loader

អ្នកស្លាប់ដោយទឹកជំនន់នៅជប៉ុនកើនឡើងជិត ២០០នាក់

អ្នកស្លាប់បានកើនឡើងដល់ ១៩៩ នាក់ ខណៈ​រាប់សិប​នាក់​ទៀត ត្រូវ​បាន​រាយការណ៍​ថា កំពុង​បាត់​ខ្លួន​ ហើយ ជាង២លាននាក់ រងគ្រោះដោយសារ​​ភ្លៀង​ដ៏​ជោគ​ជាំ​នៅ​ភាគ​ខាង​លិច​​ប្រទេស​ជប៉ុន​ដែលផ្ទុះឡើងតាំង​ពី​ថ្ងៃសៅរទី៧កក្កដា ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​បណ្តាញផ្សាយព័ត៌មាន Channel NewsAsia ចុះផ្សាយនៅថ្ងៃអង្គារទី១០កក្កដានេះ។

​បណ្តាញផ្សាយព័ត៌មាននេះ បានរាយការណ៍​ថា នាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូអាបេ បានចុះទៅ តំបន់រងគ្រោះខ្លាំងបំផុត នៅបណ្តាខេត្តភាគខាងលិច ប្រទេសជប៉ុន ហើយលោកនឹងចុះទៅទីតាំងដែល ប្រជាជនរងគ្រោះឬងាយរងគ្រោះបំផុត។ យ៉ាងណាក៏ដោយ លោក ស៊ីន ហ្សូអាបេ បានធ្វើការលុបចោល ជើងយន្តហោះ៤ ដែលលោកបំរុងនឹងទៅជួបប្រជុំនៅឯក្រៅប្រទេស ដើម្បីយកពេលមកដោះស្រាយបញ្ហាក្នុងប្រទេស។

អាជ្ញាធរ​ជប៉ុន​បាន​ចេញ​បញ្ជា​ឲ្យ​ពលរដ្ឋជាង ៤លាននាក់ ចេញ​ពីតំបន់​មួយ​ចំនួន​នៅ​ទីក្រុង​ឃ្យូតូ ខណៈ​ទីក្រុង​បុរាណ​មួយ​នេះ ​រង​ភ្លៀង​ធ្លាក់​​ជោគ​ជាំ​ចាប់​តាំង​ពី​ថ្ងៃព្រហស្បតិ៍​សប្ដាហ៍មកនេះ ដែល​បង្ក​ឲ្យ​បាក់​ដី និង​ទឹក​ជំនន់​លិច​ផ្ទះ​សម្បែង ហើយ​ហូរ​កួច​យក​រថយន្ត​រាប់​ម៉ឺន​គ្រឿង។

ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន បាន​ចេញ​សេចក្ដី​ប្រកាស​ព្រមាន​អំពី​ជំនន់​ទឹក​ភ្លៀង​ និង​ការ​រអិល​បាក់​ដី​ដ៏​អាក្រក់​បំផុត​ដែល​មិន​ធ្លាប់​កើត​មាន​នៅ​ក្នុង​រយៈ​ពេល ៥០​ឆ្នាំ​មក​នេះ។

ចាប់តាំងពីរដូវភ្លើងចាប់ធ្លាក់មក យ៉ាងតិចទីក្រុង ចំនួន៩៣ក្រុង បានជនលិច។

នាយករដ្ឋមន្ត្រីជប៉ុនបានប្រាប់អ្នកសារព័ត៌មានថា ស្ថានភាពទឹកជំនន់នៅឆ្នាំនេះ មានសភាពអាក្រក់ខ្លាំងណាស់ បើធៀបនឹងឆ្នាំកន្លងមក។ លោកបានសម្រេចលុបចោលការធ្វើដំណើរទៅបរទេស ដោយសារតែ ហេតុការណ៍នេះ។

កាល​ពី​ខែ​សីហា ​ឆ្នាំ២០១៤ ជំនន់​ទឹក​ភ្លៀង​ដ៏​អាក្រក់​ដូចនេះដែរ​បាន​កើត​ឡើងនៅ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា ​ ដោយ​បាន​សម្លាប់​មនុស្ស ៧៧​នាក់ បង្ក​ឲ្យ​បាក់​ដី និង​បំផ្លាញ​ផ្ទះ​សម្បែងរបស់ប្រជាជនយ៉ាងច្រើន៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អង្គការ អ៊ី អេស ស៊ី-បូដាកម្ពុជា បេ្តជ្ញាផ្តល់សេវាប្រព័ន្ធប្រព្រឹត្តិកម្មទឹកសម្អុយទូទាំងប្រទេស

ភ្នំពេញ៖ ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ព[...]

ក្រសួងបរិស្ថានបង្ក្រាបពលរដ្ឋទន្ទ្រានកាន់កាប់ដីនៅតំបន់ការពារធម្មជាតិ

ភ្នំពេញ៖ ក្រសួងបរិស្ថានបានបង្ក្រាបការទន្ទ្រាន[...]

ប្រធានគ.ជ.បសង្ឃឹមថា ការបោះឆ្នោតក្រោយៗទៀតកាន់តែប្រសើរ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត