loader

អ្នកវិភាគ៖សម្ដេចហ៊ុនសែនទំនងមិនរារាំងសមាជិកសភាអឺរ៉ុបចូលកម្ពុជាខណៈព្រមានចាប់ខ្លួនលោកសមរង្ស៊ី

នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានថ្លែងព្រមានជាថ្មីថា ទោះបីជាអ្នកណាចង់មក ឬមិនចង់មកសម្ដេចគ្មានទៅឈឺក្បាលនោះទេ។ សម្ដេចថាមកប៉ុន្មានាក់ក៏បានដែរ សម្រាប់​អ្នកគ្មានទោស តែចំពោះ អ្នកមានទោសគឺត្រូវចាប់ខ្លួន។ អ្នកវិភាគម្នាក់យល់ថា ជំហររបស់​សម្ដេច​ហ៊ុន​សែន មានន័យច្រើន ហើយអាចថាមិនរារាំងសមាជិកសភាអឺរ៉ុប ដែលមកជាមួយលោកសមរង្ស៊ី​នោះ​ទេ។

–កញ្ញាពៅនិការាយការណ៍៖

ការព្រមានជាថ្មី របស់សម្ដេច ហ៊ុន សែន ពាក់ព័ន្ធនឹងការប្រកាសចូលស្រុក របស់ លោកសម រង្ស៉ី ប្រធាន​ស្ដីទីនៃគណបក្សសង្រ្គោះជាតិ  បានធ្វើឡើងបន្ទាប់ពីមេដឹកនាំបក្សប្រឆាំងរូបនេះ បង្ហាញជំហរ កាន់តែ​រឹងមាំក្នុងការធ្វើមាតុភូមិនិវត្តន៍ចូលកម្ពុជាវិញ។ ​

ទាំង លោកសម រង្ស៉ី ទាំងលោកស្រីមូសុខហួរ អនុប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ  បាននិយាយ​ថា លោកនឹងចូលមកប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០១៩នេះ ហើយការចូលមកនេះគឺ មាន​សមា​ជិកភា សហភាពជាច្រើនរូប មកជាមួយផងដែរ។ យ៉ាងណាទាំងលោកសមរង្ស៊ី និងសមាជិកអចិន្ត្រៃយ៍បក្ស ជិត១០នាក់នឹងអមដំណើរលោកសមរង្ស៊ីវិលចូលកម្ពុជាវិញ។ ការវិលវិញរបស់អ្នកនយោបាយ បក្ស​ប្រឆាំង ទំនងនឹងធ្វើឡើងនៅខែកញ្ញា ឆ្នាំ២០១៩។  តែបែបនេះក្ដី លោកសមរង្ស៊ី និងអ្នកនយោបាយ ទាំងនោះ សុទ្ធតែក្នុងបញ្ជីខ្មៅនៃការតាមចាប់ខ្លួនរបស់សមត្ថកិច្ចកម្ពុជា។ អគ្គស្នងការនគរបាលជាតិ កាលពីថ្មីៗនេះ បាន ចេញលិខិតអំពាវនាវឱ្យប្រទេសណាដែលលោកសមរង្ស៊ីវិលមកចូលកម្ពុជាវិញ ជួយឃាត់ខ្លួនផងដែរ។

ក្នុងន័យនេះ សម្ដេចហ៊ុនសែន បានស្រែកបន្ទរ អគ្គស្នងការនគរបាលជាតិ ។ ប៉ុន្តែមើលទៅសម្ដេច មានកំហឹងជាខ្លាំងទៅលើ លោកសមរង្ស៊ី។ សម្ដេចព្រមានថា ឱ្យតែចូលមកគឺដឹង​តែចាប់​វាយ​ខ្នោះហើយ ។តែសម្រាប់អ្នកគ្មានទោស ឬអ្នកណាទៀត ចង់មកកម្ពុជា គឺមិនមានបញ្ហាអ្វីទេ។

សំឡេង————-សម្ដេច ហ៊ុន សែន ———-01-

សម្ដេច ហ៊ុន សែន បានថ្លែងព្រមានជាថ្មី បែបនេះ នៅក្នុងឱកាសដែលសម្ដេចទៅពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជាមួយគ្នានោះ សម្ដេច ក៏បានព្រមាន អ្នកដែលមិនទាន់ មានសិទ្ធិធ្វើនយោបាយ សុំកុំធ្វើនយោបាយ ។

សំឡេង————-សម្ដេច ហ៊ុន សែន ———-02-

ទោះជាព្រមានបែបនេះក្ដី តែសម្ដេចមិនបាននិយាយចំៗទៅលើ ជនបរទេស ៦រូបនៃសហភាពអឺរ៉ុប ដែលសន្យាអមដំណើរ លោកសមរង្ស៊ីត្រឡប់ចូលកម្ពុជានោះទេ ។

ក្នុងន័យនេះ អ្នកវិភាគម្នាក់គឺលោកឯមសុវណ្ណារ៉ា យល់​ឃើញ ​ថា សម្ដេចហ៊ុនសែន ហាក់បន្ថយ​ជំហរបន្តិច ហើយមើលទៅកម្ពុជា មិនរារាំង​ឬបិទ​ទិដ្ឋាការ​អ្នកនយោបាយ បរទេសនេះនោះទេ។ លោកឯម​សុវណ្ណារ៉ា យល់ថា បើដូចនេះ គឺកម្ពុជានៅរក្សាបាន ទំនាក់ទំនងជាមួយសហភាពអឺរ៉ុប។

—————លោកឯមសុវណ្ណារ៉ា——-01

តែលោក ចង់ឃើញ មានដំណោះស្រាយអ្វីមួយសិនមុននឹង សមាជិកសភាអឺរ៉ុបនិងសមាជិកសភា ប្រទេសណាក្ដីមកកាន់កម្ពុជា អំឡុងមេដឹកនាំអតីតបក្សសង្រ្គោះជាតិវិលចូលកម្ពុជាវិញ។

ក្នុងការព្រមាន វាយខ្នោះលោកសមរង្ស៊ី  សម្ដេច ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនអនុញ្ញាតឲ្យប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងប្រទេសថៃ ឬវៀតណាមនោះទេ ហើយនាយករដ្ឋមន្រ្តីប្រទេសថៃ ក៏ប្រកាសហើយដែរថា មិនឲ្យយកប្រទេសរបស់ខ្លួន ប្រឆាំងប្រទេសកម្ពុជានោះដែរ។

ក្នុងន័យនេះ សម្រាប់អ្នកវិភាគឯមសុវណ្ណារ៉ា យល់ថា ការដែលកម្ពុជាចង់អោយ ប្រទេសមួយ​ចំនួន​ឃាត់ខ្លួនលោកសមរង្ស៊ី គឺលោកថា មិន​អាច​ធ្វើទៅបានទេ ព្រោះលោកសមរង្ស៊ីមានសញ្ជាតិបារាំង ហើយជាអ្នកនយោបាយទោះជាលោកនិរទេសខ្លួនក្ដី។

————————————-លោកឯមសុវណ្ណារ៉ា——-01

ជាការកត់សម្គាល់ រយៈពេលចុងក្រោយនេះ ព័ត៌មាននៃការប្រកាសចូលស្រុក របស់លោក សម រង្ស៊ី កំពុងតែផុសផុលជាខ្លាំងសកម្មជន ថ្នាក់មូលដ្ឋានរបស់អតីតគណបក្សសង្រ្គោះជាតិ និង ពលករខ្មែរនៅ បរទេស មាននៅប្រទេសថៃ ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន បានប្រកាសថាពួកគេនឹងមកចូលការពារ និងអមដំណើរលោកសមរង្ស៊ី។

តែយ៉ាងណាក៏ដោយ  សម្រាប់សម្ដេចហ៊ុនសែន មិនមានជំនឿថា លោកសមរង្ស៊ី ហ៊ានវិលចូលស្រុក ឡើយ ។លោកថា គ្រាន់តែប្រកាសភូតភរមតិជាតិ និងអន្ដរជាតិប៉ុណ្ណោះ។ តែអ្នកសង្កេតការណ៍ ជាច្រើន គិតថា ពេលវេលា នេះ គឺជាជ្រុលហើយ ដែលលោកសមរង្ស៊ី មិនត្រូវ​បន្ត ទុកពេលទៀតទេ។ សម្រាប់ខ្លួនលោកផ្ទាល់ថាពេលវេលាទុំជ្រុលហើយ ដែលចាំបាច់លោកវិលចូលកម្ពុជាវិញ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អគ្គលេខាធិការUNស្នើឱ្យបញ្ចូនទ័ពទៅការពារប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែល

លោក​Antoino Gutteres អគ្គលេខាធិការអង្គការសហប្[...]

Bolivia៖អាមេរិកស្វាគមន៍ស្រ្ដីជើងខ្លាំងមកពីបក្សប្រឆាំងប្រកាសខ្លួនឯងជាប្រធានាធិបតីក្រោយរដ្ឋប្រហារ

ទីបំផុតភាពចម្រូងចម្រាស់ក្នុងការជ្រើសរើសប្រធាន[...]

សម្ដេចហ៊ុនសែនចំអកលោកសមរង្ស៊ីថាបើក្លាហានត្រូវជិះយន្តហោះផ្ទាល់ពីបារាំងចូលកម្ពុជា

សម្ដេចហ៊ុន សែន បានចំអកអោយ ឱ្យលោក សម រង្ស៊ីហ៊ា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត