​បច្ចេកទេស​សុខាភិបាល​ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ មាន​ប្រសាសន៍​ថា​ អ្នកជំងឺ​មិន​ត្រូវ​លេបថ្នាំ​អា​ស្ពេ​រី​ន​នៅ​ពេល​សង្ស័យ​ថា​មាន​រោគ​សញ្ញា​កើត​ជំងឺ​គ្រុនក្តៅ​ ឬ​ ផ្តាសាយ​ ប៉ុន្តែ​អ្នកជំងឺ​អាច​ប្រើ​ថ្នាំ​បញ្ចុះ​កំ​ដៅ​ប្រភេទ​ដូច​ជា​ ប៉ា​រ៉ា​សេ​ម៉ូ​ល​ ឬ​សម្រាក់​ឱ្យ​បាន​គ្រប់គ្រាន់​។​
​លោកស្រី​វេជ្ជបណ្ឌិត​ ឱ​ វណ្ណ​ឌី​ន​ បញ្ជាក់​ថា​ ក្នុង​ករណី​ក្តៅខ្លួន​រយៈពេល​ពីរ​បី​ថ្ងៃ​មិន​ព្រម​បាន​ត្រូវ​ប្រញាប់​ទៅ​មណ្ឌល​សុខភាព​ ឬ​មន្ទីរពេទ្យ​ ដើម្បី​ព្យាបាល​ជា​បន្ទាន់​។​

​តែ​បែប​នេះ​ក្តី​ លោកស្រី​ វេជ្ជបណ្ឌិត​ ពន្យល់​ថា​ ដើម្បី​កុំឱ្យ​ឆ្លង​ជំងឺ​ផ្តាសាយ​ទៅ​អ្នក​ដទៃ​ អ្នកជំងឺ​ត្រូវ​ពាក់​មះ​ ឬ​យក​កន្លែង​ខ្ទប​មាត់​នៅ​ពេល​ក្អក​ ហើយ​អ្នកជំងឺ​ត្រូវ​ញុំាទឹក​ឱ្យ​បាន​ច្រើន​ ជា​ពិសេស​ប្រជា​ពល​អាច​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​។​

​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​ ឱ្យ​ដឹង​ទៀត​ថា​ សកលលោក​កំពុង​ប្រឈម​ទៅ​នឹង​ការ​គ្មាន​ឱសថ​សំលាប់​មេរោគ​ដោយសារ​ឱសថ​មាន​ភាព​សុំា​ដែល​នាំ​ឱ្យ​ ព្យាបាល​មិន​ងាយ​ជា​ និង​ចំណាយ​ថវិកា​ច្រើន​ក្នុង​ការ​ព្យាបាល​ ហើយ​ធ្ងន់​ជាង​នេះ​អាច​បាត់បង់​ អាយុជីវិត​ដោយ​មិន​អាច​ព្យាបាល​សំលាប់​មេរោគ​បាន​។​

​ជាមួយ​គ្នា​នេះ​ ក្រសួង​ក៏​អំពាវនាវ​កុំឱ្យ​ប្រើប្រាស់​ថ្នាំ​សំលាប់​មេរោគ​ដោយ​គ្មាន​វេជ្ជបញ្ជារ​ និង​មិន​ត្រូវ​ផ្សំ​ថ្នាំ​នៅ​ឱសថស្ថាន​ និង​កន្លែង​លក់​ថ្នាំ​ ដើម្បី​ព្យាបាល​ដោយ​ខ្លួនឯង​ឡើយ​។​

​លោក​វេជ្ជបណ្ឌិត​ បន្ថែម​ទៀត​ថា​ បើ​យោង​តាម​របាយការណ​ប្រចាំឆ្នាំ​បង្ហាញ​ថា​ក​ក្នុង​ចំណោម​អ្នកជំងឺ​មក​ទទួល​សេវា​ព្យាបាល​ជាង​១០​ម៉ឺន​នាក់​រក​ឃើញ​មាន​វិ​រុស​ផ្តាសាយ​កម្រិត​ស្រាល​តិច​តូច​នោះ​ទេ​។​ លោកស្រី​វេជ្ជបណ្ឌិត​ថា​ ក្នុង​ចំណោម​អ្នកជំងឺ​ជាង​១០​ម៉ឺន​នាក់​មាន​តែ​ ២៤៤២​ ករណី​ដែល​រក​ឃើញ​មាន​រោគ​សញ្ញា​ប្រហាក់ប្រហែល​ជំងឺ​ផ្តាសាយ​។​

​បើ​តាម​វិទ្យាស្ថាន​ប៉ាស្ទ័រ​ ឱ្យ​ដឹង​ថា​ នៅ​បណ្តា​ប្រទេស​លោក​ខាងលិច​មានការ​ប្រើប្រាស់​ប្រភេទ​ថ្នាំ​ផ្សះ​ឬ​ឱសថ​អង់​ទី​ប៊ី​យូ​ទិច​ហួសប្រមាណ​ ឬ​មិន​ត្រូវ​តាម​វេជ្ជបញ្ជា​បណ្តាល​ឱ្យ​បាក់តេរី​សុំា​ជាមួយ​ថ្នាំ​។​ ការណ៍​នេះ​ អង្គការ​សុខភាព​ពិភពលោក​មានការ​ព្រួយបារម្ភ​ ចំពោះ​ការ​គំរាមកំហែង​បំផុត​ចំពោះ​សុខភាព​សាធារណៈ​ជាស​កល​។​

ប្រសិនបើ​គ្មាន​ការ​ទប់ស្កាត់​ទេ​ គេ​ប៉ាន់​ប្រមាណ​ថា​ ករណី​នេះ​អាច​បណ្តាល​មនុស្ស​ស្លាប់​ ១០​ លាន​នាក់​នៅ​លើ​ពិភពលោក​នៅ​ត្រឹម​ឆ្នាំ​ ២០៥០​ ហើយ​ការ​ចំណាយ​ថវិកា​ព្យាបាល​ច្រើន​ជាង​ ១០០​ពាន់​លាន​ដុល្លារ​នៃ​សេដ្ឋកិច្ច​ពិភពលោក​៕

ព័ត៌មានទាក់ទង

​ក្រសួងសុខាភិបាល​អំពាវនាវ​ឱ្យ​ចូលរួម​លុប​បំបាត់​ជម្រក​មូល​ខ្លា​ស្រប​ពេល​អ្នកជំងឺ​គ្រុនឈាម​កើនឡើង​

ក្រសួងសុខាភិបាល​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង[...]

ក្រសួងអភិវឌ្ឍន៍ជនបទផ្តោតការលើកកម្ពស់អាហារូបត្ថម្ភលើកុមារក្រិសក្រិន និងស្គមស្គាំង

ភ្នំពេញ៖ នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី[...]

ឆ្នាំ​២០១៨​ ជំងឺគ្រុនឈាម ​៖​ ទាំង​ពលរដ្ឋ​ឈឺ​ និង​ស្លាប់​កើនឡើង​

ចំនួន​ពលរដ្ឋ​ដែល​កើត​ជំងឺគ្រុនចាញ់​នៅ​ឆ្នាំ​២[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត