loader

អ្នកវិភាគឡៅម៉ុងហៃយល់ថា ពលរដ្ឋវៀតណាមរស់នៅកម្ពុជាមិនស្របច្បាប់

កាលពីថ្មីៗនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង ដែលទទួលបានការយល់ព្រមពីរាជរដ្ឋាភិបាល បានតម្រឹមដី៤០ហិចតា សម្រាប់អោយពលរដ្ឋវៀតណាម ដែលរស់នៅក្នុងដៃបឹងទន្លេសាបរបស់ខេត្តនេះអោយ មករស់នៅលើដីគោក។

អាជ្ញាធរថា នេះ ជាផ្នែកមួយនៃការផ្ដល់ទីជម្រកដល់ពលរដ្ឋវៀតណាម និងពលរដ្ឋខ្មែរ ឥស្លាមឬពលរដ្ឋ ខ្មែរដែលធ្លាប់រស់នៅលើទឹក។ តែអាជ្ញាធរខេត្តកំពង់ឆ្នាំងអះអាងថាមិនមែនជាការផ្ដល់ដីអោយពលរដ្ឋវៀតណាមរស់នៅ ជាអចិន្ត្រៃយ៍នោះទេ។ តែអ្នកវិភាគជើងចាស់ម្នាក់ គឺលោកបណ្ឌិត ឡៅម៉ុងហៃ យល់ថាពលរដ្ឋវៀតណាមរស់នៅកម្ពុជាមិនស្របច្បាប់ទេ។

កញ្ញាពៅនិការាយការាយការណ៍៖

ក្រោយពីផ្ទុះការរិះគន់លើបណ្ដាញសង្គមពីសំណាក់ពលរដ្ឋខ្មែរជុំវិញការផ្លាស់ប្ដូរទីលំនៅឱ្យពលរដ្ឋវៀតណាមអន្ដោប្រវេសន៍ដែលរស់នៅបឹងទន្លេសាបមករស់នៅលើដីថ្មីរបស់រដ្ឋាភិបាលរៀបចំជូន៤០ហិចតា លោកបណ្ឌិតឡៅម៉ុងហៃ ជាវិភាគនយោបាយជើងចាស់មួយរូបបានលើកអំណះអំណាងក្នុងបណ្ដាញសង្គមបង្ហោះនៅថ្ងៃទី៣០វិច្ឆិកាដែលថាជនជាតិវៀតណាមដែលនៅប្រទេសកម្ពុជាអត់ស្របច្បាប់នោះទេ។ទស្សនៈអះអាងរបស់លោកបណ្ឌិតបានធ្វើឡើងដោយទឡ្ហីករណ៍ចំនួន៨ដែលរួមមានទាំងស្រុងថា៖

១. ជនជាតិវៀតណាមនៅប្រទេសកម្ពុជាមុនឆ្នាំ១៩៧៥ ជាជនអន្តោប្រវេសន៍- aliens – ។

២. រដ្ឋាភិបាលស្របច្បាប់លន់ នល់ បណ្តេញជនអន្តោប្រវេសន៍ទាំងនោះទៅប្រទេសវៀតណាមខាងត្បូង ហើយរដ្ឋាភិបាលស្របច្បាប់វៀតណាមខាងត្បូងបានទទួលយកទៅឲ្យរស់នៅ នៅប្រទេសវៀតណាមខាងត្បូង ។

៣. ជំនាន់ខ្មែរក្រហម អត់មានជនជាតិវៀតណាមនៅប្រទេសកម្ពុជាទេ

៤. ជនជាតិវៀតណាមចូលមកនៅប្រទេសកម្ពុជាជាមួយកងទ័ពវៀតណាមចូលមកកាន់កាប់ត្រួតត្រាកម្ពុជា ជានិគមជន – settlers – គឺខុសច្បាប់អន្តរជាតិ ។

៥. និគមជនវៀតណាមត្រូវត្រឡប់ទៅប្រទេសវៀតណាមវិញ នៅពេលដែលកងទ័ពវៀតណាមដកថយចេញពីប្រទេសកម្ពុជា តាមកិច្ចព្រពព្រៀងសន្តិភាពទីក្រុងប៉ារីស

. និគមជនជប៉ុន ដែលប្រទេសជប៉ុនបានឲ្យទៅរស់នៅ ភូមិភាគមួយនៃប្រទេសចិនដែលកងទ័ពជប៉ុនបានឈ្លានពាននិងបង្កើតជារដ្ឋមួយដែលខ្លួនត្រួតត្រា តែដែលអន្តរជាតិអត់ទទួលស្គាល់ ត្រូវត្រឡប់ទៅប្រទេសជប៉ុនវិញ ក្រោយប្រទេសជប៉ុនចាញ់សង្គ្រាមលោកលើកទី២ និងដកទ័ពចេញពីប្រទេសដែលខ្លួនបានឈ្លានពាន ។

មកដល់ត្រង់ចំណុចនេះលោកបណ្ឌិតឡៅម៉ុងហៃបានសរសេររៀបរាប់ទៀតថា លោកជាតំណាងភាគីសម្តេចសឺន សាន បានលើកបញ្ហានិគមជនវៀតណាមនៅប្រទេសកម្ពុជា នៅក្នុងសន្និសិទទីក្រុងប៉ារីសលើកទីមួយនៅឆ្នាំ១៩៨៩ ។ នៅពេលនោះភាគីរដ្ឋកម្ពុជាប្រកែកថា និគមជនទាំងនោះជាខ្មែរកម្ពុជាក្រោម ។

៦. ជនជាតិវៀតណាមដែលចូលមកប្រទេសទេសកម្ពុជា ខុសនឹងច្បាប់អន្តោប្រវេសន៍ខ្មែរ គឺរស់នៅខុសច្បាប់ ។

៧. ជនជាតិវៀតណាម មានសញ្ជាជាតិខ្មែរ ខុសច្បាប់សញ្ញាតិខ្មែរេបស់ប្រទេសកម្ពុជា គឺខុសច្បាប់ ។

៨. ជនជាតិវៀតណាមមានសញ្ជាតិខ្មែរមុននិងជំនាន់អ៊ុនតាក់ គឺខុសច្បាប់ ដោយសាររដ្ឋាភិបាលដែលកងទ័ពវៀតណាមបានបង្កើតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជារដ្ឋាភិបាលអត់ស្របច្បាប់ គេអត់ទទួលស្គាល់ក្នុងឆាកអនត្រជាតិ ។

តែនៅថ្ងៃសុក្រទី២៩វិច្ឆិការដ្ឋបាលខេត្តកំពង់ឆ្នាំងបានចេញសេចក្ដីថ្លែងបញ្ជាក់ថា ចំពោះដី៤០ហិចតា

ទិញក្នុងតម្លៃសមរម្យចំពោះពលរដ្ឋខ្មែរ ឬឥស្លាម ជនជាតិវៀតណាមត្រូវជួល។

នៅលើផ្ទៃទឹកទន្លេសាប រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបញ្ចេញរបាយការណ៍ថានៅ៩ឃុំសង្កាត់គឺមានពលរដ្ឋវៀតណាម​ខ្មែរឥស្លាមមាន៤៥៦៣គ្រួសារ។ការរើលំនៅដ្ឋានទៅរកទីតាំងមួយនៅភូមិដំបូកកោះឃុំស្វាយជ្រំស្រុករលាប្អៀរ គឺជាការថែរក្សាជីវចម្រុះបរិស្ថានដងទន្លេសាបក៏ដូចជារៀបចំចាត់ចែងអន្ដោប្រវេសន៍ឱ្យទាន់ពេលវេលាហើយវាក៏ស្របទៅនឹងរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិដែលតែងលើកឡើងពីសិទ្ធិអន្ដោប្រវេសន៍រស់នៅដោយសេចក្ដីថ្លៃថ្នូរនិងសមរម្យផងដែរ។

លោក អភិបាលរងខេត្តកំពង់ឆ្នាំងស៊ុនសុវណ្ណារិទ្ធ បានឲ្យ​ដឹងទៀតថា​មក ដល់​ពេល​នេះ​មាន​ប្រជាពលរដ្ឋ​ប្រមាណ ៨០%​ហើយ​​បាន​អូសប​ង្គឿងផ្ទះទឹករបស់ខ្លួន រស់នៅលើខ្នងកោះចំការជាប់មាត់ទន្លេក្នុងភូមិទី៧ សង្កាត់​ខ្សាម ក្រុង​កំពង់ ឆ្នាំង ជាង១ឆ្នាំមកហើយ។ ដោយ​ឡែកនៅក្នុងទន្លេគឺមានផ្ទះទឹក ដែល​មាន​បែរ​ចិញ្ចឹម​ត្រី​នៅ​ពីក្រោម​ជាង​២០០ខ្នង​ទៀត​តាម​ផែនការ​តម្រូវ​ឲ្យ​អ្នក​រស់​នៅ​លើ​បែរ​ត្រី​ទាំង​អស់​នោះ​ឡើង មករស់នៅលើគោកវិញ គឺ​អនុញ្ញាត​ឲ្យ​ទុក​បែរ​ត្រីចិញ្ចឹមនៅក្នុងទន្លេ តែត្រូវរុះដំបូលចេញ និង​បង្គន់អនាម័យចេញផងដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏ប៉ុន្ដែពលរដ្ឋកម្ពុជាដែលបង្ហាញឆន្ទៈជាតិនិយមមួយចំនួនបន្ដការព្រួយបារម្ភពីពលរដ្ឋវៀតណាមដែលរស់នៅតាមព្រំដែននិងបង្កើតសមាគមវៀតណាមលើទឹកដីកម្ពុជានៅតាមខេត្តនីមួយៗមួយចំនួន។

ក្រសួងមហាផ្ទៃកម្ពុជាបញ្ជាក់ថាពលរដ្ឋអន្ដោប្រវេសន៍វៀតណាមនៅកម្ពុជាស្របច្បាប់មានចំនួន១៦ម៉ឹននាក់តែរបាយការណ៍អតីតបក្សប្រឆាំងសង្គ្រោះជាតិថា ពលរដ្ឋវៀតណាមនៅកម្ពុជាមានដល់ទៅ១លាននាក់៕

ព័ត៌មានទាក់ទង

លោកអំសំអាតថាការស្លាប់តំណាងពលរដ្ឋខេត្តបន្ទាយមានជ័យត្រូវស្រាវជ្រាវដើម្បីដាក់វិន័យរដ្ឋបាលដល់កងរាជអាវុធហត្ថនៃខេត្តនេះ

លោកអំសំអាន អះអាងថា ករណីនៃការស្លាប់តំណាងពលរដ្ឋ[...]

ធនាគាជាតិ និង ក្រសួងកិច្ចការនារីចាប់អនុវត្តគម្រោងការលើកកម្ពស់ស្រ្តីផ្នែកចំណេះដឹងហិរញ្ញវត្ថុ

ក្រុងភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និង ក្រសួងក[...]

លោកស្រីមូរសុខហួរថាអ្នកគាំទ្រCNRPO ទទូចឱ្យរៀបចំមាតុភូមិនិវត្តន៍លើកទី ២

ភ្នំពេញ៖ លោកស្រីមូរ សុខហួរ អះអាងថា ពលរដ្ឋខ្មែ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត