loader

អេស្ប៉ាញ៖តុលាការរដ្ឋធម្មនុញ្ញព្យួរសេចក្ដីសម្រេចការប្រកាសរដ្ឋឯករាជ្យតំបន់កាតាឡាន

តុលាការរដ្ឋធម្មនុញ្ញនៃប្រទេសអេស្ប៉ាញ បានសម្រេចព្យួរចោលការអនុម័តរបស់សភាកាលពីថ្ងៃចន្ទដែលផ្ដល់ឱ្យតំបន់ កាតាឡាន ជារដ្ឋឯករាជ្យ។

តុលាការរបស់ប្រទេសនេះ បានប្រកាសថា ចលនាទាមទារបំបែករដ្ឋនេះ គឺជាការរំលោភរដ្ឋធម្មនុញ្ញ។

កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រី ម៉ារីយ៉ាណូរ៉ាយៅបានព្រមានថា រដ្ឋបាលតំបន់កាតាឡានមានផែនការប្រកាសឯករាជ្យ របស់ខ្លួនគឺជាការសម្ដែងឆន្ទៈមួយ បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃអាទិត្យដ៏ចម្រូងចម្រាស់។ ស្របពេលជាមួយគ្នានេះ  មេដឹកនាំរដ្ឋកាតាឡាន បាននិយាយថា ខ្លួនអាចប្រកាសតំបន់របស់ខ្លួន ជារដ្ឋឯករាជ្យនៅសប្ដាហ៍ក្រោយ តាមអំណាចរបស់ រដ្ឋសភា។

ការបោះឆ្នោតប្រជាមតិកាលពីថ្ងៃទី ១តុលា បានបង្ហាញថា ប្រជាជននៅតំបន់កាតាឡាន ភាគច្រើនផ្ដាច់ខ្លួនពីរដ្ឋាភិបាល ក្រុងម៉ាឌ្រិដ ដោយតាំងខ្លួនជារដ្ឋស្វ័យត្ន៕ BBC

 

 

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ត្រាំប្រកាសធ្វើទស្សនកិច្ចនៅអាស៊ីខែក្រោយចំពេលស្ថានការណ៍នៅកូរ៉េកាន់តែតានតឹង

សេតវិមានបានប្រកាសថាលោកប្រធានាធិបតី លោក ដូណាល់[...]

អាមេរិកថ្កោលទោសការបោះឆ្នោត អភិបាលរដ្ឋ នៅវេណេហ្សូអេឡា

ក្រសួងការបរទេសសហរដ្ឋអាមេរិក ប្រកាសថ្កោលទោស កា[...]

កូរ៉េខាងជើងត្រៀមបាញ់កាំជ្រួចរំលងទ្វីបជាថ្មីម្ដងទៀត

ក្រុមចារកម្មក្រសួងការពារជាតិអាមេរិក និងកូរ៉េខ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត