loader

អ្នកជំនួញចិនសំឡឹងចូលទៅកូរ៉េខាងជើងវិញ សង្ឃឹមថាអាមេរិកបន្ថូរបន្ថយទណ្ឌកម្ម

ចិន៖ ក្រុមអ្នកជំនួញចិនដែលបានដាក់ទុនវិនយោគនៅប្រទេសកូរ៉េខាងជើង បានបង្ហាញក្ដីសង្ឃឺមជាខ្លាំង ថាខ្លួននឹងចូលទៅរកស៊ីនៅប្រទេសជិតខាងខ្លួននេះវិញ នៅពេលខាងមុខនេះ ។

                                                             ​ស្ពានមិត្តភាព យ៉ាឡូ ជាប់ព្រំដែនកូរ៉េខាងជើង និងចិន។

 

បណ្ដាញផ្សាយព័ត៌មាន របស់ទូរទស្សន៍ សិង្ហបុរី Channel News Asia បានចុះធ្វើបទយកការណ៍ ដោយបានជួប ជាច្រើនជាមួយម្ចាស់ក្រុមហ៊ុននិងអ្នកជំនួយចិនដែលបានកកស្ទះនៅតាមព្រំដែន ជាមួយកូរ៉េខាងជើង។ តាមប្រភពដដែលនេះ អ្នកជំនួញ ចិន បាននិយាយថា ប្រហាក់ប្រហែលគ្នាថា ខ្លួនសប្បាយចិត្តណាស់ដែលដឹងថា ជំនួបកំពូលរវាងលោក ដូណាល់ ត្រាំនិង មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ប្រព្រឹត្តដោយនាំមកនូវលទ្ធផលគួរទុកចិត្តបាន។

អ្នកជំនួញនិងម្ចាស់ក្រុមហ៊ុនចិនទាំងនោះ បាននិយាយថារយៈពេលមួយឆ្នាំចុងក្រោយនេះ ការរកស៊ីរបស់ពួកគេ បានធ្លាក់ចុះដ៏អាក្រក់ គឺធ្លាក់ចុះពី៧០ទៅ ៨០ភាគរយហើយមុខជំនួញខ្លះស្ទើរតែទាំងស្រុង។

តាមស្ថិតិជាផ្លូវការរបស់ក្រសួងពាណិជ្ជកម្មចិន  ទំហំពាណិជ្ជកម្មចិនជាមួយកូរ៉េខាងជើងបាន ធ្លាក់ចុះរហូតជាង ៦០ភាគរយ នៅរយៈពេលមួយត្រីមាសនៅដើមឆ្នាំ២០១៨នេះ។  

តាមប្រភពដដែលមិនថាឡើយការវិនិយោគទុន សូម្បីវិស័យទេសចរណ៍ក៏ធ្លាក់ចុះដែរ។ ប្រទេសកូរ៉េខាងជើងស្ថិតក្រោមការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហគមន៍អន្តរជាតិរយៈជាង ១០ឆ្នាំមកហើយ ប៉ុន្តែ រយៈពេលពីរឆ្នាំមកនេះ ទំហំនៃការដាក់ទណ្ឌកម្មមានសភាពធ្ងន់ធ្ងរជាខ្លាំងហើយទណ្ឌកម្មនេះ ដឹកនាំដោយអាមេរិក។

ជំនួបរវាងលោក ត្រាំ និងលោកគីម ជុងអ៊ុនកាលពីថ្ងៃទី ១២មិថុនា នៅប្រទេសសិង្ហបុរី  ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងជាផ្លូវជាមួយគ្នា ដែលក្នុងនោះ កូរ៉េខាងជើងសន្យារំលាយរោងចក្រនិងអាវុធនុយក្លេអ៊ែរ ហើយអាមេរិកសន្យាធានាអោយកូរ៉េខាងជើងមានសន្ន្តិសុខ ពេញលេញ ហើយជួយអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសនេះទៀតផង៕   

 

ព័ត៌មានទាក់ទង

វិភាគ៖បើគ្មានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើងក៏គ្មានការចរចាដើម្បីសន្តិភាពលើឧបទ្វីបកូរ៉េដែរ(មានសំឡេង) 

ដំណើរឆ្ពោះទៅរកការកសាងសន្តិភាពរឹងមាំលើឧបទ្វីបក[...]

អាមេរិកចាប់ផ្ដើមពិនិត្យឡើងវិញការទម្លាក់មេដឹកនាំវេណេហ្ស៊ូអេឡាពីអំណាច

រដ្ឋមន្រ្ដីការបរទេសអាមេរិក Mike Pompeo នឹងចាប[...]

វិភាគ៖ការវិវត្តនយោបាយនៅម៉ាឡេស៊ីនាំឱ្យអតីតអ្នកទោសនយោបាយម្នាក់ត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រី

ប្រទេសម៉ាឡេស៊ីត្រូវបានអ្នកសង្កេតការណ៍ចាត់ទុកថ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត