loader

អ្នកស្លាប់ដោយទឹកជំនន់នៅជប៉ុន កើនឡើង ១២៦នាក់

អ្នកស្លាប់បានកើនឡើង ១២៦នាក់ ខណៈ​រាប់សិប​នាក់​ទៀត ត្រូវ​បាន​រាយការណ៍​ថា កំពុង​បាត់​ខ្លួន​ ហើយជាង ២លាននាក់ទៀតរងគ្រោះដោយសារ​​ភ្លៀង​ដ៏​ជោគ​ជាំ​នៅ​ភាគ​ខាង​លិច​​ប្រទេស​ជប៉ុន​ដែលផ្ទុះឡើងកាល​ពី​ថ្ងៃសៅរទី៧កក្កដា ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទូរទស្សន៍ជប៉ុន BBC Newsដែលចុះផ្សាយនៅថ្ងៃអង្គារ ទី១០ កក្កដានេះ។

BBC News បាន​រាយការណ៍​ថា អាជ្ញាធរប្រទេស​ជប៉ុន​បាន​ចេញ​បញ្ជា​ឲ្យ​ពលរដ្ឋជាង ៤លាននាក់ ចេញ​ពីតំបន់​មួយ​ចំនួន​នៅ​ទីក្រុង​ឃ្យូតូ ខណៈ​ទីក្រុង​បុរាណ​មួយ​នេះ​រង​ភ្លៀង​ធ្លាក់​​ជោគ​ជាំ​ចាប់​តាំង​ពី​ថ្ងៃព្រហស្បតិ៍​សប្ដាហ៍មុនដែល​បង្ក​ឲ្យ​បាក់​ដី និង​ទឹក​ជំនន់​លិច​ផ្ទះ​សម្បែង ហើយ​ហូរ​កួច​យក​រថយន្ត​រាប់​ម៉ឺន​គ្រឿង។

ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុនបាន​ចេញ​សេចក្ដី​ប្រកាស​ព្រមាន​អំពី​ជំនន់​ទឹក​ភ្លៀង​ និង​ការ​រអិល​បាក់​ដី​ដ៏​អាក្រក់​បំផុត​ដែល​មិន​ធ្លាប់​កើត​មាន​នៅ​ក្នុង​រយៈ​ពេល ៥០​ឆ្នាំ​មក​នេះ។

ចាប់តាំងពីរដូវភ្លៀងចាប់ធ្លាក់ យ៉ាងតិចទីក្រុង ចំនួន៩៣ នៅប្រទេសជប៉ុនបានជន់លិច ។

នាយករដ្ឋមន្ត្រីជប៉ុន បានប្រាប់អ្នកសារព័ត៌មានថា ស្ថានភាពទឹកជំនន់នៅឆ្នាំនេះ មានសភាពអាក្រក់ខ្លាំងណាស់បើធៀបនឹងឆ្នាំកន្លងមក។ លោកបានសម្រេចលុបចោលការធ្វើដំណើរទៅបរទេស ដោយសារតែ ហេតុការណ៍នេះ។ កាល​ពី​ខែ ​សីហា ​ឆ្នាំ២០១៤ ជំនន់​ទឹក​ភ្លៀង​ដ៏​អាក្រក់​ដូចនេះដែរ ​បាន​កើត​ឡើងនៅ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា ​ ដោយ​សម្លាប់​មនុស្ស ៧៧​នាក់ បង្ក​ឲ្យ​បាក់​ដី និង​បំផ្លាញ​ផ្ទះ​សម្បែងរបស់ប្រជាជន យ៉ាងច្រើន៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ចិនលេងល្បែងសងសឹងប្រឆាំងនឹងកាណាដា

ចិនលេងល្បែងសងសឹងប្រឆាំងនឹងកាណាដា

ថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩

គេហទំព័រព័ត៌មាន Business insider  បញ្ចេញព័ត៌ម[...]

វិភាគ៖ហេតុអ្វីលោក ម៉ាដូរ៉ូ ចាប់ឃុំខ្លួនមេដឹកនាំបក្សប្រឆាំងឃុំតែមួយម៉ោងហើយដោះលែងវិញភ្លាម?

មេដឹកនាំគណបក្សប្រឆាំងនិង ជាអតីតប្រធានរដ្ឋសភាល[...]

ចិនកាត់ទោសពលរដ្ឋកាណាដាម្នាក់ដោយទោសប្រហារជីវិតករណីគ្រឿងញៀន

តុលាការមួយនៃប្រទេសចិន កាលពីថ្ងៃចន្ទទី១៤ មករា [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត