loader

អ្នកសារព័ត៌មានជាប់ឃុំម្នាក់នៅកម្ពុជាទទួលបានពានរង្វាន់សេរីភាពបញ្ចេញមតិពីDWអាល្លឺម៉ង់

នៅកម្ពុជា ឆ្នាំ២០២០នេះ មានអ្នកសារព័ត៌មានជាប់ឃុំម្នាក់ករណីបង្ហោះមួយផ្នែកឡើងវិញនូវប្រសាសន៍នាយករដ្ឋមន្រ្ដីត្រូវបានទទួលពានរង្វាន់សេរីភាពបញ្ចេញមតិពីបណ្ដាញផ្សព្វផ្សាយអាល្លឺម៉ង់DW។

ពានរង្វាន់សេរីភាពបញ្ចេញមតិរបស់បណ្ដាញផ្សព្វផ្សាយ ជាអន្ដរជាតិរបស់អាល្លឺម៉ង់មួយឈ្មោះថាDWដែលទទួលបានជំនួយពីរដ្ឋាភិបាលអាល្លឺម៉ង់ផ្ទាល់ក្នុងមួយឆ្នាំៗបានសម្រិតសម្រាំងប្រគល់ពានរង្វាន់សេរីភាពបញ្ចេញមតិជូនដល់អ្នកសារព័ត៌មានក្លាហាននៅទូទាំងពិភពលោកដែលរងគ្រោះព្រោះតែសេចក្ដីរាយការណ៍របស់ខ្លួន។សម្រាប់ឆ្នាំ២០២០នេះគឹលោកសុវណ្ណរិទ្ធីគឺជាអ្នកសារព័ត៌មាននៅកម្ពុជានៃគេហទំព័រTVFB ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងការឃុំខ្លួននៅឡើយត្រូវបានDW ផ្ដល់ជូនពានរង្វាន់នេះ។

ប្រធានអង្គការDWលោក Peter Limbourg ថ្លែងថាពានរង្វាន់សេរីភាពសារព័ត៌មានឆ្នាំ២០២០គឺប្រគល់ជូនអ្នកសារព័ត៌មានក្លាហានទាំងអស់ទូទាំងពិភពលោកដែលបានកំពុងរងគ្រោះដោយសារតែការគាបងសង្កត់សេរីភាពពួកគេព្រោះតែរបាយការណ៍ទាក់ទិននឹងការរាតត្បាតជាសកលនៃជំងឺកូវីដ១៩។

ដោយបានដឹងហើយថាឆ្នាំ២០២០នេះ ពិភពលោកជួបនូវវិបត្តិសុខាភិបាលដោយជំងឺអាសន្នរោគកូវីដ១៩ DWបានជម្រាបនូវកិត្តិយសអ្នកសារព័ត៌មាន១៧រូបមកពី១៤ប្រទេសដែលស័ក្កសមនឹងពានរង្វាន់នេះអំឡុងពេលនេះ។

ក្នុងនោះនៅទ្វីបអឺរ៉ុបមានអ្នកសារព័ត៌មានប្រាំនាក់ដែលទទួលបានពានរង្វាន់នេះគឺ មកពីស៊ែប៊ី ស្លូវវ៉ានៀ​ បេឡារ៉ូស រុស្ស៊ី ។ចំណែកនៅទ្វីបអាមេរិកខាងជើងបានទៅកាន់អ្នកកាសែតមកពីវេណេហ្សូអេឡា ។នៅមជ្ឈឹមបូព៌ាមានតែប្រទេសអ៊ីរ៉ង់ទេដែលDWដៅថាធ្វើទុក្ខបុកម្នេញអ្នកសារព័ត៌មានខ្លាំងករណីកូវីដ១៩។ នៅឯទ្វីបអាហ្វិ្រកឯណោះវិញប្រទេសហ្ស៊ីមបាវ៉េ និង​អ៊ូហា្កន់មានអ្នកកាសែតពីរនាក់ទទួលបានពានរង្វាន់នេះ។ប្រទេសតួកគីណោះមានអ្នកកាសែតពីរនាក់ត្រូវបានតម្កើងជាអ្នកសារព័ត៌មានជ័យលាភីសេរីភាព។សម្រាប់អាស៊ីអ្នកកាសែតនៅចរដេន ឥណ្ឌា ហ្វីលីពីន មួយប្រទេសមួយនាក់មានអ្នកឯកសែតលេចធ្លោទទួលបានពានរង្វាន់នេះឯនៅប្រទេសចិនមានអ្នកកាសែតបីនាក់បានបាត់ខ្លួនទទួលបានពានរង្វាន់នេះដែរ។ ចំពោះប្រទេសដែនគោកអាស៊ីអាគ្នេយ៍ ការយកព័ត៌មានពីកូវីដ១៩បានបណ្ដាលឱ្យអ្នកសារព័ត៌មាននៃគេហទំព័រTVFBលោក សុវណ្ណរិទ្ធីត្រូវបានចាប់ខ្លួននៅថ្ងៃទី០៧មេសាដោយចោទថាបង្ហោះព័ត៌មានញុះញង់បង្កឱ្យមានភាពវឹកវរដល់សង្គម។ ពោលនៅយប់ថ្ងៃទី០៧មេសា លោកបានស្រង់សម្ដីលោកនាយករដ្ឋមន្រ្ដីមួយផ្នែកតូចមកបង្ហោះថារដ្ឋាភិបាលមិនមានលទ្ធភាពជួយអ្នករត់ម៉ូតូឌុបដែលក្ស័យធននោះទេ។មុនលោកត្រូវបានចោទប្រកាន់ក្រសួងព័ត៌មានបានដកអាជ្ញាប័ណ្ណTVFBដែលលោកសុវណ្ណរិទ្ធីក្នុងពេលនេះកំពុងស្ថិតក្នុងការឃុំខ្លួនបណ្ដោះអាសន្នហើយប្រឈមនឹងទោសពន្ធនាគារដល់ទៅ២ឆ្នាំ។

ទាក់ទិននឹងពានរង្វាន់សេរីភាពបានទៅកាន់លោកសុវណ្ណរិទ្ធីនេះ នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី បានសម្ដែងមតិអបអរសាទរដល់លោកសុវណ្ណរិទ្ធីដែលទទួលបានពានរង្វាន់ប្រភេទនេះទោះអាជ្ញាធរកម្ពុជាចាប់ចោទលោកសុវណ្ណរិទ្ធីមិនគោរពវិជ្ជាជីវៈការងារក៏ដោយក្ដី។លោកណុបវីថាអ្នកសារព័ត៌មានគប្បីត្រូវបានលើកកម្ពស់៖

សំឡេង

នាយកCambojaមិនគិតថាបរិបទដែលលោកសុវណ្ណរឹទ្ធីស្ថិតក្នុងការឃុំខ្លួនបណ្ដោះអាសន្ននៅឡើយ ធ្វើឱ្យការប្រគល់ពានរង្វាន់ពីបរទេសក្លាយជាការដាក់បន្ទុកលោកនោះទេ។ លោកណុបវី ទទូចឱ្យរដ្ឋាភិបាលជួយលើកទឹកចិត្តក៏ដូចជាលើកកម្ពស់កិច្ចការងារអ្នកសារព័ត៌មាន ក៏ដូចជាអង្គការសង្គមស៊ីវិលដទៃដោយរូបភាពប្រគល់ពានរង្វាន់សេរីភាពបញ្ចេញមតិនេះដែរ។

សូមជម្រាបថាអ្នកសារព័ត៌មានទាំង១៧រូបនោះគឺមានអ្នកសារព័ត៌មានខ្លះបានបាត់ខ្លួន​ ខ្លះត្រូវបានអាជ្ញាធរចាប់និងឃុំខ្លួន ខ្លះរងការគម្រាមកំហែងព្រោះដែលសុទ្ធសឹងតែមកពីសេចក្ដីរាយការណ៍កូវីដប៉ះពាល់នឹងអាជ្ញាធរជាតិទាំងអស់។សូមជម្រាបថា DW គឺ​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អាល្លឺម៉ង់ ផ្សាយចេញចំនួន ៣០​ភាសាព្រមទាំងចូលរួមបណ្ដុះ​បណ្ដាល​​វិជ្ជា​ជីវៈ​សារព័ត៌មាន​​ដល់​អ្នកសារព័ត៌មាន​នៅ​បណ្ដា​ប្រទេស​ជាច្រើន។DWបានបង្កើតពានរង្វាន់ប្រភេទនេះឡើងតាំងពី ឆ្នាំ២០១៥មកម្ល៉េះ។ពានរង្វាន់នេះប្រគល់ជូនដល់បុគ្គលនិងអ្នកផ្ដួចផ្ដើមទាំងឡាយណាដែលបានបង្ហាញការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងបុព្វហេតុសេរីភាពបញ្ចេញមតិនិងសិទ្ធិមនុស្សតាមរយៈប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសរបស់ពួកគេ។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សមាគមចំនួន ៣ របស់ក្រុមថៅកែ រោងចក្រសុំអោយសហភាពអឺរ៉ុប កុំដកប្រព័ន្ធអនុគ្រោះពន្ធEBA

សមាគមចំនួន ៣ របស់ក្រុមថៅកែរោងចក្រនៅកម្ពុជា ស្[...]

កម្ពុជា បន្តចេញលិខិតលើកទី២ តវ៉ារឿងវៀតណាមបោះតង់លើតំបន់ព្រំដែនកម្ពុជា

 ក្រសួងការបរទេស កម្ពុជា បានសម្រេចកោះហៅលោ[...]

សម្ដេចហ៊ុនសែនប្រាប់លោកBrad Adamsឱ្យចេញសេចក្ដីថ្លែង ការណ៍អំពីស្ថានភាពកុបកម្មនៅអាមេរិក

សម្ដេចនាយករដ្ឋមន្រ្ដីហ៊ុនសែនបានថ្លែងដោយចំអកចំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត