loader

​ក្រសួងមហាផ្ទៃ​រក​កិច្ច​អន្តរា​គមន៍​ជួយ​ស្ត្រី​ស៊ីឈ្នួល​ពពោះ​ឱ្យ​នៅ​ក្រៅ​ឃុំ​

ភ្នំពេញ​៖​ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ​ឱ្យ​ដឹង​ថា​ ក្រសួង​កំពុង​ស្វះ​ស្វែងរក​កិច្ច​អន្តរា​គមន៍​តាម​ផ្លូវច្បាប់​ ដើម្បី​ជួយ​ស្ត្រី​ស៊ីឈ្នួល​ពពោះ​ជំនួស​ចំនួន​៣២​នាក់​ឱ្យ​បាន​នៅ​ក្រៅ​ឃុំ​ ក្រោយ​ពី​ពួក​គេ​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ក្នុង​ការ​បង្ក្រាប​ពាក់ព័ន្ធ​ករណី​ជួញដូរ​មនុស្ស​នៅ​រាជធានី​ភ្នំពេញ​ អំឡុង​ខែ​ កក្កដា​ ឆ្នាំ​ ២០១៨​។​
​លោក​ ធូ​ វិ​រៈ​ រាយការណ៍​៖​

អាជ្ញាធរសម្រេចបញ្ជូនជនសង្ស័យឡើងតុលាការករណីផ្តល់សេវាពពោះជំនួយដោយខុសច្បាប់។ photo: Freash News

​កាលពី​ថ្ងៃ​ទី​ ៥​ ខែ​ កក្កដា​ ឆ្នាំ​ លោក​ កោ​ វ​ណ្ឌី​ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ស្ត្រី​ស៊ីឈ្នួល​ពពោះ​ជំនួស​ទាំង​ ៣២​ នាក់ ជា​បណ្តោះអាសន្ន​នៅ​ក្នុង​មន្ទីរពេទ្យ​របស់​ក្រសួងមហាផ្ទៃ​ និង​ជនសង្ស័យ​ចំនួន​ ៥​ នាក់​ ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​។​ ពួក​គេ​ទាំងអស់​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​«​ជួញដូរ​មនុស្ស​ដោយ​ឆ្លង​ដែន​»​ និង​«​អន្តរការី​រវាង​អ្នក​សុំ​កូន​ជាមួយ​ស្ត្រី​ពពោះ​»​។​

​លោកស្រី​ ជូ​ ប៊ុ​ន​អេ​ង​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិប្រយុទ្ធ​ប្រឆាំង​​ការ​ជួញដូរ​មនុស្ស​ បាន​ប្រាប់​អ្នក​សារព័ត៌​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ទី​ ៣១​ ខែ​ តុលា​ ម្សិលមិញ​ថា​ គណៈកម្មា​ធិការជាតិ​បាន​សម្រេច​ឱ្យ​មេធាវី​រៀបចំ​ឯកសារ​តាម​ផ្លូវច្បាប់​ដាក់​ស្នើ​ទៅ​តុលាការ​ ឱ្យ​ស្ត្រី​ស៊ីឈ្នួល​ពពោះ​ជំនួស​អាច​រស់នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ដើម្បី​ចិញ្ចឹម​កូន​ពេល​កើតមក​ ។​ប៉ុន្តែ​លោកស្រី​ អះអាង​ថា​ បញ្ហា​វា​អាស្រ័យ​​ទៅ​លើ​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ក្នុង​ការ​ធ្វើ​សេចក្ដីសម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ​ ឬ​បន្ត​ឃុំខ្លួន​បន្ត​ទៀត​។​

​លោកស្រី​ ជូ​ ប៊ុ​ន​អេ​ង​៖​ «​យើង​គិត​ថា​ស្ត្រី​ទាំងនោះ​ ជា​ពិសេស​ស្ត្រី​ម្នាក់​កើតកូន​ហើយ​ កូន​គាត់​ស្លាប់​ ស្ត្រី​បី​នាក់​ទៀត​រលូត​តាំងពី​ពេល​យើង​មិន​ទាន់​បាន​បង្ក្រាប​ ហើយ​គាត់​ទោ​ទំនាក់ទំនង​កន្លែង​និង​ទៀត​ អ​ញ្ចឹ​ង​ដ៏​គាត់​រលូត​ហើយ​មាន​ន័យ​ថា​គាត់​អត់​មានកូន​សម្រាប់​លក់​ទេ​។​ស្ត្រី​ដែល​កូន​ស្លាប់​ ហើយ​ស្ត្រី​កូន​រលូត​មាន​ន័យ​គាត់​គួរតែ​ត្រូវ​បាន​នៅ​ក្រៅ​ឃុំ​ ហើយ​បន្ទាប់​ពី​នឹង​ទៀត​គឺ​ស្ត្រី​មានកូន​ដែល​គាត់​កើត​ហើយ​ក៏​យើង​ចង់ឱ្យ​គាត់​នៅ​ថែទាំ​កូ​នៅ​ក្រៅ​ដែរ​ ប៉ុន្តែ​វា​អាស្រ័យ​ទឡ្ហីករណ៍​មួយ​ចំនួន​ដែល​តុល​ការ​អាច​ជឿជាក់​ថា​ គាត់​នៅ​ក្រៅ​ឃុំ​តើ​គាត់​នឹង​ប្រព្រឹត្តិ​បទល្មើស​នឹង​បន្ត​ទៀត​ទេ​។​»

​លោកស្រី​ ជូ​ ប៊ុ​ន​អេ​ង​ បញ្ជាក់​ថា​ ក្នុង​ចំណោម​ស្ត្រី​ពពោះ​ជំនួស​ទាំង​ ៣២​ នាក់​ ។ ​ក្នុង​នោះ​ស្ត្រី​ពពោះ​ជំនួស​បី​នាក់​ត្រូវ​បាន​រលូត​កូន​។​ ស្ត្រី​កើតកូន​ហើយ​កូន​ស្លាប់​មុន​ពេល​ការ​បង្ក្រាប​ចំនួន​ម្នាក់​ និង​ស្ត្រី​កើតកូន​ចំនួន​ ៩​ នាក់​ និង​កូន​មាន ​១១​ នាក់​ ព្រោះ​កូនភ្លោះ​មាន​ពីរ​គូ​។​

​លោកស្រី​បន្ថែម​ថា​ ក្រសួង​គ្មាន​ចេ​នា​ចង់​ធ្វើ​ឱ្យ​មាន​ភាព​អយុត្តិធម៌​ចំពោះ​ស្ត្រី​ទាំងនោះ​ទេ​ វា​អាស្រ័យ​ទៅ​នឹង​ទ​ង្វើ​របស់​ពួក​គាត់​ទេ​ បើសិនជា​គាត់​មាន​ចេ​នា​ប្រព្រឹត្តិ​បទល្មើស​គាត់​នឹង​ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួន​ឯក​ផ្ទាល់​។​ ទោះបី​យ៉ាងណា​គណៈកម្មាធិការ​របស់​លោកស្រី​ចង់​ជួយ​ជន​រង​គ្រោះជា​ទារក​។​

​លោកស្រី​ ជូ​ ប៊ុ​ន​អេ​ង​៖ «​តាម​ពិត​គណ​៖​ក​ម្មា​ធិ​ការ​ជាតិ​ជួយ​គ្រប់​តែ​គ្នា​ ប៉ុន្តែ​រឿង​ដែល​សំខាន់​ត្រង់​ថា​យើង​ចង់​ជួយ​ជន​រង​គ្រោះ​ ហើយ​ជន​រង​គ្រោះ​មិនមែន​ជា​ស្ត្រី​ទាំងនោះ​ទេ​ ជន​រង​គ្រោះជា​ទារក​ ដែល​នៅ​ក្នុង​ផ្ទៃ​គាត់​ ហើយ​ប្រសិនបើ​ទារក​កើត​ចេញ​មក​ហើយ​យើង​តាម​ជួយ​ទារក​នឹង​ទៀត​ ហើយ​ទារក​នៅ​ជាមួយ​នរណា​ដែល​ល្អ​ប្រសើរ​ជាង​នៅ​ជាមួយ​ម្តាយ​»​។​

​ករណី​នេះ​ដែរ​ ជនសង្ស័យ​ជនជាតិ​ចិន​ម្នាក់​ និង​គូកន​ជនជាតិ​ខ្មែរ​ ៤​ នាក់​ ត្រូវ​បាន​តុលាការ​សម្រេច​ខ្លួន​បណ្តោះអាសន្ន​ក្នុង​ព​ន្ធា​គារ​ដោយ​ចោទប្រកាន់​ តាម​មាត្រា​ ១៦​ នៃ​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ និង​មាត្រា​ ៣៣​ នៃ​ក្រមព្រហ្មទណ្ឌ​៕

ព័ត៌មានទាក់ទង

របាយការណ៍​ AfterAccess​ ៖​ ស្ដ្រី​ជាង​ ២៩​ភាគរយ​ ត្រូវ​បាន​បំពាន​តាម​អន​ឡាញ​

របាយការណ៍​របស់​ AfterAccess​ ដែល​ផ្សព្វផ្សាយ​[...]

ការស្រាវជ្រាវបង្ហាញថាសារព័ត៌មាននៅតែផ្សព្វផ្សាយបំពានលើជនរងគ្រោះជាស្រ្តី

ភ្នំពេញ៖ ការស្រាវជ្រាវរបស់អង្គការមួយបង្ហាញថា [...]

កញ្ញាត្រាំងយ៉ាំជនជាតិដើមភាគតិចព្រៅក្លាយជាអ្នកសម្របសម្រួលបញ្ហានានាក្នុងសហគមន៍

ជីវៈព័ត៌មាន៖ ដោយសារភាពតស៊ូ និងជំនៈពាក្យស៊ីបាយ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត