loader

ឯកអគ្គរដ្ឋទូតអាមេរិកនឹងចាប់ផ្ដើមវាយប្រហាររបបម៉ាឌូរ៉ូនៅUN

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោកស្រី Nikki Haley នឹងចាប់ផ្ដើមវាយប្រហាររបបរបស់លោកប្រធានាធិបតីវេណេហ្ស៊ូអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ នៅឯអង្គការសហប្រជាជាតិ បន្ទាប់ពីលោកស្រីចុះទៅត្រួតពិនិត្យស្ថានភាពជនភៀសខ្លួននៅវេណេហ្ស៊ូអេឡាកំពុងជ្រកកោននៅប្រទេស កូឡុំប៊ី។

លោកស្រី Nikki Haley គឺជាឯកអគ្គរដ្ឋទូតអានេរិកប្រចាំអង្គការសហប្រជាជាតិ ។លោកស្រីធ្លាប់វាយប្រហាររបបលោក​ម៉ាឌូរ៉ូ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីឆ្នាំទៅមិញ។

តាមកាសែត The Washington Post ជាថ្មីម្ដងទៀត លោកស្រីបានហៅ លោក ម៉ាឌូរ៉ូ ថា កំពុងដឹកនាំប្រទេសទៅរកគ្រោះមហន្ដរាយយ៉ាងធ្ងន់ធ្ងរដោយសារតែសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងតែឈានទៅរកការរលំរលាយ។

លោកស្រីឯកអគ្គរដ្ឋទូតបានប្រកាសថា សហរដ្ឋអាមេរិកបានបន្ថែមជំនួយគិតជាថវិកា ៩លានដុល្លារ តាមរយៈលោកស្រី សម្រាប់ជនភៀសខ្លួនដែលនាំអោយជំនួយកើនឡើង ៦០លានដុល្លារ ។

លោកស្រីបាននិយាយថា ជំនួយទាំងនេះ មានដូចជា ទឹកស្អាត ថ្នាំពេទ្យ និងស្បៀង ។

លោកស្រីបានសន្យាថា នៅពេលលោកស្រីមកកាន់អង្គការសហប្រជាជាតិលោកស្រីនឹងលើកឡើងអំពីការរំលោភសិទ្ធិមនុស្សនៅក្រោមការដឹកនាំរបស់ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ។

គេរំពឹងថា លោកស្រី Nikki Haley នឹងជម្រុញអោយមានរបៀបវារៈមួយ និយាយពីការធ្លាក់ចុះសិទ្ធិមនុស្ស និងប្រជាធិបតេយ្យក្រោមការដឹកនាំរបស់លោក ម៉ាឌូរ៉ូ នៅឯមហាសន្និបាតលើកទី ៧៣ នៅអង្គការសហប្រជាជាតិដែលនឹងចាប់ធ្វើឡើងនៅពាក់កណ្ដាលខែកញ្ញាខាងមុខនេះ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ចិននិងម៉ាឡេស៊ីយល់ចិត្តគ្នាឡើងវិញតាមរយៈទស្សនកិច្ចរបស់លោកមហាធា

តាមរយៈទស្សនកិច្ចជាផ្លូវការធ្វើឡើងដោយនាយករដ្ឋម[...]

សមាជិកការិយាល័យនយោបាយបក្សវៀតណាមម្នាក់ប្រឈមនឹងការដាក់ទោសទណ្ឌ

ក្រុងហូជីមិញ៖ អនុប្រធានគណៈកម្មាធិការបក្សក្រុង[...]

លោក Imran Khan ឈ្នះឆ្នោតក្លាយជានាយករដ្ឋមន្រ្តីប្រទេសប៉ាគីស្ថាន

ក្រុងអីស្លាម៉ាបាត់)៖  សភានៃប្រទេសប៉ាគីស្ថានបា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត