loader
លោកម៉ម ប៊ុនហេង

អ្នកផ្ទុកមេរោគអេដស៍៨០ភាគរយទទួលបានថ្នំាព្យាបាលប្រឆំាងនឹងជំងឺអេដស៍

ភ្នំពេញ៖ប្រទេសកម្ពុជាបានសម្រចគោលដៅធ្វើតេស្តស្វែងរកជំងឺអេដស៍និងផ្តល់ការព្យាបាលតាមគោលទិសដៅ ៩០ ៩០ ៩០ របស់អង្គការសហប្រជាជាតិ ប្រកបដោយជោគជ័យ។

លោកម៉ម ប៊ុនហេង

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃអង្គារនេះ ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនប្រាំពីរតែប៉ុណ្ណោះក្នុងពិភពលោកដែលបានសម្រេចគោលដៅនេះ។

ទិសដៅ៩០ ៩០ ៩០គឺមានន័យថា ៩០ភាគរយនៃអ្នកផ្ទុកមេរោគអេដស៍ដឹងខ្លួនថាខ្លួនមានជំងឺនេះ។ ៩០ភាគរយនៃអ្នកផ្ទុកមេរោគអេដស៍បានទទួលការព្យាបាលនិង៩០ភាគរយនៃអ្នកជំងឺដែលបានទទួលការព្យាបាលមានមេរោគអេដស៍ក្នុងឈាមតិចបំផុត។

សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថាអ្នកជំងឺដែលទទួលការព្យាបាលចំនួន៨០ភាគរយក្នុងប្រទេសកម្ពុជាត្រូវរកឃើញថាមានបន្ទុកមេរោគអេដស៍ក្នុងឈាមទាបបំផុត៕

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ចៅសង្កាត់​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ត្រូវ​បាន​រា​រាំង​និង​ដក​យក​ត្រា​បន្ទាប់​ពី​បក្ស​នេះ​ត្រូវ​បាន​រំលាយ​

ចៅសង្កាត់​អូ​ចារ​និង​ចៅសង្កាត់​ទួល​តា​ឯកនៃ​គណ[...]

​អង្គការ​ការពារ​អ្នកកាសែត​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ី​សេរី​

ភ្នំពេញ៖​គណៈកម្មាធិការ​ការពារ​អ្នក​សារព័ត៌មាន[...]

អាមេរិកប្រកាសលែងផ្តល់ជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជាឆ្នាំ២០១៨

ក្រុងភ្នំពេញ៖ សហរដ្ឋអាមេរិកបានប្រកាសនៅក្នុងសេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត