en     km
en     km

អា​មេ​រិ​ក​ បន្ថែម​ទណ្ឌកម្ម​ខណៈ​សហភាព​អឺរ៉ុប​ចេញ​បំរាម​លក់​អាវុធ​ឲ្យ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​

Share

​វ៉ា​ស៊ិ​ន​តោន​ ៖​ ក្រសួង​រតនាគារ​ និង​ ក្រសួងការបរទេស​ សហរដ្ឋអាមេរិក​ បាន​សម្រេច​ បន្ថែម​ឈ្មោះ​មន្ដ្រីជាន់ខ្ពស់​រដ្ឋាភិបាល​នៃ​ប្រទេស​ វេ​ណេ​ហ្ស៊ូ​អេ​ឡា​ ចំនួន​ ១០​នាក់​ទៀត​ ដើម្បី​រឹបអូស​ទ្រព្យសម្បត្ដិ​របស់​ពួក​គេ​ ខណៈ​ដែល​សហភាព​អឺរ៉ុប​ បាន​អនុម័ត​បម្រាម​ ហាម​លក់​អាវុធ​ឲ្យ​ប្រទេស​ដែល​កំពុង​ហែកហួរ​ ដោយ​ចលាចល​នយោបាយ​នេះ​។​

​សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន​ TeleSure​ English.com​ បាន​ចុះ​ផ្សាយ​ថា​ មន្ដ្រី​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ ១០​រូប​នោះ​គឺជា​បញ្ជី​ឈ្មោះ​បន្ថែម​ដើម្បី​ស្រាវជ្រាវ​ និង​រឹបអូស​ជា​បណ្ដោះអាសន្ន​នៅ​ ហិរញ្ញវត្ថុ​របស់​ពួក​គេ​ដែល​មាននៅ​សហរដ្ឋអាមេរិក​ ព្រោះតែ​មន្ដ្រី​ទាំងនោះ​ មានឈ្មោះ​ក្នុង​ការ​បម្រើ​របប​របស់​ប្រធានាធិបតី​ ម៉ា​ឌូ​រ៉ូ​ ដែល​ត្រូវ​បាន​ចោទ​ករណី​បំពាន​សិទ្ធិ​មនុស្ស​ និង​ បំផ្លាញ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ដ៏​ធ្ងន់ធ្ងរ​។​

​បើ​តាម​ការ​បង្ហាញ​តួរ​លេខ​នេះ​ នាំ​ឲ្យ​មន្ដ្រី​របស់​លោក​ ម៉ា​ឌូ​រ៉ូ​ យ៉ាងតិច​ ៥០​រូប​ មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ​ នៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​។​ សហរដ្ឋអាមេរិក​បាន​ព្រមាន​ថា​ បើ​ការ​ដាក់​ទណ្ឌកម្ម​នេះ​ មិន​អាច​ធ្វើ​ឲ្យ​លោក​ ម៉ា​ឌូ​រ៉ូ​ ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​ទេ​ គឺ​សហរដ្ឋអាមេរិក​ និង​ដាក់​ទណ្ឌកម្ម​លើ​ផ្នែក​ការ​ទិញ​ប្រេង​ឥន្ទ​នៈ​ពី​ប្រទេស​នេះ​តែ​ម្ដង​។​ បើ​តាម​ប្រភព​ដដែល​ មន្ដ្រី​ដែល​រង​ការ​ដាក់​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ​នេះ​ ក្នុង​នោះ​មាន​ គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​របស់​ប្រទេស​នេះ​ផង​ដែរ​។​

​ស្រប​ពេល​ដែល​ អា​មេ​រិ​ក​ចាត់វិធានការ​ណ៍​បន្ថែម​ដូចនេះ​ សហភាព​អឺរ៉ុប​ ក៏​បាន​អនុម័ត​ការ​ហាម​លក់​អាវុធ​ទៅ​ឲ្យ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ ដោយ​បាន​ព្រមាន​ថា​ ការ​បិទ​ការ​លក់​អាវុធ​នេះ​ ដើម្បី​បញ្ចៀស​នូវ​ការ​ទិញ​អាវុធ​ខុសច្បាប់​ហើយ​បង្ក​ឲ្យ​មាន​ចលនា​ណាមួយ​ កើតឡើង​នៅ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ ដោយ​ការ​វាយប្រហារ​ទៅ​ក្រុម​គណបក្សប្រឆាំង​៕

Share

Image
Image
Image