loader

​កីឡាការិនី​ស្នូកឃ័រ​ ស្រួ​ង​ ភា​វី​ ត្រៀម​ប្រកួត​ផ្ដាច់ព្រ័ត្រ​បន្ទាប់​ពី​ប្រកួត​ឈ្នះ​ជប៉ុន​និង​អា​ល្លឺ​ម៉​ង់​

​ភ្នំពេញ​៖​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៊ី​យ៉ា​ ឬ​ស្នូកឃ័រ​ ជ្រើសរើស​ជើងឯក​ពិ​ព​ភ​លោក​លើក​ទី​៨​ នៅ​ប្រទេស​ទួ​ក​គី​ កីឡាការិនី​ស្នូកឃ័រ​ កម្ពុជា​ ស្រួ​ង​ ភា​វី​ តំណាង​ឱ្យ​កម្ពុជា​បាន​កក់​កៅអី​៨​ក្រុម​ចុង​ក្រោយ​ បន្ទាប់​ឈ្នះ​កីឡាការិនី​ជើង​ខ្លាំង​ជប៉ុន​ និង​អា​ល្លឺ​ម៉​ង់​ ក្នុង​វគ្គ​ជម្រុះ​ពូ​ល​ A​ កាលពី​ថ្ងៃ​ទី​ ១៨​ កញ្ញា​ ឆ្នាំ​ ២០១៨​។​

​លោក​ ធូ​វី​រះ​ រាយការណ៍​!

ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៊ីយ៉ា ឬស្នូកឃ័រ ជ្រើសរើសជើងឯកពិពភលោកលើកទី៨ នៅប្រទេសទួកគី កីឡាការិនីស្នូកឃ័រ ស្រួង ភាវី តំណាងឱ្យកម្ពុជាបានកក់កៅអី៨ក្រុមចុងក្រោយ បន្ទាប់ឈ្នះកីឡាការិនីជើងខ្លំាងជប៉ុន និងអាល្លឺម៉ង់ ក្នុងវគ្គជម្រុះពូល A កាលពីថ្ងៃទី ១៨ កញ្ញា ឆ្នំា ២០១៨។ រូបភាព៖ Facebook



យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ ឱ្យ​ដឹង​ថា​ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៊ី​យ៉ា​ជ្រើសរើស​ជើងឯក​ពិភពលោក​ 3-Cushion​ –World​ Championship​ Ladies​ លើក​ទី​៨​ នៅ​ប្រទេស​ទួ​ក​គី​ ឆ្នាំ​ ២០១៨​ ក្នុង​ការ​បើក​ឆាក​ពីរ​ប្រកួត​ដំបូង​កីឡាការិនី​តំណាង​កម្ពុជា​ អ្នក​នាង​ ស្រួ​ង​ ភា​វី​ ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​យកឈ្នះ​កីឡាការិនី​ជប៉ុន​ Orie​ HIDA​ ក្នុង​លទ្ធផល​ ២៥-២៤​ពិន្ទុ​ ហើយ​យកឈ្នះ​កីឡាការិនី​អា​ល្លឺ​ម៉​ង់​ Steffi​ DASKE​ ក្នុង​លទ្ធផល​ ២៥-១១​ ពិន្ទុ​។​

​កីឡាការិនី​ស្នូកឃ័រ​លំដាប់​ពិភពលោក​ ស្រួ​ង​ ភា​វី​ ស្ថិត​នៅ​ក្នុង​ពូល​អេ ដែល​មាន​កីឡាការិនី​បួន​នាក់​មក​ពី​ប្រទេស​ជប៉ុន​ អា​ល្លឺ​ម៉​ង់​ និង​ ដា​ណឺ​ម៉ាក់​។ ​ការប្រកួត​កីឡា​ប៊ី​យ៉ា​ជ្រើសរើស​ជើងឯក​ពិភពលោក​ 3-Cushion​ –World​ Championship​ Ladies​ លើក​ទី​៨​ នៅ​ប្រទេស​ទួ​ក​គី​ ឆ្នាំ​នេះ​ មាន​បួន​ពូ​ល​គឺ​ពី​ពូ​ល​ A​ ដល់​ ពូ​ល​ D​ ដោយ​ក្នុង​មួយ​ពូ​ល​មាន​កីឡាការិនី​ចម្រុះ​ជាតិ​សាសន៍​បួន​នាក់​។​

​លទ្ធផល​ឈ្នះ​ពីរ​ប្រកួត​ជាប់​គ្នាៗ​នេះ​ នាំ​អោយ​កីឡាការិនី​តំណាង​ឱ្យ​កម្ពុជា​ត្រូវ​ឆ្លង់​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ក្នុង​ការ​ដណ្តើម​យក​ជើងឯក​ពិ​ព​ភ​លោក​នៃ​កីឡា​ស្នូកឃ័រ​ផ្នែក​នារី​ បើ​ទោះបីជា​អ្នក​នាង​ ស្រួ​ង​ ភា​វី​ នៅ​មួយ​ប្រកួត​ទៀត​ដែល​នឹង​ជួប​កីឡាការិនី​ដា​ណឺ​ម៉ាក​ Jeanette​ JENSEN​ ក៏​ដោយ​។​

​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ដដែល​បញ្ជាក់​ថា​ កីឡាការិនី​ស្នូកឃ័រ​លំដាប់​ពិភពលោក​ ស្រួ​ង​ ភា​វី​ សង្ឃឹមថា​ នឹង​ដណ្តើម​បាន​មេដាយ​ជូន​ជាតិ​ ដើម្បី​លើក​ទង់ជាតិ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ក្រ​កួត​ ដណ្តើម​យក​ជើងឯក​ពិ​ព​ភ​លោក​នៃ​កីឡា​ស្នូកឃ័រ​ផ្នែក​នារី​។​

​ជា​លើក​ទី​១​សម្រាប់​អ្នក​នាង​ ស្រួ​ង​ ភា​វី​ ចូលរួម​ប្រកួត​កីឡា​ស្នូកឃ័រ​តំណាង​ឱ្យ​កម្ពុជា​ ចាប់តាំងពី​កម្ពុជា​បង្កើត​សហព័ន្ធ​កីឡា​ស្នូកឃ័រ​ និង​ប៊ី​យ៉ា​ជា​ថ្លូ​វ​ការ​កាលពី​ដើមឆ្នាំ​ ២០១៨​នេះ​។​

​កីឡាការិនី​ ស្រួ​ង​ ភា​វី​ ដែល​ជា​អ្នកលេង​កីឡា​ស្នូកឃ័រ​ ឬ​កីឡា​ប៊ី​យ៉ា​ លំដាប់​ពិភពលោក​ មានស្រុក​កំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ​ ប៉ុន្តែ​នាង​រស់នៅ​ជាមួយ​ស្វាមី​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​។​

​កីឡាការិនី​ស្នូកឃ័រ​លំដាប់​ពិភពលោក​រូប​នេះ​ធ្លាប់​ឈ្នះ​ជើងឯក​នៅ​កូរ៉េ​ខាង​ត្បួ​ង​ និង​ជើងឯក​រង​ពិភពលោក​នៅ​សហរដ្ឋអាមេរិក​ឆ្នាំ​ ២០១៥​និង​ឈ្នះ​មេ​ដាស​មាស​យ៉ាងតិច​១២​គ្រឿង​៕

ព័ត៌មានទាក់ទង

ប្រវត្តិសាស្ត្រ៖ស្ដេចខ្មែរអង្គម៉ីត្រូវបានអាណ្ណាមចាប់ធ្វើជាចំណាប់ខ្មាំងតែព្រះអង្គជាសេ្ដចហ៊ានបោះបង់ការគ្រងរាជ្យ

នៅឆ្នាំបន្ទាប់ពេលដែលព្រះរាជាអង្គច័ន្ទសុគតទៅ  [...]

ដើមទុន ១ពាន់ដុល្លារ បានធ្វើឱ្យស្ត្រីម្នាក់នៅខេត្តកំពតក្លាយជាថៅកែលក់សំភារៈបង្គន់!

ជីវៈព័ត៌មាន ៖ មានមនុស្សប៉ុន្មាននាក់ ដែលគិតថា [...]

ឆ្នាំ​២០១៨​ សិស្ស​ស្រី​នៅ​តែ​ប្រឡង​បា​កក់​ឌុ​ប​ជាប់​ ច្រើន​ជាង​សិស្ស​ប្រុស​ រហូត​ដល់​ ៦៨​ភាគរយ​

លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត