loader

អ្នកជំនាញខាងចិត្តសាស្រ្តថា អ្នកដែលមានវិបត្តិផ្លូវចិត្តត្រូវព្យាបាលជាបន្ទាន់

នាពេលថ្មីៗនេះ គេសង្កេតឃើញករណីបាញ់សម្លាប់ប្រពន្ធ បន្ទាប់មកធ្វើអត្តឃាតខ្លួនឯងបានកើតទ្បើងម្តងហើយម្តងទៀត ដោយករណីនេះកំពុងតែជាក្តីចម្ងល់របស់ប្រជាពលរដ្ឋជាខ្លាំង។ កាលពីប៉ុន្មានខែកន្លងកមកនេះមានករណីឃាតុកម្មមួយបានកើតទ្បើង ដោយប្តីប្រពន្ធមួយគូរបានដេកស្លាប់នៅក្នុងថ្លុកឈាម។ ករណីឃាតុកម្មនេះត្រូវបានគេរាយការណ៍ថា បុរសដែលមានឈ្មោះថាខៀវ កូនែល ជាអនុប្រធានការិយាល័យគណនេយ្យ នៃក្រសួងមហាផ្ទៃ បានបាញ់សម្លាប់ប្រពន្ធរបស់ខ្លួន បន្ទាប់មកបាញ់សម្លាប់ខ្លួនឯងជាក្រោយ។ ដោយទ្បែកករណីឃាតុកម្មកាលពីថ្ងៃទី ១៦ តុលា ម្សិលមិញនេះ​ ប្តី ប្រពន្ធមួយគូរទៀតក៏បានដេកស្លាប់នៅក្នុងថ្លុកឈាមដូចគ្នានេះដែរ។ ករណីនេះត្រូវបានគេរាយការណ៍ថាប្តីបានបាញ់សម្លាប់ប្រពន្ធរបស់ខ្លួន ហើយក៏ធ្វើអត្តឃាតខ្លួនឯងតាមក្រោយដែរ។

តើការសម្រេចចិត្តលើកដៃសម្លាប់អ្នកដែលជាទីស្រលាញ់របស់ខ្លួននិងការបញ្ចប់ជីវិតរបស់ខ្លួននោះ អាចមកពីកត្តាអ្វីខ្លះ? 

តើកត្តាទំាងនោះអាចកើតទ្បើងពីជំងឺបាក់ទឹកចិត្តដែរឬទេ? តើគេអាចដឹងទេថាមនុស្សដែលមានវិបត្តិផ្លូវចិត្តអាចគិតខ្លីយ៉ាងណានោះ?

 

ជាបន្តសូមស្តាប់បទសម្ភាសរវាងលោកជួន សារ៉េត អ្នករាយការណ៍ព័ត៌មានវិទ្យុស្រ្តី FM102 នៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ជាមួយលោក សាស្រ្តចារ្យ វេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកឯកទេសខាងកោសល្យវិទ្យា ឬហៅថាឯកទេស(ចិត្តសាស្រ្ត) ដូចតទៅ៖ 

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

បទសម្ភាស៖ចរាចរណ៍នៅថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌមានភាពកាន់តែ ចង្អៀត ដែលអ្នកបើកបរ ត្រូវ​តែប្រុងប្រយ័ត្ន

ខណៈពិធីបុណ្យភ្ជុំបិណ្ឌកាន់តែខិតជិតមកដល់ហើយនោះ[...]

Comfrel​ គ្រោង​ដាក់​អ្នក​សង្កេតការណ៍​ជា​ស្ដ្រី​ ៣០០​នាក់​

Comfrel​ គ្រោង​ដាក់​អ្នក​សង្កេតការណ៍​ជា​ស្ដ្រី​ ៣០០​នាក់​

ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០១៧

ភ្នំពេញ​៖​ គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត[...]

ផលប៉ះពាល់នៃការមិនទៅចុះឈ្មោះបោះឆ្នោត ( 18-12-2016 )

ផលប៉ះពាល់នៃការមិនទៅចុះឈ្មោះបោះឆ្នោត ( 18-12-2016 )

ថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត