loader

អ្នកវិភាគ​៖​ អ្វី​ដែល​ប្រមុខ​ការទូត​កម្ពុជា​ថា​កា​រប​ង្រា្ក​ប​បក្ស​ប្រឆាំង​ជា​បទល្មើស​ធ្ងន់ធ្ងរ​ គឺ​មិន​អាច​ឱ្យ​អន្ដរជាតិ​ស្ងប់​ចិត្តបាន​ទេ​

ភ្នំពេញ​៖​ ថ្មីៗ​នេះ​លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ បាន​លើក​ឡើង​នៅ​ឯ​អង្គការសហប្រជាជាតិ​ថា​ការ​បង្ក្រាប​បក្ស​ប្រឆាំង​កន្លង​មក​ «​គឺ​ដោយសារ​តែ​គណបក្សប្រឆាំង​ ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​»​ ។​

​ករណី​នេះ​ត្រូវ​បាន​អ្នកវិភាគ​ និង​អ្នក​ច្បាប់​យល់​ឃើញ​ ផ្ទុយ​ពី​ការ​ថ្លែង​របស់​តំណាង​កម្ពុជា​។​ ចង់​ដឹង​អ្នកវិភាគ​ និង​អ្នក​ច្បាប់​បកស្រាយ​យ៉ាងណា​នោះ​ ជា​បន្ដ​សូម​អញ្ជើញ​ស្ដាប់​បទ​ស​ ម្រ​ង់​វិភាគ​ របស់​ កញ្ញា​ ជុំ​ ជោគ​ជាតា​ ដូ​តទៅ​៖

លោក ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេស
លោក ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេស

នៅ​ក្នុង​សម័យប្រជុំ​លើក​ទី​៧១​នៃ​មហាសន្និបាត​អង្គការ​សហ​ប្រជា​តិ​ កាលពី​ថ្ងៃ​សៅរ៍​ទី​២៤​កញ្ញា​ រដ្ឋ​ មន្ដ្រី​ក្រសួងការបរទេស​កម្ពុជា​ លោក​ ប្រាក់​ សុ​ខុន​ បាន​ហៅ​ការ​រិះគន់​ពី​អង្គការសហប្រជាជាតិ​ រួម​ទាំង​សហគមន៍​អន្ដរជាតិ​ រឿង​គោរព​លទ្ធិ​ប្រជា​ធិ​បេ​តយ្យ​  ថា​ ជា​ការ​ចោទប្រកាន់​ដែល​យល់​ខុស​  និង​ព្យាយាម​ដាក់​ការ​ស្ដីបន្ទោស​ លើ​រដ្ឋាភិបាល​ ។​

 

​ជាង​នេះ​ លោក​ក៏​បាន​ហៅ​ការ​ស្នើ​សុំ​ពី​សហគមន៍​អន្ដរជាតិ​ ដែល​តម្រូវ​ឱ្យ​ កម្ពុជា​ ទទួលយក​គំរូ​លទ្ធិប្រជាធិបតេយ្យ​   ជា​រឿង​មិន​សម​ហេតុ​ សម​ផល​ និង​មិន​បាន​គិតដល់​ការ​ពិត​ ដែល​គណបក្សប្រឆាំង​កំពុង​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​។​

បើតាមការដកស្រង់មកចុះផ្សាយដោយការសែត Cambodia Daily ​លោក​ ប្រាក់​ សុ​ខុន​ បានលើកឡើងថា៖«​នៅ​ក្នុង​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ យើង​ត្រូវ​បាន​ស្នើ​ឱ្យ​ទទួលយក​គំរូ​លទ្ធិប្រជាធិបតេយ្យ​ល្អ​ឥត​ខ្ចោះ​ ហើយ​នេះ​មិន​បាន​គិតដល់​ការ​ពិត​ដែល​ថា​ ប្រទេស​មួយ​ចំនួន​ ផ្សេង​ទៀត​មាន​វិធីសាស្ដ្រ​ផ្សេង​នោះ​ឡើយ​។​ យើង​តែងតែ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​គណបក្សប្រឆាំង​កំពុង​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​»​។​

​តែ​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ថ្មី​កម្ពុជា​ លោក​ ប្រាក់​ សុ​ខុន​ បាន​វាយបក​លើ​ការ​រិះគន់​របស់​សហគមន៍​អន្ដរជាតិ​ មក​លើ​រដ្ឋាភិបាល​បែប​នេះ​ ។​

​ការ​រិះគន់​ និង​សំណើ​ របស់​សហគមន៍​អន្ដរជាតិ​ ដែល​ត្រូវ​បាន​លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ ច្រានចោល​នៅ​ពេល​នេះ​  ធ្វើ​អោយ​អ្នកវិភាគ​មើលឃើញ​ថា​ ជា​ការ​ឆ្លើយ​ការពារ​រដ្ឋាភិបាល​ ដែល​មិន​អាច​ទៅ​រួច​។​

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ អ្នក​សិក្សា​ពី​គោលនយោបាយ​ការ​បរទេស​ គិត​ថា​តំណាង​កម្ពុជា​ បាន​ថ្លែង​ការពារ​ដូចនេះ​ មិន​សម​ល្មម​ដើម្បី​ការពារ​ខ្លួន​បាន​ទេ​ ។​

​លោក​ ឡុ​ង​ គឹ​ម​ ឃ​ន​ បាន​លើក​ឡើង​ដូចនេះ​៖​ «​ខ្ញុំ​យល់​ថា​ វា​គឺជា​រឿង​ដែល​ពិបាក​និង​យល់​ដែរ​ ហើយ​មែនទែន​ទៅ​ខ្ញុំ​យល់​ថា​ជា​ការ​ឆ្លើយ​ការពារ​រដ្ឋាភិបាល​ ពីព្រោះ​លោក​ជា​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​។​ ប៉ុន្ដែ​ប្រទេស​មួយ​គោរព​លទ្ធិប្រជាធិបតេយ្យ​ មិន​គោរព​លទ្ធិប្រជាធិបតេយ្យ​ គេ​អាច​មើលឃើញ​យ៉ាង​ងាយស្រួល​ ហើយ​អ្នក​ណា​ម្នាក់​មិន​អាច​ចេះ​តែ​និយាយ​យក​ត្រូវ​ ដោយ​ខុស​ពី​ តថភាព​ជាក់ស្ដែង​ នៃ​របប​ និង​ការ​ដឹកនាំ​នៅ​ក្នុង​សង្គម​មួយ​បាន​ទេ​»​។​

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ បាន​លើក​ឡើង​បន្ដ​ថា​ ការ​ឆ្លើយ​ការពារ​ របស់​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ នៅ​ពេល​នេះ​ មិន​បាន​ជួយ​ធ្វើ​អោយ​មាន​ភាព​ប្រសើរ​អ្វី​ដល់​កម្ពុជា​នោះ​ទេ​  ប៉ុន្ដែ​លោក​ថា​រឿង​នេះ​អ្នកនយោបាយ​នៅ​កម្ពុជា​ គួរ​ពិចារណា​ទៅ​លើ​អ្វី​ទៅ​ដែល​ហៅ​ថា​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​។​

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ ៖​ «​ការ​យល់​ឃើញ​របស់​មិត្តភក្ដិ​បរទេស​ គឺជា​ រឿង​ដោយឡែក​មួយ​ ប៉ុន្ដែ​សំខាន់​កម្ពុជា​យើង​គួរ​មើលទៅ​លើ​ពីរ​ចំនុច​។​ មើលទៅ​លើ​ទី​មួយ​.​អោយ​យើង​មានការ​យល់​គ្នា​ក្នុង​ចំណោម​អ្នកនយោបាយ​ ថា​អ្វី​ទៅ​ដែល​ហៅ​ថា​ប្រជាធិបតេយ្យ​។​  ទី​ពីរ​.​នៅ​ពេល​ដែល​យើង​យល់​ឃើញ​ថា​រឿង​ហ្នឹង​គឺ​ចឹ​ង​ហើយ​ យើង​ត្រូវ​គិត​ថា​ចាប់ផ្ដើម​ពី​កន្លែង​ណា​»​។​

​ទាក់ទង​នឹង​រឿង​នេះ​ដែរ​ សាស្ដ្រាចារ្យ​ស្រាវជ្រាវ​ពី​បញ្ហា​សង្គម​ លោក​បណ្ឌិត​ មាស​ នី​ មាន​ប្រសាសន៍​ដែរ​ថា​  ការ​ច្រានចោល​របស់​លោក​ ប្រាក់​ សុ​ខុន​ នៅ​ពេល​នេះ​  គ្មាន​អ្វី​ប្លែក​ទេ​ ដែល​លោក​ថា​ អោយ​តែ​មានការ​រិះគន់​អ្វីមួយ​ គឺ​ តែងតែមាន​មន្ដ្រី​រដ្ឋាភិបាល​ ចេញ​មុខ​បកស្រាយ​ការពារ​បែប​នេះ​ ជា​ញឹកញាប់​។​

​លោក​បណ្ឌិត​ មាស​ នី​ បាន​បកស្រាយ​ដូចនេះ​៖​  «​តាម​ពិត​ខ្ញុំ​មិន​មានការ​ភ្ញាក់ផ្អើល​ស្អី​អំពី​ទាក់ទង​នឹង​សេចក្ដី​ថ្លែង​ការ​របស់​ក្រសួងការបរទេស​  នៅ​អង្គការសហប្រជាជាតិ​ទេ​ ព្រោះ​ខ្ញុំ​បាន​រំពឹង​ទុក​តាំងពី​ពេល​មុន​ ថា​ នឹង​ប្រាកដ​ឆ្លើយ​ដូច​គ្នា​ និង​អ្វី​ដែល​អ្នកនាំពាក្យ​រដ្ឋាភិបាល​ធ្លាប់​បាន​ធ្វើ​ ពី​មុន​…»​។​

លោក​មេធាវី​ ហុង​ គឹ​ម​សួន​ បាន​ពន្យល់​ដែរ​ថា​ បុគ្គល​នយោបាយ​ ឬ​បុគ្គល​ណា​ក៏​ដោយ​ដែល​ការពារ​ពី​ច្បាប់​គឺ​គ្មាន​កំហុស​នោះ​ទេ​ ហើយ​គ្រាន់​អ្នកនយោបាយ​បញ្ចេញមតិ​ ដើម្បី​អោយ​ប្រទេស​ជាតិ​រីក​ចំរើន​ ក៏​មិនមែន​ទោស​នោះ​ដែរ​។​

​លោក​ ហុង​ គឹ​ម​សួន​ ថា​ ៖​ «​រឿង​អ្នកនយោបាយ​ បើ​គេ​ធ្វើការ​ក្នុង​នាម​ជា​អ្នកនយោបាយ​ មិនមែន​ជា​អ្នក​ក្បត់ជាតិ​  ប៉ុន្ដែ​ដោយសារ​បញ្ចេញមតិ​របស់​គេ​ ដើម្បី​អោយ​ប្រទេស​ជាតិ​រីក​ចំរើន​ អាហ្នឹង​ជា​រឿង​បញ្ចេញមតិ​  ដែល​មិន​អាច​យក​ទៅ​ការ​ឡៃ​ អោយធ្វើ​ជា​ទោស​បាន​នោះ​ទេ​»​។​

​លោក​ មេធាវី​ ហុង​ គឹ​ម​សួន​ បាន​លើក​ឡើង​បន្ដ​ បើសិនជា​គេ​យក​រឿង​តុលាការ​យក​មក​វែក​ញ៉ែ​ក​ គឺ​ តុលាការ​គេ​មាន​សិទ្ធិ​ធ្វើ​តាម​នីតិវិធី​ច្បាប់​ ក៏​ប៉ុន្ដែ​បើ​ងាក​មក​មើល​រឿង​និ​នា្ន​ការ​នយោបាយ​វិញ​ គឺ​ងាយ​ណាស់​ព្រោះ​គ្មាន​ច្បាប់​ណា​ចោទប្រកាន់​  ពី​ កំហុស​នយោបាយ​ទេ​ គឺ​ មាន​តែ​បទល្មើស​ព្រហ្មទណ្ឌ​ប៉ុណ្ណោះ​។​ លោក​ថា​ការ​ប្រើ​តុលាការ​ ដើម្បី​ធ្វើការ​ចោទប្រកាន់​ទៅ​លើ​បទល្មើស​និ​មួយៗ​នេះ​ គឺ​គេ​ត្រូវ​មើល​ ពី​ចេតនា​ ឬ​ក៏​ឆ​ន្ទះ​របស់​អ្នកនយោបាយ​ ព្រោះ​បើ​អ្នកនយោបាយ​ដែល​មាន​អំណាច​កំពុង​តែ​ធ្វើ​ ដើម្បី​បំបាក់​អ្នកនយោបាយ​ម្ខាង​ទៀត​ ដោយ​ប្រើ​អំណាចតុលាការ​ នោះ​ជា​រឿង​នយោបាយ​ ។​

​តែ​យ៉ាងណា​ក៏​ដោយ​អ្វី​ដែល​ធ្វើ​អោយ​ប្រមុខ​ការទូត​កម្ពុជា​ ឡើង​ថ្លែង​ការពារ​ បក្ស​កាន់​អំណាច​នៅ​ឯ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ គឺ​ក្រោយ​ពី​សហគមន៍​អន្ដរជាតិ​មាន​សហភាព​អឺរ៉ុប​ សហរដ្ឋអាមេរិក​ និង​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ បាន​ចេញ​សេចក្ដីសម្រេច​ ដោយ​ចាត់​ទុក​កម្ពុជា​ ជា​រដ្ឋ​កំពុង​ដើរ​ដល់​ចំនុច​គ្រោះថ្នាក់​ នៃ​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ។ ការចេញសេចក្តីសម្រេចនេះ​ ស្របពេលដែល​ក្រុម​គណបក្សប្រឆាំង​ បាន​ដាក់​លិខិត​ប្ដឹង​ទៅ​កាន់​ប្រទេស​នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទី​ក្រុងប៉ារីស​ ២៣​ តុលា​ ១៩៩១​ អោយ​ជួយ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ​។​

​ជាមួយ​គ្នា​នេះ​ យ៉ាង​ហោច​ណាស់​ តំណាងរាស្ដ្រ​បក្ស​ប្រឆាំង​ពីរ​រូប​ ត្រូវ​បាន​ចាប់​ឃុំខ្លួន​ ដោយសារ​ពួក​គាត់​ បញ្ចេញ​ឆ​ន្ទះ​ជាតិនិយម​ រឿង​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ ស្រប​ពេល​ដែល​សកម្មជន​សង្គ្រោះ​ជាតិ​១៦​រូប​ទៀត​ ត្រូវ​បាន​ផ្ដន្ទាទោស​ ករណី​ចោទ​ថា​ ដឹកនាំ​អោយ​មាន​កុប​បា​កម្ម​ កាលពី​ឆ្នាំ​២០១៤​ ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ទស្សនៈ៖តើកម្ពុជាមានមុខមាត់បែបណា២០ឆ្នាំទៀត?

ទស្សនៈ៖តើកម្ពុជាមានមុខមាត់បែបណា២០ឆ្នាំទៀត?

ថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៩

ឆ្ពោះទៅអនាគតដ៏រុងរឿងតែងមានជាចក្ខុវិស័យរបស់ប្រ[...]

បទវិភាគ៖តើស្ថានភាពនេះកម្ពុជាគួរធ្វើតាមឱវាទរបស់ប្រធានាធិបតីត្រាំថាដាក់ប្រជាធិបតេយ្យលើផ្លូវត្រឹមត្រូវវិញ

ចាប់តាំងពីសហរដ្ឋអាមេរិកមានឯកអគ្គរដ្ឋទូតថ្មីប្[...]

អ្នកជំនាញភូមិសាស្រ្ដនយោបាយអន្ដរជាតិ៖យុវជនកម្ពុជាស្ថិតលើវិថីនៃការផ្លាស់ប្ដូរផ្នត់គំនិតខណៈពួកគេសម្លឹងមើលការវិលមកវិញរបស់លោកសមរង្ស៊ី

កញ្ញា ពៅនិកាជូនសេចក្ដីប្រែសម្រួល៖ ក្នុងដំណើរម[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត