loader

អា​មេ​រិ​ក​បង្ហោះ​យន្តហោះ​ចម្បាំង​ដ៏​ទំនើប​ B-1B​ បន្ទាប់​កូរ៉េ​ខាងជើង​បាញ​កាំជ្រួច​ម្ដងទៀត​

អាមេរិកបង្អួតយន្តហោះដ៏ទំនើបបំផុត B-1B ចំនួន២គ្រឿងដោយហោះហើរលើឧបទ្វីបកូរ៉េ គឺមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់កាំជ្រួចអន្តរទ្វីប កាលពីយប់ថ្ងៃទី ២៨ កក្កដា ធ្វើឱ្យអាមេរិកសម្ដែងកំហឹងយ៉ាងខ្លាំង។

north-korea

យន្តហោះ B-1B នេះជាប្រភេទយន្តហោះទម្លាក់គ្រាប់បែកផង និងវាយប្រហារផងដោយ វាអាចផ្ទុកកាំជ្រួច និងគ្រាប់នុយក្លេអ៊ែរ ហើយប្រព័ន្ធរ៉ាដាមិនអាចចាប់បានឡើយ។

តាមអ្នកជំនាញរបស់ យោងធាអាមេរិក ការវាយប្រហារលើ ប្រទេសកូរ៉េ ខាងជើងគឺត្រូវ ប្រើយន្តហោះ ច្រើនជាងទ័ពថ្មើរជើង ហើយ យន្តហោះ ប្រភេទ B-1B និងB -52 គឺយុទ្ធសាស្ត្រ សង្គ្រាម ដ៏ខ្លាំងបំផុតរបស់អាមេរិក វាយប្រហារលើគូសត្រូវ។

តាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក ការហោះបង្អួតយន្តហោះដ៏ទំនើបនេះ បានធ្វើឡើងតាំងពីថ្ងៃសៅរិ៍ គឺជាការឆ្លើយតបនូវអ្វីដែលក្រុងព្យុងយ៉ាងហៅថា ជាជោគមួយលើកទៀតក្នុងការបាញ់គាំជ្រួចអន្តរទ្វីប ដែលអាចបាញ់លើទឹកដីអាមេរិក។

ស្របពេលនេះ ក្រសួងការេបរទេសកូរ៉េខាងត្បូងបានសម្រេចបន្ថែមការដាក់ពង្រាយកាំជ្រួច Thaad ថែមទៀត តាមព្រំដែន ជាមួយកូរ៉េខាងជើង ដែលកាំជ្រួចនេះអាចបាញ់កំទេចកាំជ្រួចរបស់កូរ៉េខាងជើងបាន បើសង្គ្រាមផ្ទុះឡើង៕ ប្រភពៈCNA

 

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ហ្ស៊ីមបាវេ៖ អ្នកនយោបាយបក្សប្រឆំាងត្រទ្បប់ចូលប្រទេសវិញខណៈមេដឹកនំាមូហ្កាបេត្រូវបានឃុំខ្លួន

មេដឹកនំាគណបក្សប្រឆំាងធំជាងគេនៅប្រទេសហ្ស៊ីមបាវ[...]

មេដឹកនាំហ្សិមបាវេអាយុ៩៣ឆ្នាំនិងភរិយាត្រូវបានពួកយោធាឃុំខ្លួន

នៅទីបំផុតពួកយោធាបានឡើងកាន់អំណាចទាំងស្រុងបានហើ[...]

ស្ថានទូតបរទេសនៅហ្សិមបាវ៉េបា្រប់ពលរដ្ឋរបស់ខ្លួនអោយប្រុងប្រយ័ត្នចំពោះរដ្ឋប្រហារ

ហ្សិមបាវ៉េ៖ ស្ថានទូតប្រទេសអាមេរិក និងអង់គ្លេស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត