loader

៩ខែដើមឆ្នំា២០១៧ទេសចរជប៉ុនចូលមកកម្ពុជាជិត១៥ម៉ឺននាក់

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានលើកទ្បើងថាគិតត្រឹមរយៈពេល ៩ ខែដើមឆ្នំា២០១៧នេះ ទេសចរជប៉ុនដែលបានចូលមកកំសាន្តនៅក្នុងប្រទេសកម្ពុជាមានជាង ១៤ម៉ឺន ៦ពាន់នាក់ ខណៈទេសចរអន្តរជាតិសរុបមានជាង៣លាន៩សែននាក់។ ការថ្លែងនេះធ្វើទ្បើងក្នុងពិធីបើកពិព័ណ៍ទេសចរណ៍ជប៉ុនលើកទី០១ នៅផ្សារទំនើបអ៊ីអនម៉ល។

ពិធីបើកពិព័ណ៍ទេសចរណ៍ជប៉ុនលើកទី០១ នៅផ្សារទំ នើប អ៊ីអនម៉ល

វិស័យទេសចរណ៍កម្ពុជាដែលជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថាជា «មាសបៃតង» ហើយបាននឹងកំ ពុងបោះជំហានរីកចម្រើនជាលំដាប់ដោយរក្សាបាននូវកំណើនភ្ញៀវទេសចរជារៀងរាល់ឆ្នំា។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកទ្បើងថា កម្ពុជា-ជប៉ុន គឺជាមិត្តមិនអាចកាត់ផ្តាច់ពីការបង្កើន ការតភ្ជាប់ និងការសម្រួលការធ្វើដំណើររវាងប្រទេសទំាងពីរបាននោះទេ។ តាមរយៈទំនាក់ទំនងនេះទើបធ្វើឱ្យកំណើរទេសចរជប៉ុនកាន់តែមានច្រើនថែមទៀតចូលមកទស្សនានៅក្នុងប្រទេសកម្ពុជា។

លោកថោង ខុន បន្តថាវិស័យទេសចរបានរក្សានូវកំណើនភ្ញៀវទេសចរជារៀងរាល់ឆ្នំា ដែលបានរួមចំណែកប្រមាណ១២% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារដោយផ្ទាល់ប្រមាណជាង៦២ម៉ឺននាក់ និងដោយប្រយោលរាប់សិបម៉ឺននាក់ទៀត។

រដ្ឋមន្រ្តីរូបនេះសង្កត់ធ្ងន់ថាគិតត្រឹមរយៈពេល ៩ខែដើមឆ្នំា២០១៧នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិគួរឱ្យកត់សម្គាល់។

ថោង ខុន «៩ខែដើមឆ្នំា២០១៧នេះយើងទទួលបានទេសចរអន្តរជាតិចំនួន៣លាន ៩ សែននាក់ ក្នុងកំណើន ១១,៥ % ក្នុងនោះទេសចរជប៉ុនមានចំនួនជាង១៤ម៉ឺននាក់៦ពាន់នាក់ក្នុងកំណើន៦,៨%»។

ឆ្លើយតបនឹងកំណើនយ៉ាងគំហុកនេះ លោក ថោង ខុន អះអាងថាគឺត្រូវទាមទារការគិតគូរ និងគ្រប់គ្រងដោយហ្មត់ចត់ ពិសេសត្រូវមានការអភិវឌ្ឍ និងគ្រប់គ្រងទេសចរណ៍ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

ជុំវិញរឿងនេះ ឯកអគ្គរាជទូតជប៉ុប្រចំាកម្ពុជា លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានថ្លែងសុន្ទរកថា ជាភាសាខ្មែរថា ការបើកពិព័ណ៍ទេសចរណ៍ជប៉ុនលើកដំបូងនៅកម្ពុជានេះនឹងធ្វើឱ្យប្រទេសទំាងពីរកាន់តែមានទំនាក់ទំនងល្អជាមួយគ្នាបន្ថែមទៀតតាមរយៈការបង្ហាញពីប្រពៃណីវប្ប ធម៌របស់ប្រទេសជប៉ុន។

ការណ៍នេះលោក ហូរីណូអ៊ុជិអះអាងថាទេសចរកម្ពុជាបានទៅទស្សនានៅប្រទេសជប៉ុនមានចំនួនច្រើនគួរឱ្យកត់សម្គាល់។លោក ហូរី ណូអ៊ុជិ ហ៊ីដេហ៊ីសា «ជារៀងរាល់ឆ្នំាមានភ្ញៀវទេសចរជប៉ុនប្រមាន២សែននាក់កម្ពុជា។ ចំណែកភ្ញៀវទេសចរកម្ពុជាទៅទស្សនាប្រទេសជប៉ុនក៏មានការកើនទ្បើងពី៣ពាន់នាក់នៅឆ្នំា២០១០ រហូតដល់ ១២០០០នាក់នៅឆ្នំា២០១៦»។

ជប៉ុនជាដៃគូវិនិយោគពាណជិជ្ជកម្ម និងជាម្ចាស់ជំនួយដ៏ធំមួយសម្រាប់កម្ពុជា។ នៅក្នុងឆ្នំា២០១៦កន្លងមកវិនិយោគទុនជប៉ុននៅកម្ពុជាបានកើនទ្បើងដល់ចំនួនជាង ៨០០លានដុល្លារ។

គួររំលឹកថា នៅឆ្នំា២០១៦ កម្ពុជាទទួលបានទេសចរណ៍អន្តរជាតិជាង៥លាននាក់ ក្នុងកំណើន៥% ក្នុងនោះទេសចរជប៉ុនមានចំនួនជាង ១៩ម៉ឺននាក់។ តាមការព្យារករណ៍កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥លាន ៦ លាននាក់នៅឆ្នំា២០១៧នេះ  និងប្រ មាណ ៧លាននាក់នៅឆ្នំា២០២០។ត្រង់ចំនុចនេះកម្ពុជានឹងខិតខំឱ្យទេសចរជប៉ុនចូលមកទស្សនៅកម្ពុជាឱ្យបាន៣០ម៉ឺននាក់ក្នុងកំណើន២ខ្ទង់ក្នុងឆ្នំា២០២០៕

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ចៅសង្កាត់​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ត្រូវ​បាន​រា​រាំង​និង​ដក​យក​ត្រា​បន្ទាប់​ពី​បក្ស​នេះ​ត្រូវ​បាន​រំលាយ​

ចៅសង្កាត់​អូ​ចារ​និង​ចៅសង្កាត់​ទួល​តា​ឯកនៃ​គណ[...]

​អង្គការ​ការពារ​អ្នកកាសែត​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ី​សេរី​

ភ្នំពេញ៖​គណៈកម្មាធិការ​ការពារ​អ្នក​សារព័ត៌មាន[...]

អាមេរិកប្រកាសលែងផ្តល់ជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជាឆ្នាំ២០១៨

ក្រុងភ្នំពេញ៖ សហរដ្ឋអាមេរិកបានប្រកាសនៅក្នុងសេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត