loader

អាហ្វ្រិកខាងត្បូងចេញដីកាចាប់ខ្លួនជំទាវទី១នៃអតីតបុរសខ្លាំងម៉ូហ្គាបេនៃប្រទេសហ្សិមបាវ៉េ

តុលាការនៃប្រទេសអាហ្វ្រីកខាងត្បូងបានចេញដីកាស្វែងរកចាប់ខ្លួន លោកស្រី Grace Mugabe ដែលជាអតីតជំទាវទីមួយរបស់អតីតបុរសខ្លាង Robert Mugabe នៃប្រទេសហ្ស៊ិមបាវេករណីប្រើប្រាស់ឥទ្ធិពល វាយលើស្ត្រីម្នាក់ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងកាលពីឆ្នាំទៅមិញ។

តាមបណ្ដាញផ្សាយព័ត៌មានABC ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២០ធ្នូនេះគឺ ស្ត្រីដែលរងគ្រោះដោយអតីតជំទាវទី១ លោកMugabe បានវាយអោយរបួសស្នាម គឺអ្នកស្រី Gabriella Engels ដែលនាំអោយមានការប្ដឹងអ្នកស្រីឡើងតុលាការ។

តាមប្រភពដដែល លោកស្រី Grace Mugabe  ទោះជាអស់ឋានៈជាជំទាវក៏ដោយ តែស្រីខ្លាំងរូបនេះនៅតែមានអង្គរក្សការពារនិងមាន ឥទ្ធិពលជាខ្លាំងគំរាមស្រ្តីជនរងគ្រោះ។ គេឃើញលោកស្រីនៅប្រើ លិខិតឆ្លងដែនការទូតខ្ពស់បំផុតរបស់ប្រទេស។ លោកស្រីបានជួបរឿងអាសត្រូវនេះ នៅពេលលោកស្រីទៅផ្សារទំនើបមួយនៅក្រុង Johannesburg នៃប្រទេសអាហ្វ្រិកខាងត្បួង។ នៅក្រោយជំលោះ រដ្ឋាភិបាល អាហ្វ្រិកខាងត្បូងបានអនុញ្ញតអោយលលោកស្រី ចាកចេញទៅហ្ស៊ិមបាវ៉េ តាមការស្នើសុំរបស់លោកស្រី ហើយណាមួយ ដោយលោកស្រីកាន់លិខិតឆ្លងដែនការទូតទៀតងផង។ តែមកដល់ពេលនេះ លោកស្រីលោកស្រី Grace Mugabe  អស់សិទ្ធិជាជំទាវទី១ទៀតហើយខណៈដែល លោកMugabe ត្រូវបានដកហូតអំណាចដោយរដ្ឋប្រហារនៅថ្ងៃទី១៧វិច្ឆិកា ឆ្នាំ២០១៧។

អ្នកនាំពាក្យប៉ូលីស ក្រុងJohannesburg លោក Vishnu Naidoo និយាយថា ដីកាចាប់ខ្លួនលោកស្រី Grace Mugabe  បានចេញជាផ្លូវការហើយ នៅថ្ងៃនេះ ហើយ កំពុងស្នើសុំឱ្យប៉ូលិសអន្តរជាតិ ជួយស្វែងចាប់ខ្លួន អតីតជំទាវទី១លោកMugabe ទៀត។ លោកស្រី Grace Mugabe  និងលោកMugabe  ដែលបានកាន់អំណាចជិត៤០ឆ្នាំនៃ ប្រទេស ហ្ស៊ិបបាវ៉េ ត្រូវក្រុមប្រឆាំងចាត់ទុកថា គ្រួសារមួយបានក្លាយជាមហាសេដ្ឋីប្រាក់លានដុល្លារ ខណៈពលរដ្ឋនៃប្រទេសនេះ ស្ថិតក្នុងភាពក្រីក្រជាខ្លាំង៕

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ពាក្យថា«បដិវត្តន៍ពណ៌»ត្រូវបានអាជ្ញាធរចិនប្រើជាយុទ្ធសាស្ត្របោសសំអាតក្រុមប្រឆាំង

ពួកមន្ត្រីចិន នៃស្ថាប័នពង្រឹងច្បាប់ ត្រូវបានប[...]

ប្រេស៊ីល អាមេរិក កូឡំប៊ី ចង់បញ្ចប់របបម៉ាឌូរ៉ូនៅដើមឆ្នាំ២០១៩

ក្រុមមន្ត្រីការបរទេសនៃប្រទេស ប្រេស៊ីល អាមេរិក[...]

ថៃ៖សំណង់ខុនដូសម្រាប់សហគមន៍ក្រីក្រជាយុទ្ធសាស្រ្ដនៃគោលនយោបាយគ្រប់គ្រងអចលនទ្រព្យថៃ

ថៃរាប់បានថាជាប្រទេសមួយលេចធ្លោលើគ្រប់វិស័យនិង [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត