loader

អ្នកវិភាគ៖សិង្ហបុរីជាទីតាំងអព្យាក្រិត្យជាងគេទើប ត្រាំ និង ជុងអ៊ុន មកជួបគ្នា

សិង្ហបុរី៖ ជំនួបកំពូលរវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើងធ្វើឡើងនៅសិង្ហបុរី នៅថ្ងៃទី ១២ មិថុនា។ អ្នកវិភាគ​មើលឃើញថា សិង្ហបុរី ជាទីតាំងមានសុវតិ្ថភាពផ្នែកសន្តិសុខរឹងមាំ ហើយជាប្រទេសប្រកាន់ភាពអព្យាក្រិត្យល្អប្រសើរបើធៀបនឹងប្រទេសជាច្រើនទៀតនៅក្នុងតំបន់។

អ្នកវិភាគខ្មែរ មានការកោតសរសើរ ដែលប្រទេសតូចមួយនៅអាស៊ីក្លាយជាទីតាំងនៃជំនួបប្រវត្តិសាស្ត្ររបស់ពិភពលោក ហើយជំនួបនេះនឹងធ្វើឱ្យប្រទេសតូចមួយនេះកាន់តែល្បីរន្ទឺ។

 

 

ជំនួបកំពូលរបស់មេដឹកនាំទាំងពីរ ក្រោមក្រសែភ្នែករបស់មនុស្សរាប់លាននាក់។ ជំនួបនេះ សឹងតែខកខានវិញទៅហើយកាល ដែលលោកត្រាំបានផ្ញើលិខិតទៅលោកគីមជុងអ៊ុន សុំផ្អាក។ តែមិនយូរប៉ុន្មានផង មេដឹកនាំទាំងពីរយល់ព្រមណាត់ជួបគ្នាឡើងវិញបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងវ័យក្មេងរូបនេះ សរសេរលិខិតមក សុំជួបលោកត្រាំដោយសន្យា លុបចោលកម្មវិធី នុយ ក្លេរបើអាមេរិកធានា អ្វីមួយសម្រាប់ប្រទេសរបស់លោក។ ប៉ុន្តែមុន ជំនួបនេះ ប្រភពសារព័ត៌មានខ្លះថា អ្នកទាំងពីរនឹងជួបគ្នា នៅ ប្រទេសស៊ុយអ៊ែត​អ្នកខ្លះ នៅ ព្រំដែនកូរ៉េខាងជើងនិងខាងត្បូងទីដែលលោកមូចែអ៊ីនជួបលោក គីមជុងអ៊ុន កាលពីថ្ងៃទី២៧មេសាហើយសូម្បីប្រទេសថៃ ក៏សុំធ្វើជាម្ចាស់នៃជំនួបនេះដែរ។ តែទីបំផុត ប្រទេសទាំងពីរអាមេរិក និងកូរ៉េខាងជើង យល់ព្រមជួបគ្នានៅប្រទេសសិង្ហបុរី ជាដែលកោះតូចមួយនៅអាស៊ីអាគ្នេយ៍។

ចុះហេតុអ្វីបានជាលោក ត្រាំ និង គីម ជុងអ៊ុន ទទួលយកសំណើរបស់មេដឹកនាំសិង្ហបុរីដូចនេះ?

លោកបណ្ឌិត សុខ ទូច អ្នកវិភាគនយោបាយ និងសង្គមនៃប្រទេសកម្ពុជា បានផ្ដល់កិច្ចសម្ភាសខ្លីដល់វិទ្យុស្រី្ត ដែលទាក់ទងនឹងប្រទេសសិង្ហបុរី ក្លាយជាទីតាំងប្រវត្តិសាស្ត្រនៃជំនួប រវាងលោកដូណាល់ត្រាំនិងលោកគីំជុងអ៊ុន ។លោកសុខ ទូចពន្យល់ថា  សិង្ហបុរី គឺជាដៃគូរបស់អាមេរិក ពោលពេលដែលសិង្ហបុរីផ្ដាច់ចេញពីម៉ាឡេស៊ី អ្នកដែលទ្រទ្រង់សិង្ហបុរីគឺអាមេរិក។ ជាងនេះទៅទៀត លោកថាសឹង្ហបុរីក៏ជាកន្លែងបែងចែកផលិតផលធំៗរបស់អាមេរិក និងបស្ចឹមប្រទេសផងដែរ។ តែម្យ៉ាងទៀត  លោក ថាប្រជាជនសិង្ហបុរីភាគច្រើនមានឈាមជ័រជាជនជាតិចិន ហើយអំណាចរបស់កូរ៉េខាងជើងដែលឡើងខ្លាំនោះ ក៏ដោយសារ ចិនជួយគាំទ្រទាំងនយោបាយការបរទេស នយោបាយផ្ទៃក្នុង និងកម្លាំងយោធាផងដែរ។ លោកសង្កត់ធ្ងន់ថា ការសម្រេចយកសិង្ហបុរីជាកន្លែងជំនួបនេះ ជាកន្លែងដែរឈ្នះរៀងៗខ្លួន។

                                                                             លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា។

 

សិង្ហបុរី កាលពីសប្ដាហ៍មុន គឺជាទីតាំងជំនួប ថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិមកពីប្រទេសធំៗ មានអាមេរិក ចិន ឥណ្ឌា បាន មកប្រជុំគ្នាដោយពួកគេ ផ្ដោតលើការយោគយល់គ្នា ក្នុងជំលោះ ភូមិសាស្ត្រនយោបាយ និងសន្តិសុខតំបន។ ការដែលប្រទេសសិង្ហបុរី តែងតែជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអន្តរទ្វីបនេះ ហើយ បានជាប្រទេសនេះ ត្រូវបានលោកត្រាំនិងលោកគីមជុងអ៊ុន អាច មកជួបគ្នាបាន។

លោក ឯម សុវណ្ណារ៉ា អ្នកតាមដានស្ថានការនយោបាយ ជាតិនិងអន្តរជាតិ យល់ថា សិង្ហបុរី ជាប្រទេសដែលនៅស្ថិតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមួយ គឺស្ថិតនៅក្នុងប្រទេសជាសមាជិកអាស៊ាន ដែលតែងតែលើកយកបញ្ហាសន្តិសុខក្នុងតំបន់ និងបញ្ហារបស់ឧបទ្វីបកូរ៉េ មកពិភាក្សាដែលជាការរិះរកវិធីសាស្រ្តអន្តរាគមន៍ជាច្រើន។ ជាងនេះទៅទៀត លោកថាសិង្ហបុរីគឺជាច្រកទ្វាមួយសម្រាប់បណ្ដាប្រទេសផ្សេងៗមកវិនិយោគនៅអាស៊ី ហើយជាងនេះទៅទៀត បណ្ដាប្រទេសនៅអាស៊ីដែលចង់ទៅវិនិយោគនៅខាងក្រៅ ក៏សិង្ហបុរីដើរតួនាទីជាអន្តរការីក្នុងការសម្របសម្រួលនិងបានផលលាភជាច្រើន។ ជាក់ស្ដែងក្នុងជំនួបនេះ ជាឱកាសសឹង្ហបុរីបង្កើតនូវភាពទាក់ទាញឱ្យបណ្ដាប្រទេសនានា ចាប់អារម្មណ៍ប្រទេសខ្លួនទៅលើកិច្ចការចរចាសន្តិភាពនៅក្នុងតំបន់នៅកូរ៉េ។

                                       ​​លោក ឯម សុវណ្ណារ៉ា អ្នកតាមដានស្ថានការនយោបាយ ជាតិនិងអន្តរជាតិ។

 

លោក ឯម សុវណ្ណារ៉ា បានបញ្ជាក់ថា សិង្ហបុរីជាកន្លែងដែលមានសុវត្តិភាពផ្នែកសន្តិសុខខ្លាំងជាងគេ បើធៀបនឹងប្រទេសដទៃ។

ទាំងលោកបណ្ឌិត សុខ ទូច និង ឯម សុវណ្ណារ៉ា យល់ថា ជំនួបកំពូលជាប្រវត្តិសាស្ត្រនេះ នឹងមិនបានផ្ដល់នូវផលប្រយោជន៍ដល់តំបន់អាស៊ានទាំងមូលនោះទេ ដោយហេតុថា សឹង្ហបុរីមិនបានស្នើសុំឱ្យអាស៊ានចូលក្នុងកិច្ចការនេះទេ ។ ពួកគាត់ថា សិង្ហបុរីរៀបចំខ្លួនឯងផ្ទាល់ ដូចនេះ សិង្ហបុរីទើបជាអ្នកទទួលបាននូវកិត្តិយសធំនេះ៕

ព័ត៌មានទាក់ទង

ពលរដ្ឋ​ក្នុងស្រុក​ស្អាង​ ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​

ប្រជាពលរដ្ឋ​ម្នាក់​ រស់នៅ​ក្នុងស្រុក​ស្អាង​ ខ[...]

សមាគមសភាអាស៊ានសម្រាប់សិទ្ធិមនុស្សស្វាគមន៍ការដោះលែងសកម្មជនដីធ្លីអ្នកស្រី ទេព វន្នី

ភ្នំពេញ៖ សមាគមសភាអាស៊ានសម្រាប់សិទ្ធិមនុស្សដែល[...]

បេក្ខជន​ប្រឡង​បាក់​ឌុ​ប​អវត្តមាន​ជាង​១៨០០​នាក់​និង​បញ្ហា​សុខភាព​២៨​ករណី​

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ប្រកាស​ថា​ បេក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត