loader

​កីឡា​ការ​នី​ ស្រួ​ង​ ភា​វី​ ឈរ​លំដាប់​លេខ​ទី​៣​ទទួល​បាន​មេដាយ​សំរឹទ្ធ​ការ​ប្រ​កួង​កីឡា​ស្នូកឃ័រ​ពិ​ព​ភ​លោក​

​ភ្នំពេញ​៖​ អ្នក​នាង​ ស្រួ​ង​ ភា​វី​ កីឡាការិនី​ស្នូកឃ័រ​តំណាង​ឱ្យ​កម្ពុជា​ ខកខាន​ឈ្នះ​មេដាយមាស​ជូន​ជាតិ​ក្នុង​ព្រឹត្តិការណ៍​ប្រ​កួង​កីឡា​ស្នូកឃ័រ​ជ្រើសរើស​ជើងឯក​ពិ​ព​ភ​លោក​ផ្នែក​នារី​នី​ នៅ​ប្រទេស​តួ​ក​គី​ ឆ្នាំ​ ២០១៨​នេះ​។​ តែ​កីឡាការិនី​កម្ពុជា​ស្ថិត​នៅ​ក្នុង​លំដាប់ថ្នាក់​លេខ​៣​ដែល​ទទួល​បាន​ត្រឹម​មេដាយ​សំរឹទ្ធិ​ក្រោយ​ក្រ​កួត​ចាញ់​កីឡាការិនី​ជប៉ុន​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

អ្នកនាង ស្រួង ភាវី កីឡាការិនីស្នូកឃ័រតំណាងឱ្យកម្ពុជា ខកខានឈ្នះមេដាយមាសជូនជាតិក្នុងព្រឹត្តិការណ៍ប្រកួងកីឡាស្នូកឃ័រជ្រើសរើសជើងឯកពិពភលោកផ្នែកនារីនី នៅប្រទេសតួកគី ឆ្នំា ២០១៨នេះ។ Photo: Internet



​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស្នូកឃ័រ​ ឬ​ប៊ី​យ៉ា​ជ្រើសរើស​ជើងឯក​ពិ​ព​ភ​លោក​ 3-Cushion-World​ Championship​ Ladies​ លើក​ទី​៨​ ប្រទេស​តួ​ក​គី​ ឆ្នាំ​ ២០១៨​ កីឡាការិនី​កម្ពុជា​ទទួល​បាន​មេដាយ​សំរឹទ្ធ​មួយ​គ្រឿង​ ក្រោយ​ចាញ់​កីឡាការិនី​ជប៉ុន​ Orie​ HIDA​ ក្នុង​លទ្ធផល​ ៣០​ ទល់​ នឹង​១០​ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្នុង​ ពូ​ល​A​ កាលពី​ថ្ងៃ​ទី​ ២០​ កញ្ញា​ ម្សិលមិញ​។​

​កីឡាការិនី​ហូ​ឡង់​គ្រង​មេដាយមាស​នៃ​កីឡា​ស្នូកឃ័រ​ពិភពលោក​ផ្នែក​នារី​ ខណ​ដែល​កីឡាការិនី​ជប៉ុន​ Orie​ HIDA​ ទទួល​បាន​មេដាយ​ប្រាក់​ ក្រោយ​ចាញ់​កីឡាការិនី​ហូ​ឡង់​ក្នុង​លទ្ធផល​ ៣០​ ទល់​នឹង​ ២៤​ កាលពី​រាត្រី​ថ្ងៃ​ព្រហស្បត្តិ​ ម្សិលមិញ​។​

​តែ​ជាមួយ​គ្នា​នេះ​ កីឡាការិនី​ម្ចាស់ផ្ទះ​តួ​ក​គី​ទទួល​បាន​មេដាយ​សំរឹទ្ធ​មួយ​គ្រឿង​ដូច​កម្ពុជា​ដែរ​ ក្រោយ​ចាញ់​កីឡាការិនី​ហូ​ឡង់​ ក្នុង​លទ្ធផល​៣០​ ទល់​នឹង​ ២០​ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

​កីឡាការិនី​ ស្រួ​ង​ ភា​វី​ ដែល​ជា​អ្នកលេង​កីឡា​ស្នូកឃ័រ​លំដាប់​ពិភពលោក​ មានស្រុក​កំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ​ ប៉ុន្តែ​នាង​រស់នៅ​ជាមួយ​ស្វាមី​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​។​ កីឡាការិនី​ស្នូកឃ័រ​លំដាប់​ពិភពលោក​រូប​នេះ​ធ្លាប់​ឈ្នះ​ជើងឯក​នៅ​កូរ៉េ​ខាង​ត្បួ​ង​ និង​ជើងឯក​រង​ពិភពលោក​នៅ​សហរដ្ឋអាមេរិក​ឆ្នាំ​ ២០១៥​ និង​ឈ្នះ​មេ​ដាស​មាស​យ៉ាងតិច​១២​គ្រឿង​៕

ព័ត៌មានទាក់ទង

ក្រុមហ៊ុនឱសថអឺរ៉ុបបន្ថយការស្លាប់ដោយសារឱសថក្លែងក្លាយនៅកម្ពុជា

ភ្នំពេញ៖ វិនិយោគិនអ៊ឺរ៉ុបបើកក្រុមហ៊ុនឱសថផ្គត់[...]

អ្នកបើកបរយន្តហោះម្នាក់ទាមទារឱ្យស្រាវជ្រាវយន្តហោះ Boeing 370សង្ស័យធ្លាក់នៅកម្ពុជា

នៅរយៈពេលចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយបរទេសជ[...]

លោក ស៊ុន ចាន់ថុល អំពាវនាវឱ្យក្រុមហ៊ុនដឹកជញ្ជូនកុំដឹកទំនិញហួសទម្ងន់កំណត់(មានសំឡេង)

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីសាធារណការនិងដឹកជញ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត