loader

អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលមិនអនុគ្រោះដល់បុគ្គល ក្រុម បរទេស ឬមន្ត្រីណា រារាំងការកសាងប្រជាធិបតេយ្យកម្ពុជាឡើយ

 ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងថាទោះបីជាស្ថិតក្នុងតម្លៃណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាត និងមិនអនុគ្រោះ ដល់បុគ្គល ឬក្រុម ឬបរទេសណាមួយ រួមទាំងមន្ត្រីណា ដែលរារាំងការអនុវត្តន៍ប្រជាធិបតេយ្យនៅកម្ពុជាឡើយ ។ កម្ពុជានៅតែបង្ហាញជំហរនៃការអនុវត្តន៍ប្រជាធិបតេយ្យ តាមបែបកម្ពុជា មិនមែនស្ដង់ដាតាមប្រទេសណាមួយនោះទេ ។ អ្នកវិភាគថា កម្ពុជា គួរអនុវត្តន៍តាមការទទួចរបស់អន្តរជាតិធំៗ ដើម្បីបញ្ចៀសនូវទណ្ឌកម្ម ។ ថ្មីៗនេះ នាយករដ្ឋមន្ត្រីកម្ពុជា  ទទួលយក​លក្ខខណ្ឌ​មេដឹកនាំ​អាមេរិក​ពី​ការ​វិល​ទៅ​រក​ប្រជាធិបតេយ្យ​ឡើងវិញ ។

រាយការណ៍ដោយ លោក សោម លាភ

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងក្នុង សន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពជាតិ និងបែងចែកភាគលាគប្រកបដោយសមធម៌» នៅថ្ងៃទី ២៨ វិច្ឆិកាថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនអនុញ្ញាត និងមិនអនុគ្រោះដល់បុគ្គល ឬក្រុម ឬបរទេស ឬមន្ត្រីណាដែលរារាំងដល់ការអនុវត្តន៍ប្រជាធិបតេយ្យកម្ពុជានោះទេ ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះបន្តទៀតថា ប្រជាធិបតេយ្យនៅកម្ពុជា យកចំណុចពីដើម្បីកសាងប្រជាធិបតេយ្យនៅកម្ពុជា ។

លោកផៃ ស៊ីផានថា ទីមួយ ដែលអាចបង្កើតឱ្យមានប្រជាធិបតេយ្យនៅកម្ពុជាបាន គឺកំណើនសេដ្ឋកិច្ច ។

លោកបន្ថែមថា ក្នុងកិច្ចកសាងលទ្ធិប្រជាធិបតេយ្យទីពីរនោះ គឺលោកថា ជាការបម្រើពលរដ្ឋ ខណៈលោកថា មន្ត្រីណាដែលរារាំង និងមិនអនុវត្តន៍តាមគោលការណ៍នេះ រាជរដ្ឋាភិបាល មិនអនុគ្រោះឱ្យនោះទេ ។

គួររំលឹកថា សហគមន៍អន្តរជាតិ រួមមានអាមេរិក និងសហភាពអឺរ៉ុប ចាត់ទុកថាកម្ពុជានៅក្នុងអាណត្តិទី ៦ នេះ មិនមានការអនុវត្តនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋបានល្អប្រសើរនៅឡើយនោះទេ ។  មជ្ឈដ្ឋានអន្តរជាតិទាំងនេះ ក៏ស្នើឱ្យកម្ពុជា អនុវត្តន៍ដោយសា្ដរឡើងវិញនូវការគោរពគោលការណ៍ប្រជាធិបតេយ្យ ។

កម្ពុជាកន្លងទៅធ្លាប់អះអាងម្ដងហើយម្ដងទៀតថា កម្ពុជាអនុវត្តន៍ប្រជាធិបតេយ្យកម្ពុជា​ មិនមែនអនុវត្តន៍តាមស្ដង់ដាអាមេរិក ឬអឺរ៉ុបនោះទេ ។

រាជរដ្ឋាភិបាលកម្ពុជាថាត្រៀមខ្លួនហើយ ក្នុងការទទួលរងនូវទណ្ឌកម្មផ្សេងៗ ព្រោះកម្ពុជាមិនអាចធ្វើបានតាមលក្ខខ័ណ្ឌដែលអន្តរជាតិទាំងនេះស្នើនោះទេ ដោយហេតុថាការពារឯករាជ្យភាព បូរណភាព និងអធិបតេយ្យភាពនៃរដ្ឋ ។

អ្នកវិភាគនយោបាយ លោក ​ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា កម្ពុជាគួរពិចារណាការអនុវត្តន៍ប្រជាធិបតេយ្យរបស់ខ្លួនតែអន្តរជាតិធំៗមិនទទួលស្គាល់ ដើម្បីបញ្ចៀសទណ្ឌកម្មផ្សេងៗ ពិសេសគឺទណ្ឌកម្មសេដ្ឋកិច្ច ។

ថ្មីៗនេះ អាជ្ញាធរកម្ពុជា បានបន្ធូរបន្ថយនូវលក្ខខ័ណ្ឌតុលាការទៅលើមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ រួមទាំងសកម្មជនផងដែរ ។

កាលពីថ្ងៃទី ២៦ វិច្ឆិកា មេដឹកនាំកម្ពុជា គឺសម្ដេច ហ៊ុន សែន​ បានទទួលយកលក្ខខណ្ឌរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានជំរុញឲ្យរដ្ឋាភិបាលវិលទៅរកប្រជាធិបតេយ្យវិញ ដើម្បីស្តារទំនាក់ទំនងនយោបាយការទូតឡើងវិញ ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោកអំសំអាតថាការស្លាប់តំណាងពលរដ្ឋខេត្តបន្ទាយមានជ័យត្រូវស្រាវជ្រាវដើម្បីដាក់វិន័យរដ្ឋបាលដល់កងរាជអាវុធហត្ថនៃខេត្តនេះ

លោកអំសំអាន អះអាងថា ករណីនៃការស្លាប់តំណាងពលរដ្ឋ[...]

ធនាគាជាតិ និង ក្រសួងកិច្ចការនារីចាប់អនុវត្តគម្រោងការលើកកម្ពស់ស្រ្តីផ្នែកចំណេះដឹងហិរញ្ញវត្ថុ

ក្រុងភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និង ក្រសួងក[...]

លោកស្រីមូរសុខហួរថាអ្នកគាំទ្រCNRPO ទទូចឱ្យរៀបចំមាតុភូមិនិវត្តន៍លើកទី ២

ភ្នំពេញ៖ លោកស្រីមូរ សុខហួរ អះអាងថា ពលរដ្ឋខ្មែ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត