loader

អ្នកវិនិយោគចិនត្រៀមការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា

ចិន៖ តំបន់ទេសចរក្រុងសៀមរាប ភ្នំពេញ កោះកុង និងតំបន់គោលដៅទេសចរណ៍ផ្សេងៗទៀត គឺជាគោលដៅស្នូររបស់អ្នកវិនិយោគចិន កំពុងតែសំឡឹង និងត្រៀមខ្លួនជាស្រេចដើម្បីវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជានាពេលខាងមុខនេះ។ នេះបើតាមការឱ្យដឹងរបស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងឱកាសជួបពិភាក្សាជាមួយអនុប្រធានគណៈ កម្មការអភិវឌ្ឍទេសចរណ៍ខេត្តយូណាន ប្រទេសចិនកាលពីថ្ងៃម្សិលមិញ។

                            ​លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងជំនួបពិភាក្សាជាមួយមន្ត្រីចិននៅប្រទេសចិន។

តាមទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ ក្នុងជំនួបនោះភាគីទាំងពីរ បានប្តេជ្ញាបន្តជម្រុញការអភិវឌ្ឍវិស័យទេសចរណ៍តាម រយៈលំហូរទេសចរទៅវិញទៅមក និងកិច្ចសហការលើការបណ្តុះបណ្តាល ធនធានមនុស្ស។ ក្នុងឱកាសនោះដែល កម្ពុជា-ចិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ការអភិ វឌ្ឍធនធានមនុស្ស និងការសិក្សាស្រាវជ្រាវរវាងក្រសួងទេសចរណ៍កម្ពុជា និងវិទ្យាស្ថានទេសចរណ៍ខេត្តយូណានផងដែរ។

ជាងនេះទៀត ភាគីចិនបានឯកភាពជួយទ្រទ្រង់ដល់ដំណើរការវិទ្យាស្ថានជាតិទេសចរណ៍កម្ពុជាផងដែរ។

យ៉ាងណាការត្រៀមវិនិយោគលើខេត្តក្រុង ដែលមានសក្តានុពលវិស័យទេសចរនេះ នៅពុំទាន់បានបញ្ជាក់ពីកាលបរិច្ឆេទ និងទំហំទឹកប្រាក់ជាក់លាក់នោះទេ។

តែយ៉ាងណា ក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីចិន លី ឃឺឈាំង នៅកម្ពុជានាសប្តាហ៍មុននេះ សារព័ត៌មានចិនក្នុងស្រុក China.org.​បានចុះផ្សាយថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទាក់ទាញឲ្យមានក្រុមហ៊ុនចិនជាង ១០០ មក វិនិយោគ ដោយបង្កើតការងារផ្ទាល់  និងប្រយោលជាង ២ម៉ឺនកន្លែង។

អ្នកវិភាគសេដ្ឋកិច្ចបង្ហាញទស្សនៈថា ការវិនិយោគរបស់ចិននៅកម្ពុជា​ពិសេសនៅខេត្តព្រះសីហនុនឹងអាចប្រែមុខមាត់តំបន់សមុទ្រកម្ពុជាក្លាយជា ម៉ាកាវទី២ ផងដែរនាពេលអនាគត។ តែយ៉ាងណាអ្នកវិភាគ បានផ្តល់ទស្សនៈមួយជ្រុងទៀតថា ទំនាក់ទំនង ចិន-កម្ពុជា ដែលមានសន្ទុះខ្លាំងទាំងវិស័យសេដ្ឋកិច្ច និងការទូតក្ដីនេះ គឺក្រុងប៉េកាំងបានសម្លឹងមើលយ៉ាងស៊ីជម្រៅពីផលប្រយោជន៍ទៅថ្ងៃអនាគត។ អ្នកវិភាគថា ចិនត្រូវការផលប្រយោជន៍ពីកម្ពុជាច្រើនជាងកម្ពុជាត្រូវការពីចិន។

គួរកត់សម្គាល់ថា នៅឆ្នាំ ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៥.៦ លាននាក់ កើនឡើង ១១.៦% ក្នុងនោះទេសចរចិនស្ថិតលំដាប់ទី១ មានចំនួនជាង ១.២ លាននាក់ កើនឡើង ៤៦%។ បើតាម ការព្យាករណ៍នៅឆ្នាំ ២០២០ ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិអាចនឹងកើនឡើងដល់ប្រមាណ ៧លាននាក់ ក្នុងនោះទេសចរចិនយ៉ាងតិច ២លាននាក់ ដោយនាំមកនូវចំណូលសរុបប្រមាណ ៥ពាន់ លានដុល្លារ និងបង្កើតឱកាសការងារដោយផ្ទាល់ប្រមាណជិត ១ លាននាក់៕

 

 

ព័ត៌មានទាក់ទង

កម្ពុជាជំរុញវៀតណាមបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ៥ប៊ីលានដុល្លារ

(ហាណូយ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន[...]

ក្រុមហ៊ុននិងរោងចក្រចំនួន ១៩ មានទុន ៦៣២លានដុល្លារ $​ បានវិនិយោគក្នុងខែវិច្ឆិកានេះ

ភ្នំពេញ៖ យ៉ាងហោចណាស់មានក្រុមហ៊ុននិងរោងចក្រចំន[...]

មន្រ្តីកាំកុងត្រូល៖ទំនិញក្នុងផ្សារនៅរាជធានីភ្នំពេញ​គ្មានសារធាតុគីមីហាមឃាត់

ភ្នំពេញ៖ មន្រ្តីកាំកុងត្រូលពិនិត្យឃើញថាផ្សារច[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត