loader

អ្នកជួយសង្រ្គោះ៖អ្នកដំណើរ១៨៩នាក់ លើយន្តហោះឥណ្ឌូនេស៊ី Boeing-737 MAX ប្រហែលស្លាប់អស់ហើយ

ក្រុមជួយសង្រ្គោះ យន្តហោះ Boeing-737 MAX នៃក្រុម ហ៊ុនហោះហើរ Lion Air ដែលបានផ្ទុះធ្លាក់ក្នុងសមុទ្រនៃប្រទេសឥណ្ឌូនេស៊ី បាននិយាយថា អ្នកដំណើរលើយន្តហោះ ទាំងអស់១៨៩នាក់ ប្រហែលជាស្លាប់អស់ហើយ។

អាជ្ញាធរ​ឥណ្ឌូណេស៊ី​នៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះ​បានស្រង់យកសាកសព​មនុស្ស ១០នាក់។ ​

យន្ដហោះ Boeing 737 MAX របស់​ក្រុមហ៊ុន Lion Air មានផ្ទុកមនុស្ស ១៨៩នាក់ ក្នុងនោះរួមមាន​​មនុស្ស​វ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក០២នាក់, ពីឡុត ០២នាក់ និងក្រុមសហសេវិក ០៦នាក់​ផ្សេងទៀត​បានបាត់ចេញពី​ប្រព័ន្ធរ៉ាដា នៅអំឡុងពេលហោះហើរ​ពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុង ប៉ាងកាល ភីណាំងកោះ បាងកា (Bangka) របស់ឥណ្ឌូណេស៊ី ។

យន្ដហោះ Boeing 737 MAX ត្រូវបាន​គេរាយការណ៍ថា បានធ្លាក់នៅក្នុង​ដែនសមុទ្រនៃកោះ ការ៉ាវ៉ាង (Karawang) ស្ថិតនៅ​លើខេត្តជ្វា ក្រោយហោះ​ឡើងបាន ១៣នាទី ចេញពីទីក្រុង​ហ្សាការតា ក្នុងដំណើរផ្លូវឆ្ពោះ​ទៅកាន់​ទីក្រុង Pangkal Pinang លើកោះ Bangka នៃប្រជុំកោះស៊ូម៉ាត្រា។

ទោះជាយ៉ាងណា អាជ្ញាធរ ឥណ្ឌូនេស៊ី មិនទាន់ធ្វើការសន្និដ្ឋាន ជាផ្លូវការនៅឡើយថាតើការធ្លាក់យន្តហោះនេះ បណ្ដាលមកពីបញ្ហាអ្វី ខណៈកំពុងស្វែងរកប្រអប់ខ្មៅដែលជាបន្ទុកទិន្នន័យរបស់យន្តហោះ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

វៀតណាមរៀបចំទទួលលោកគីមជុងអ៊ុនមុនលោកត្រាំ

វៀតណាមរៀបចំទទួលលោកគីមជុងអ៊ុនមុនលោកត្រាំ

ថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩

វៀតណាមកំពុងតែរៀបចំទទួលប្រមុខដឹកនាំកូរ៉េខាងជើង[...]

ម៉ាឡេស៊ី-ចិន បង្ហាញជំហរត្រូវគ្នាវិញទាក់ទងនឹងគម្រោងរថភ្លើងល្បឿនលឿន

ម៉ាឡេស៊ីនៅថ្ងៃអង្គារ តាមរយៈរដ្ឋមន្រ្ដីក្រសួងក[...]

ទីបំផុត ! ជប៉ុនទទួលស្គាល់មេបក្សប្រឆាំងវេណេហ្សូអេឡាជាប្រធានាធិបតីដោយទាត់ចោល លោកម៉ាឌូរ៉ូ

ជប៉ុនជាប្រទេស ប្រជាធិបតេយ្យជឿនលឿន ចុងក្រោយគេហ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត