loader

ឯកអគ្គរដ្ឋទូតEUថាGDPពលរដ្ឋកម្ពុជានៅទាបគឺកម្ពុជាគួរខំការពារប្រព័ន្ធអនុគ្រោះពន្ធEBA(មានសំឡេង)

ភ្នំពេញ៖សភាសហភាពអឺរ៉ុប និងគណៈកម្មការអឺរ៉ុបបានដាក់ឱ្យដំណើរការហើយនៃនីតិវិធីនៃការដកហូតប្រព័ន្ធអនុគ្រោះពន្ធEBA ពីកម្ពុជា ដែលគេរំពឹងថា នឹងចូលជាធរមាននៅដើមឆ្នាំ ២០១៩។បើករណីនេះកើតមាន គឺកម្ពុជាត្រូវជាប់កាតព្វកិច្ចបង់ពន្ធសម្រាប់នាំទំនិញចូលទីផ្សាអឺរ៉ុបយ៉ាងតិច ៧០០លានដុល្លារក្នុងមួយឆ្នាំៗ។ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា សង្ឃឹមថា កម្ពុជានឹងមិនជួបករណីទេ បើកម្ពុជាមានការគោរពសិទិ្ធមនុស្សល្អប្រសើរឡើងវិញ។

នៅក្នុងកម្មវិធីសហភាពអឺរ៉ុបក្នុងកិច្ចអភិវឌ្ឍ ដោយពិភាក្សាលើប្រធានបទខួប ៧០ឆ្នាំនៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស រៀបចំឡើងដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី៧ធ្នូឆ្នាំ២០១៨ ដែល លោកច្សច អេដហ្គា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ជាវាគ្មិននៃកម្មវិធី លោកបានផ្ដល់ជាអនុសាសន៍ថា ផលិតផលសរុប ឬ GDP របស់ប្រជាជនកម្ពុជានៅទាបនៅឡើយទេដែលជាការល្អប្រសើរឡើង គឺកម្ពុជាគួរខំការពារប្រព័ន្ធការអនុគ្រោះពន្ធEBA បានបន្ត១០ឆ្នាំទៀត។

លោកបានសង្កត់ធ្ងន់ថាដើម្បីបន្តបាននូវប្រព័ន្ធEBA គឺកត្តាសំខាន់ត្រូវលើកស្ទួយសិទ្ធិមនុស្ស។

សូមស្ដាប់ប្រសាសន៍របស់ លោក​ ច្សច អេដហ្គា តាមរយៈអ្នកបកប្រែភាសាដូចតទៅ៖ 

តែលោកអោយដឹងថា ដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធនេះ គឺសហភាពអឺរ៉ុប កំពុងដំណើរនីតិវិធីនៅឡើយ។

សូមស្ដាប់ប្រសាសន៍របស់ លោក​ ច្សច អេដហ្គា៖

ទាំងមន្ត្រីជាន់ខ្ពស់កម្ពុជា និងសម្ដេចនាយករដ្ឋមន្ត្រីពេលខ្លះ បានអះអាងថា ដោយសារសេដ្ឋកិច្ចនិងផលិតផលសរុប របស់ព លរដ្ឋកម្ពុជា មានការកើនឡើង គឺករណីការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ EBAនេះ ហាក់លែងសូវមានទំងន់ទៀតហើយ។ តែក្រោយមកនិយាយថា ការដែលសហភាពអឺរ៉ុបដាក់វិធានការបែបនេះគឺជាការធ្វើតាមក្រុមគណបក្សប្រឆាំង។

គេនៅចាំបានថា នៅខាងក្រៅកិច្ច អាស៊ី-អឺរ៉ុប កាលពីថ្មីៗនេះ សម្ដេច ហ៊ុន សែន បានស្នើដោយផ្ទាល់ទៅលោកស្រី ប្រមុខការទូតអឺរ៉ុប ដោយសុំឱ្យលោកស្រីពិចារណា ករណីនេះឡើងវិញ។ តែការស្នើនេះ មិនទទួលបានលទ្ធផលជាវិជ្ជមាននោះទេហើយនៅពេល ត្រឡប់មកវិញ សម្ដេចហ៊ុនសែន បានថ្លែងជាសាធារណៈនៅចំពោះមុខកម្មករកម្មការិនីថា ប្រទេសណាក៏ដោយ អោយតែសេដ្ឋកិច្ចហក់ឡើងខ្ពស់ឡើងៗ គឺប្រព័ន្ធអនុគ្រោះពន្ធក៏គេត្រូវពិនិត្យឡើងវិញដែរ។

លោកផៃស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ក្នុងបទសម្ភាសជាមួយវិទ្យុស្រីថាករណីនេះ កម្ពុជាក៏សម្របសម្រួលដែរ។ យ៉ាងណាលោកអះអាងថាកម្ពុជាជារដ្ឋអធិបតេយ្យដែលមិនចង់ឃើញ បរទេសណាមកជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេ។

សូមស្ដាប់ប្រសាសន៍របស់ លោក ផៃ ស៊ីផាន៖

ខណៈកម្ពុជា បញ្ជូនប្រតិភូទៅបញ្ចុះបញ្ជូលឱ្យសហភាពអឺរ៉ុប ដកថយវិញការដកប្រព័ន្ធអនុគ្រោះពន្ធ គេសង្កេតឃើញ ស្ថាប័នអឺរ៉ុប មួយចំនួន​ហាក់ពន្លឿននីតិវិធីដំណើរដកការអនុគ្រោះពន្ធ។ ករណីនេះ សមាគមរោងចក្រកាត់ដេរកម្ពុជា និងសហជីពមួយចំនួនដែលមានន្និនាការទៅរដ្ឋាភិបាល បានចេញសេចក្ដីថ្លែងការណ៍ទទូចឱ្យ សហភាពអឺរ៉ុបព្យួរ នីតិវីធីនេះវិញ ដោយសារតែអាចធ្វើឱ្យប៉ះពាល់ពលរដ្ឋខ្មែរជិត២លាននាក់ ដែលទទួលបានផលប្រយោជន៍ពីវិស័យកាត់ដេររងគ្រោះហើយ ស្រ្តីខ្មែរជាកម្មករ កជាង៧០ម៉ឺននាក់ក៏អាចរងផលប៉ះពាល់ដែរ។

អឺរ៉ុប ជាទីផ្សារធំជាគេ នៃការនាំចូល ផលិតផលវិស័យវាយនភ័ណ្ឌ ស្ករស អង្ករ និងកង់ ពីកម្ពជា។ កម្ពុជា បានទទួលប្រព័ន្ធអនុគ្រោះពន្ធEBA ដោយសារកម្ពុជា ត្រូវបានចាត់ទុកជាប្រទេសក្រីក្រ ទើប ងើបពីសង្រ្គាម និងជាប្រទេសចាប់ផ្ដើម ឱ្យមានរបបប្រជាធិបតេយ្យ សេរីពងហុបក្ស តាមរយៈកិច្ចព្រមព្រៀង សន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១។ បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ប្រព័ន្ធអនុគ្រោះពន្ធEBA របស់សហភាពអឺរ៉ុបបានធ្វើកម្ពុជារួចពន្ធនាំចូលទីផ្សារអឺរ៉ុបជាង ៦៧៦លានដុលា្លរ នៅត្រឹមឆ្នាំ ២០១៧៕

អត្ថបទ៖លោក នួន បូរិន្ទ

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អាមេរិកនឹងចំណាយថវិកាពាន់លានដុល្លារជួយពលរដ្ឋម៉ិចស៊ីកូមានមុខរបរក្នុងប្រទេស

សហរដ្ឋអាមេរិកកំពុងតែពិនិត្យការប្ដេជ្ញារបស់ខ្ល[...]

នាយករដ្ឋមន្ត្រីប៊ែលហ្សិក​ថ្វាយសុំព្រះមហាក្សត្ររាជានុញ្ញតឱ្យខ្លួនលាលែងពីតំណែង

នាយករដ្ឋមន្ត្រីនៃប្រទេសប៊ែលហ្សិក លោក Charles [...]

ស្ត្រីនាយករដ្ឋមន្ត្រីបង់ក្លាដេសសន្យាបង្កើនបា្រក់ចំណូលជាតិខ្ពស់ថែមទៀតបើឈ្នះការបោះឆ្នោតជាថ្មីទៀត

លោកស្រី Sheikh Hasina ប្រធានគណបក្សសម្ព័ន្ធអាវ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត