loader

អ្នកជំនាញអាជ្ញាធរជាតិអប្សរា ថា ទឹកដក់នៅក្នុងប្រាសាទអង្គរវត្តត្រូវបានរំដោះ

តាមការផ្សព្វផ្សាយរបស់អាជ្ញាធរជាតិអប្សរានៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន ឱ្យដឹងថា ក្រោយភ្លៀងធ្លាក់និងខ្យល់បោកបក់ខ្លាំងជាប់ៗគ្នា ជំនន់ទឹកភ្លៀងបានកើតមានក្នុងក្រុងសៀមរាប និងបណ្តាភូមិស្រុកជាច្រើនផ្សេងទៀត។ ទឹកភ្លៀងក៏បានធ្វើឱ្យមានទឹកដក់នៅតាមប្រាសាទមួយចំនួនក្នុងឧទ្យានអង្គរផងដែរ ជាក់ស្តែងប្រាសាទអង្គរវត្តក៏បានទទួលរងនូវទឹកភ្លៀងដក់នៅកន្លែងខ្លះដែរ ប៉ុន្តែក្រុមអ្នកជំនាញនៃនាយកដ្ឋានគ្រប់គ្រងទឹកបានរំដោះទឹកដក់ទាំងនោះបានយ៉ាងទាន់ពេលវេលា។

លោក ញ៉ែម រស្មី បុគ្គលិកជំនាញផ្នែកគ្រប់គ្រងទឹកបានបញ្ជាក់ប្រាប់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរាថា  ទឹកដែលដក់នៅប្រាសាទអង្គរវត្ត ត្រូវបានក្រុមការងារនិងអ្នកលក់ដូរក្នុងប្រាសាទជួយគ្នាជីកស្តារប្រឡាយដែលជាប្រព័ន្ធផ្លូវទឹកចាស់ដើម្បីរំដោះទឹកឱ្យហូរចូលទៅស្រះទឹកក្នុងបរិវេណប្រាសាទ និងកសិន្ធជុំវិញប្រាសាទ។

តាម លោក ញ៉ែម រស្មី មូលហេតុដែលធ្វើឱ្យទឹកដក់ក្នុងប្រាសាទអង្គរព្រោះកន្លែងខ្លះទាប និងការបោះសំរាមចោលដែលធ្វើឱ្យស្ទះមាត់ប្រឡាយទឹកហូរមិនទាន់។ ប៉ុន្តែក្រោយធ្វើការរំដោះទឹកចាប់ពីថ្ងៃដំបូង មកដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ ធ្វើឱ្យស្ថានភាពទឹកស្រកអស់ច្រើន។

នៅលើទំព័រហ្វេសប៊ុករបស់ក្រសួងដដែលនេះ  លោក ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹកបានឱ្យដឹងដែរថា  កន្លងមកអាជ្ញាធរជាតិអប្សរាមានប្រព័ន្ធគ្រប់គ្រងទឹកជំនន់ច្បាស់លាស់ណាស់ មិនឱ្យទឹកជន់ លិចក្រុងសៀមរាបនិងតំបន់ឧទ្យានអង្គរឡើយ ប៉ុន្តែនេះជាករណីជំនន់ទឹកភ្លៀងទើបមិនអាចគ្រប់គ្រងនិងរំដោះទឹករាប់ពាន់លីត្រភ្លាមៗបាន តែជំនន់ទឹកភ្លៀងនេះមិនបង្កបញ្ហាដល់ប្រាសាទ និងប៉ះពាល់ដល់ភ្ញៀវចូលមកទស្សនានោះទេ៕

 

បញ្ចេញមតិ

Be the First to Comment!

avatar
wpDiscuz

ព័ត៌មានទាក់ទង

សហភាព​អឺរ៉ុប​ សម្រេច​ព្យួរ​ជំនួយ​ទៅ​ឲ្យ​ គ​.​ជ​.​ប​ ករណី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​

សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ជំនួយ​ ទាំងឡាយ​ដែល​[...]

អាមេរិកផ្តល់ថវិកា ៣៥ ម៉ឺនដុល្លារ​សម្រាប់អភិរក្សប្រាសាទភ្នំបាក់ខែង

ភ្នំពេញ៖ សហរដ្ឋអាមេរិកសម្រេចផ្តល់ថវិកាចំនួន ៣[...]

ព្រះមហាក្សត្រនិងសម្តេចម៉ែ សាទរសម្តេចហ៊ុនសែន ដែលជ្រើសតាំងជាឯកអគ្គរដ្ឋទូតសុឆន្ទះពិភពលោក

ក្រុងភ្នំពេញ៖ សម្តេចព្រះបាទ នរោត្តម សីហមុនី ព[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត